គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ប្រារព្ធមិទ្ទីញរំឭកខួបអនុស្សាវរីយ៍ លើកទី៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៥)


(28-06-2015) ប៉ៃលិន៖ នៅ​ទីស្នាក់ការ​ ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន ប្រារព្ធ​មិ​ទ្ទី​ញ​រំ​ឭក​ខួប​អនុស្សាវរីយ៍លើក​ទី​៦៤ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (ថ្ងៃ​២៨​មិថុនា​១៩៥១-​ថ្ងៃ​២៨​មិថុនា​២០១៥)ដោយ​មាន​វត្តមាន​ចូលរួម​ពីសំណាក់​ឯកឧត្តម ​អ៊ី​ឈាន​ ប្រធាន​ក្រុម​ការងារ​ថ្នាក់កណ្តាល​ចុះ​ជួយខេត្ត​ ឯកឧត្តម​ កើត​សុធា ​សមាជិក​គណៈកម្មា​ធិការ​កណ្តាល ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ៃលិន ​ព្រម​​​ទាំង​ថ្នាក់​ដឹក​នាំ និង​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ជា​ច្រើន​នាក់​ផង​ដែរ។​

ឯកឧត្តម​ កើត​សុធា ​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ៃលិន បាន​អាន​សន្ទរកថា​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន​សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​គូរ​បញ្ជាក់ថាៈ​ ថ្ងៃ​នេះ​ជា​ទិវា​មួយ​ដ៏មហោ​ឡារិក​ ដែល​យើង​បាន​ជួប​ជុំ​គ្នា​ដើម្បី​ប្រារព្ធ​មីទ្ទិញ​រំលឹក​ខួបអនុស្សាវរីយ៍លើក​ទី៦៤​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​​​ ដែល​មាន​ប្រវត្តិ​ដ៏រុងរឿង​ ជា​គណបក្ស​ដឹក​នាំ​ចលនា​តស៊ូ​របស់​ប្រជាជន​ប្រឆាំង​និង​បរ​ទេស​ឈ្លាន​ពាន​ ដើម្បី​ឯក​រាជ្យ​ជាតិ​ ជា​កម្លាំង​នយោ​បាយ​តែ​មួយ​គត់​ដែល​បាន​ដឹក​នាំ​ផ្តួលរលំ​របប​ប្រល័យ​ពូជន៍សាសន៍ ​ប៉ុល​ ពត​ ដើម្បី​សង្គ្រោះ​ជាតិ​ឲ្យ​មាន​ជីវិត​រស់ឡើងវិញ ​និង​ជាគណបក្ស​ដែល​បាន​ដឹក​នាំ​ការពារ​មាតុ​ភូមិ​អោយ​ស្ថិត​ស្ថេរ​គង់​វង្ស​ការពារ​មិន​ឲ្យ​ត្រឡប់​មក​វិញ​នៃរ​បប​ប្រល៏យ​ពូជ​សាសន៍ ​ ព្រម​ទាំង​ដឹក​នាំ​ស្តារ​ កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចំរើន​មក​ដល់​សព្វ​វថ្ងៃនេះ​។ ​ក្នុង​រយះ​៦៤​ឆ្នាំ​កន្លង​មក​នេះ ​ទោះ​បី​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​និង​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន​អនេក​យ៉ាងណា​ក្តី ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្ថិត​នៅ​រួមសុខ​ទុក្ខ​ជា​មួយ​ប្រជាជន​ជានិច្ច​ និង​បាន​ធ្វើៗ​គ្រប់​យ៉ាង​ដើម្បី​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​គ្រប់តំណាក់​កាល​។គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​ប្រកាន់​ជំហរ​យ៉ាងរឹងមាំ​ក្នុងការ ​ថែរក្សា​ការពារ​រាល់​សមិទ្ធផល​របស់​សង្គម​ជាតិ​ ពិសេស​សុខសន្តិភាព​ និង ​ស្ថេរភាព​នយោបាយ​ ដែល​ជា​សមិទ្ធផល​ដ៏ ធំ​មិន​អាច​កាត់ថ្លៃបាន​ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម។​

បន្ទាប់​ពីការ​ប្តេជ្ញាចិត្ត​របស់តំណាង​អង្គមិទ្ទីញ​រួចមក ​ឯកឧត្តម​ អ៊ី​ឈាន​ បាន​មាន​ប្រសាសន៍​រំលឹក​ពីការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​របស់​ឯកឧត្តម​នាពេល​កន្លងមក​។​ឯកឧត្តម​បាន​លើកឡើង​ថាៈ​ការប្រារ​ព្ធ​មិ​ទ្ទី​ញ​រំ​ឭក​ខួប​អនុស្សាវរីយ៍​ លើក​ទី​៦៤ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នាពេលនេះ​គឺ​ជា​ការរំលឹក​នូវ​ការ​ចង​ចាំ​ជា​ប្រវត្តិសាស្ត្រ​ចំពោះ​គុណបំណាច់​និង​គំរូវីរៈភាព​របស់យុទ្ធជន​យុទ្ធនារី​ក្នុងការ​លះបង់​អាយុ​ជីវិត​ដើម្បី​រំដោះ​ជាតិ​មាតភូមិ​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹក​នាំ​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិ​ភាព​ពេញលេញ ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​រីកចំរើន​លើគ្រប់​វិស័យ។ ​

28-06-2015-001 28-06-2015-002 28-06-2015-003 28-06-2015-003a  28-06-2015-005 28-06-2015-006 28-06-2015-007 28-06-2015-009

[youtube id= “X1PriWOYbbM”]