(11-11-2016) ប៉ៃលិន៖ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម ធូ ភា អភិបាលរងខេត្ត រួមនឹងលោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ បានអញ្ជើញពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ ដែលបានអុជឡើងអស់រយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី៩ វិច្ឆិកា ២០១៦មក ក្នុងពិធីអបអរសាទរខួបលើកទី៦៣ ថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣- ៩វិច្ឆិកា២០១៦ និងពិធីប្រារពខួបកំណើតកងយោធពលខេមរៈភូមិន្ទ ដ៏អង់អាចក្លាហានរបស់ជាតិយើង។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា២០១៦ នេះគឺជាឱកាសដ៏ថ្លៃថ្លាដែលយើងទាំងអស់គ្នាសំដែងនូវកត្តញូ ការដឹងគុណដ៏ជ្រាលជ្រៅបំផុត មិនអាចបំភ្លេចបានឡើយនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមនៃការទាមទាឯករាជ្យពីអាណានិគមនិយមបារាំងរបស់ព្រះបរមរតនកោដ្ឋ ហើយក៏ជាទិវាខួបអនុស្សាវរីយ៍លើកទី៦៣នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទផងដែរ ដែលបានធ្វើពិធី ប្រទានភ្លើងទៀនជ័យ ដើម្បីរំលឹកដល់គុណអ្នកស្នេហាជាតិទាំងឡាយដែលបានបូជាជីវិត បានពលីជីវិត ដើម្បីសុខសន្តិភាព និងឯករាជ្យពីពួកអាណានិគមនិយមបានរាំង។ ឯកឧត្តមបានបន្តថា ក្នុងថ្ងៃនេះដែរ យើងក៏សំដែងការដឹងគុណ តកូន តចៅ មិនអាចបំភ្លេចបានឡើយចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមេបញ្ជាការដឹកនាំកងយោធពលខេមរភូមិន្ទតស៊ូរំដោះជាតិ ជាវិរៈស្ថាបនិកនៃនយោបាយឈ្នះ ឈ្នះ ដែលជានយោបាយដើមចមតែមួយគត់ នាំមកនូវការផ្សះផ្សារបង្រួបបង្រួមជាតិ ឯកភាពជាតិ បញ្ចប់សង្គ្រាម ដ៏ឈឺចាប់ខ្លោចផ្សា រ៉ាំរ៉ៃ ជាច្រើនសិបឆ្នាំបានជាស្ថាពរ ដឹកនាំនាវាកម្ពុជា មកដល់កោះត្រើយសន្តិភាពពេញលេញបរិបូរណ៍១០០%។ សន្តិភាព និងសម្តេចតេជោគឺតែ មួយ ។ មានសម្តេចតេជោ គឺមានសន្តិភាព និងការអភិវឌ្ឍន៍៕
[youtube id= “kxnP_OMMi54”]