(10-11-2016) ប៉ៃលិន៖ រសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ទុំ សុង និងក្រុមការងារចុះជួយភូមិ ចំការកាហ្វេ សង្កាត់ទួលល្វា បាននាំយកសំភារៈ និងថវិការបស់ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងក្រុមការងារគណបក្សចុះជួយសង្កាត់ទួលល្វាទៅចូលរួមបុណ្យសព អ្នកស្រី មិន រិច អាយុ ៥៧ឆ្នាំ ដែលបានទទួលមរណៈភាពនាព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៦ដោយរោគាពាធ ស្ថិតនៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ទុំ សុង បានពាំនាំនូវការផ្តាំផ្ញើរពីសំណាក់ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោក ឌិន គឹម ប្រធានក្រុមការងារ និងឯកឧត្តម គង់ ដួង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់សមាជិកគ្រួសារដែលត្រូវជាភរិយានិងជាម្តាយជាទីស្រឡាញ់របស់ខ្លួននាពេលនេះ។ លោកបានបន្តថាកន្លងមកឯកឧត្តម ប្រធានគណបក្សខេត្តនិងក្រុមការងារចុះជួយសង្កាត់តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជានិច្ច។ ជាក់ស្តែងនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានទុក្ខធុរៈនិងជួបការលំបាក ឯកឧត្តមតែងតែចាត់អោយក្រុមការងារថ្នាក់មូលដ្ឋានចុះជួយជាបន្តបន្ទាប់គ្រប់ពេលវេលា។ ដូចជាក្នុងឱកាសនេះឯកឧត្តមកើត សុធា ប្រធានបក្សខេត្តបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីបុណ្យសពនេះនូវសំភារៈនិងថវិការួមមាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ០១យួរ មី០១កេះ ទឹកសុទ្ធ០២កេះ និងថវិកា ២០ម៉ឺនរៀល។ លោក ឌិន គឹម ឯកឧត្តម គង់ ដួងក្រុមការងារបក្សចុះជួយសង្កាត់ទួលល្វាបានចូលរួមឧបត្ថម្ភ អង្ករ ១៥០គីឡូក្រាមទឹកក្រូច២កេះ ត្រីខ០១យួរ មី០១កេះ ទឹកសុទ្ធដបធំ០២កេះដបតូច១៥យួរ និងថវិកា ២០ម៉ឺនរៀល។ ក្នុងឱកាសនោះដែរក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ជាពិសេសឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោក ឌិន គឹម និងឯកឧត្តម គង់ ដួង ដែលបានចាត់អោយក្រុមការងារនាំយកសំភារៈនិងថវិកាមកឧបត្ថមកម្មវិធីបុណ្យនាពេលនេះ។
[youtube id= “dKNc2qoxIsU”]