ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រួ អ្នកគ្រួ សិស្សានុសិស្ស ព្រះសង្ឃនឹងបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តប៉ៃលិនប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៣ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣ ៩វិច្ឆិកា២០១៦ និងទិវាខួបកំណើតកងយោពលខេមរភូមិន្ទឆ្នាំ២០១៦


​(09-11-201) ប៉ៃលិន៖ នៅ​បរិវេណ​វិមាន​ឯក​រាជ្យ​ខេត្ត​ប៉ៃលិន​ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជ​ការ ​កង​កំលាំង​ប្រដាប់​អាវុធ ​លោក​គ្រួ​ អ្នក​គ្រួ​សិស្សា​នុសិស្ស​ ព្រះ​សង្ឃ​ នឹង​ បងប្អូន​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​ប្រារព្ធ​ពិធី​អប​អរ​សា​ទរ​ខួប​​អនុស្សាវរីយ៍​​លើក​ទី៦៣​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ ​៩​វិច្ឆិកា ​១៩៥៣ ​៩វិច្ឆិកា ​២០១៦ ​និង​ បុណ្យ​ខួប​កំណើត​នៃ​កង​យោពល​ខេមរ​ភូមិន្ទ ​ដែល​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម​ ឡី ​ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​ ថ្ងៃ​នេះ​ ជា​ថ្ងៃ​ប្រកប​ដោយ​ក្តី​មោទន​ភាព​ជាតិ​និង​សោម​នស្ស​រីករាយ​យ៉ាង​ក្រៃ​លែង ​ ដែល​យើង​ទាំង​អស់​គ្នា ​ បាន​ជួប​ជុំ​គ្នា​នៅ​ទីនេះ ​ ដើម្បី​សម្តែង​នូវ​ទឹក​ចិត្ត​ អប​អរ​សាទរ​យ៉ាង​ក្លៀវ​ក្លា​បំផុត ​ចំពោះ​ទិវា​ជា​ប្រវត្តិ​សាស្រ្ត ​ ដែល​កម្លាំង​មហា​សាមគ្គី​ជាតិ​ទាំង​មូល​ ដណ្តើម​បាន​ទាំង​ស្រុង​មក​វិញ​ពី​នឹម​អាណា​និគម​និយម​បារាំង​នា​ថ្ងៃទី​៩វិច្ឆិកា​ឆ្នាំ​១៩៥៣  ​នូវ​ឯក​រាជ្យ​ជាតិ​ពេញ​លេញ​បរិបូរណ៏ ​ ក្រោម​ព្រះ​រាជ​បូជនីយ៏​កិច្ច​ដ៏​ថ្លៃថ្លា​ឧត្តុង​ឧត្តម​របស់ ​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះន​រោត្តម​ សីហនុ ​ព្រះ​មហា​ព្រះវីរៈ​ក្សត្រ​ ព្រះវរៈ​រាជ​បីតា  ​ ឯក​រាជ្យ  ​បូរណ​ភាព​ទឹកដី​ និង​ឯក​ភាព​ជាតិ​ខ្មែរ ​ ព្រះ​បរម​រតនៈ​កោដ្ឋ​ហើយ​ថ្ងៃ​៩វិច្ឆិកា​ឆ្នាំ​២០១៦​នេះ​ ក៏​ជា​ទិវា​ខួប​កំណើត​លើក​ទី៦៣​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ដ៏​អង់​អាច​ក្លាហាន​នៃ​យើង​ផង​ដែរ​ ។​

​ក្នុង​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​៩វិច្ឆិកា​ ឆ្នាំ​២០១៦ ​នេះ ​ គឺ​ជា​ឱកាស​ដ៏​ថ្លៃថ្លា ​ដែល​យើង​ទាំង​អស់​គ្នា ​បាន​សម្តែង​នូវ​កត្តញូ​ការ​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ​បំផុត ​ និង​ចង​ចាំ​ក្នុង​ក្រអៅ​បេះដូង​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​ព្រះ​រាជ​ស្នា​ព្រះ​ហស្ថ​ដ៏​ឧត្តុង​ឧត្តម​ នៃ​ការ​ទាម​ទារ​ឯក​រាជ្យ​ពី​អាណា​និគម​បារាំង​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ ​ហើយ​ថ្ងៃនេះ​ ក៏​ជា​ទិវា​ខួប​អនុស្សា​វរីយ៏​លើក​ទី៦៣​នៃ​កំណើត​កង​យោធ​ពល​ខេមរៈ​ភូមិន្ទ​ផង​ដែរ​ដែល​នឹង​មាន​ពិធី​ប្រទាន​ភ្លើង​ទៀន​ជ័យ  ​ ដើម្បី​រំឮក​ដល់​គុណ​អ្នក​ស្នេហា​ជាតិ​ទាំង​ឡាយ​  ដែល​បាន​បូជា​ជីវិត​បាន​ពលី​ជីវិត ​ដើម្បី​សុខ​សន្តិ​ភាព ​និង​ឯក​រាជ្យ​ភាព​ពី​ពួក​អាណា​និគម​បារាំង ​។ ​នា​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​ផង​ដែរ​  យើង​ទាំង​អស់​គ្នា​ក៏​សូម​សម្តែង​នូវ​ការ​ដឹង​គុណ​តកូន​តចៅ​មិន​អាច​បំភ្លេច​បាន​ឡើយ​ចំពោះ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ជា​មេ​បញ្ជាការ​ដឹក​នាំ​កង​យោធ​ពល​ខេមរៈ​ភូមិន្ទ​តស៊ូ​រំដោះ​ជាតិ ​  ជា​វីរៈ​ស្ថាប​និក​នៃ​នយោ​បាយ​ឈ្នះ​ឈ្នះ ​ដែល​ជា​នយោ​បាយ​ដើម​ចម​តែ​មួយ​គត់ ​ នាំ​មក​នូវ​ការ​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ​ ឯក​ភាព​ជាតិ​បញ្ចប់​សង្រ្គាម​ ដ៏​ឈឺ​ចាប់​ខ្លោច​ផ្សា​រ៉ាំរ៉ៃ​ជា​ច្រើន​រាប់សឹប​ឆ្នាំ​បាន​ជា​ស្ថាពរ ​ ដឹកនាំ​នាវា​កម្ពុជា​មក​ដល់​កោះ​ត្រើយ​សន្តិ​ភាព​ពេញ​លេញ​បរិបូរណ៏​១០០%​ ។​ ​សន្តិ​ភាព ​និង​សម្តេច​តេជោ​ គឺ​តែ​មួយ ​ ។​ មាន ​ សម្តេច​តេជោ​ គឺ​មាន​សន្តិ​ភាព ​និង​ការ​អភិវឌ្ឈន៏​។​ជា​ការពិត​ណាស់​  សន្តិ​ភាព​បាន​ផ្តល់​ឱកាស​អោយ​យើង​បាន​រស់នៅ​ជួប​ជុំ​បងប្អូន​ប្រពន្ធ​កូន​ជា​ទី​ស្រឡាញ់​ ជា​ទី​ស្នេហា​របស់​ខ្លួន ​។ ​សន្តិ​ភាព ​ បាន​ផ្តល់​ឱកាស​អោយ​យើង​បាន​ប្រកប​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​យ៉ាង​សុខ​ស្រួល ​ និង​អភិវឌ្ឈន៏​ប្រទេស​ជាតិ​អោយ​រីក​ចំរើន​លើ​គ្រប់​វិស័យ​។​ សន្តិ​ភាព​គឺ​ជា​កេរ្ត៏​មរតក​ដ៏​មាន​តម្លៃ​បំផុត​របស់​យើង​ទាំង​អស់​គ្នា​របស់​ប្រជា​ជាតិ​កម្ពុជា​យើង  ​ ដែល​យើង​ទាំង​អស់​គ្នា ​ត្រូវ​តែ​ប្តេជ្ញា​ចិត្ត​រួប​រួម​សាមគ្គី​គ្នា​រឹង​មាំ​ថែ​រក្សា​ការ​ពារ​សន្តិ​ភាព​អោយ​បាន​ថិត​ថេរ​ជា​និច្ច​និរន្ត​តទៅ ​។​

​ដោយ​សេចក្តី​ដឹង​គុណ​មិន​អាច​បំភ្លេច​បាន​ចំពោះ​ព្រះ​រាជ​បូជ​នីយ៏​កិច្ច​ដ៏​ថ្លៃថ្លា​ឧត្តុង​ឧត្តម​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ ​ និង​វីរៈ​ភាព​របស់​វីរៈ​កង​ទ័ព​ស្នហា​ជាតិ​យើង ​ យើង​ខ្ញុំទាំង​អស់​គ្នា  ​សូម​ឧទ្ទិស​នូវ​កុសល​ផល​បុណ្យ​ដែល​បាន​មក​ពី​កម្ម​វិធី​ថ្ងៃនេះ​ ថ្វាយ​ជា​ព្រះ​រាជ​កុសល​ដល់​ដួង​ព្រះ​វិញ្ញាណ​ក្ខ័ន្ឋ​ព្រះ​បរម​រតន​កោដ្ឋ ​ សូម​យាង​សោយ​សុគ​តិភព​កុំ​បី​ឃ្លាង​ឃ្លាត​ឡើយ ​។​ យើង​ទាំង​អស់​គ្នា​ប្តេជ្ញា​បន្ត​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​វីរៈ​កង​ទ័ព​ជាតិ​យើង​អោយ​រឹងមាំ ​ថិតថេ​នៅ​ជា​រនាំង​កំពែង​ដែក​ថែប​ការពារ​សុខ​សន្តិ​ភាព​ អធិប​តេយ្យ​ភាព​ជាតិ​និង​សេច​ក្តី​រស់​សុខ​ក្សេម​ក្សាន្ត​របស់​ប្រជា​ជន​កម្ពុជា​ជា​រៀង​រហូត​ទៅ ​។​

តមក​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​ និង​ថ្នាក់​ដឹកនាំ​ កង​កម្លាំង​ប្រដាប់​អាវុធ ​បាន​ដាក់​ក្រោន​កម្រង​ផ្កា ​ដុត​ទៀន​ជ័យ ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ទ ​ព្រះ​បាទ​សម្តេច​ ព្រះ​នរោ​ត្តម​សីហនុ​ ព្រះ​មហា​វីរ​ក្សត្រ​ ព្រះ​បរមរ​តនៈ​កោដ្ឋ ​និង​គោរព​វិញ្ញាណ​ក្ខន្ទ​ដល់​វីរៈ​យុទ្ធ​ជន​យុទ្ធ​នារី​ដែល​ពលី​ជីវិត​ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​រួច​មក​ ក៏​មាន​ពិធី​បង្ហោះ​ប៉េង​ប៉ោង ​ និង​បាញ់​កាំ​ជ្រួច​ជា​និមិត្ត​រូប​ នៃ​ការ​ទទួល​បាន​ឯក​រាជ្យ​ផង​ដែរ​ ។​

cpp-09-11-2016-001 cpp-09-11-2016-002 cpp-09-11-2016-003 cpp-09-11-2016-004 cpp-09-11-2016-005 cpp-09-11-2016-006 cpp-09-11-2016-007 cpp-09-11-2016-008 cpp-09-11-2016-009 cpp-09-11-2016-010 cpp-09-11-2016-011 cpp-09-11-2016-012 cpp-09-11-2016-013 cpp-09-11-2016-014 cpp-09-11-2016-015 cpp-09-11-2016-016 cpp-09-11-2016-017 cpp-09-11-2016-018vv

[youtube id= “52DguhLRiSI”]