(07-11-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិព្រមទាំង លោកទំទាវអភិបាលរងខេត្ត និងមន្ត្រីសាលាខេត្តបានទទួលបង់អង្គុយចំនួន៣០ពីលោកឈួរ ពិសិដ្ឋ តំណាងអោយធនាគារប្រៃសណីយ៍កម្ពុជាសាខាខេត្តប៉ៃលិនដើម្បី យកទៅប្រើប្រាស់ប្រយោជន៍សាធារណៈ។
លោកឈួរ ពិសិដ្ឋ តំណាងអោយធនាគារប្រៃសណីយកម្ពុជាសាខាខេត្តប៉ៃលិន បានអោយដឹងថា៖ធនាគារប្រៃសណីយ៍កម្ពុជាសាខាខេត្តប៉ៃលិនបានចាប់ផ្តើមបើកដំណើការតាំងពីដើមឆ្នាំ២០១៥មក ដោយបានបំរើអតិជននៅក្នុងខេត្តប៉ៃលិនបានរយៈពេលជាង១ឆ្នាំហើយ ។លោកបន្តថា៖ដើម្បីរួមចំណែកអភិវឌ្ឍួន៍លើវិស័យទេសចរណ៍ធនាគារប្រៃសណីយ៍កម្ពុជាសាខាខេត្តប៉ៃលិនបានឧបត្ថម្ភបង់អង្គុយចំនួន៣០ សំរាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ សរុបថវិកាចំនួន១៥០០០០០រៀល ។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថ្លែងអំណរគុណដល់លោកឈួរ ពិសិដ្ឋ តំណាងធនាគារប្រៃសណីយកម្ពុជាសាខាខេត្តប៉ៃលិន ដែលបានជួយឧបត្ថមបង់អង្គុយចំនួន៣០ ដល់រដ្ឋបាលខេត្ត សំរាប់យកទៅប្រើប្រាស់សាធារណៈ ។ ឯកឧត្តមបន្ត៖នេះជាលើកទី១ហើយដែលមានធានាគារប្រៃសណីយ៍កម្ពុជាបានឧបត្ថមបង់អង្គុយចំនួន៣០ទាំងនេះបានបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តដើម្បីយកទៅប្រើប្រាស់តាមតំរូវការ។ ដូច្នេះរដ្ឋបាលខេត្តនឹងខិតខំថែរក្សាបង់អង្គុយនិង ចាត់ចែកដាក់ប្រើប្រាស់ជាប្រយោជន៍សាធារណៈនៅខេត្តប៉ៃលិន។
លោកឈួរ ពិសិដ្ឋ និងមន្ត្រីធនាគារប្រៃសណីយ៍កម្ពុជាសាខាខេត្តប៉ៃលិន ក៏បានប្រគល់បង់ ចំនួន៣០ ជូនដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិនដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ ។
[youtube id= “dzdztnFXsBY”]