សភាពាណិជ្ជកម្មកម្ពុជា និងថៃប្រជុំពិភាក្សាការងារស្តីពីការនាំចេញនាំចូលកសិផលនិងផលិតផលទៅក្រៅប្រទេស


(31-10-2016) ប៉ៃលិន៖ នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​ព្រឹក​ថ្ងៃទី៣១ ​ខែតុលា ​ឆ្នាំ២០១៦​ សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ និង​សភា​ពាណិជ្ជ​កម្ម​ថៃ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ស្តីពី​ការ​នាំ​ចេញ​នាំ​ចូល​ផលិផល ​កសិផល​ទៅ​កាន់​ទីផ្សា​ក្រៅ​ប្រទេស​អោយ​បាន​រលូន ​ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​វត្តមាន​លោក​ជំទាវ ​ជា ​លាភ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ និង​ លោក​ និយម​ ផៃ​រ៉ា​ណា ​អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ថៃ ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ប្រធាន ​អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ទាំង​១៤ច្រក​ជាប់​ព្រំដែន​កម្ពុជា ​ថៃ ​និង​ប្រតិ​ភូ​សភា​ពាណិជ្ជ​កម្ម​ថៃ​ជា​ច្រើន​នាក់​ផង​ដែរ​។​

​កិច្ច​ប្រជុំ​ក៏​បាន​ពិភាក្សា​និង​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នៃ​ការ​នាំចេញ​កសិផល​ទៅ​កាន់​ទីផ្សា​ក្រៅ​ប្រទេស​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​រួម​មាន​ដូច​ជា​៖​១/​ការ​ធ្វើ​វិនិ​យោគ​កែ​ឆ្នៃ​ផលិត​ផល​កសិផល​តាម​បណ្តោយ​ព្រំ​ដែន​ទាំង​១៤​ច្រក ​។​ ២/​ការ​ជំរុញ​វិនិយោគ​រវាង​កម្ពុជា​និង​ថៃ​តាម​ព្រំ​ដែន​អោយ​បាន​ប្រសើ​ឡើង​ ។​ ៣/​ការ​សំរួល​ពាណិជ្ជ​កម្ម​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​និង​ថៃ ​។​៤/​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​ក្រៅ​ប្រទេស ​និង​នាំចូល​ទៅ​ប្រទេស​ថៃ​អោយ​បាន​សម​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​។​៥/​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ្ត​បតិ​ការណ៏រ​វាង​កម្ពុជា​និង​ថៃ​លើ​វិស័យ​ទេសចរណ៏​អោយ​បាន​ល្អ​។​ទី៦/​ស្នើ​សុំ​រដ្ឋា​ភិបាល​ទាំង​ពីរ​កម្ពុជា​និង​ថៃ​ពន្យា​ពេល​បើក​ច្រក​អន្តរជាតិ​អោយ​ដល់​ម៉ោង​១២យប់​។​ទី៧/​យោគ​យល់​ផលិត​ផល​កសិផល​របស់​កម្ពុជា​អោយ​នាំ​ចូល​ប្រទេស​ថៃ​បាន​ដោយ​រលូត​។​

​លោក ​និយម ​ផៃរ៉ាណា ​អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ថៃ​បាន​មាន​ប្រសាសន៏ថា​៖​កិច្ច​ប្រជុំ​នៅ​ពេល​នេះ​គឺ​ដើម្បី​សហ​ការ​សាមគ្គី​រវាង​កម្ពុជា​និង​ថៃ ​និង​ពិភា​ក្សា​ការងារ​ស្តីពី ​ការ​នាំ​ ចេញ​នាំចូល​កសិផល​និង​ផលិត​ផល​ទៅ​ក្រៅ​ប្រទេស​អោយ​មាន​ភាព​រលូន ​ដែល​បញ្ហា​នេះ​សភា​ពាណិជ្ជ​កម្ម​ថៃ​និង​កម្ពុជា​ត្រូវ​រិះ​រក​គ្រប់​មធ្យោ​បាយ​ ដើម្បី​ឆ្លើយ​តប​លើ​បញ្ហា​ប្រឈម​ទាំង​អស់​នោះ​យក​ទៅ​ដោះ​ស្រាយ​អោយ​បាន​សម​ស្រប​ទៅ​តាម​និតិ​វិធី​។​ លោក​បន្តថា​៖​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​និង​ថៃ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​ដែល​លើក​ឡើង​ខាង​លើ​នេះ​ហើយ​ត្រូវ​ធ្វើ​សំណើ​ទៅ​រដ្ឋា​ភិបាល​របស់​ខ្លួន​ដើម្បី​រក​ដំណោះ​ស្រាយ​អោយ​បាន​សម​ស្រប ​និង​ទទួល​បាន​ប្រសិទ្ធិ​ភាព​។​

​លោក​ជំទាវ​ ជា ​លាភ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ កោត​សរសើ ​ដល់​លោក​ និយម​ ផៃ​រ៉ា​ណា ​អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ថៃ ​និង​ប្រតិភូ​ដែល​បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​និង​សមា​ជិក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ពេល​នេះ​គឺ​បង្ហាញ​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ធ្វើ​យ៉ាង​រក​ដំណោះ​ស្រាយ​ក្នុង​នាំ​ចេញ​នាំចូល​កសិផល​និង​ផលិត​ផល​ទៅ​ក្រៅ​ប្រទេស​អោយ​ទទួល​បាន​ប្រសិទ្ធិ​ភាព​។​ជំទាវ​បន្តថា​៖​សភា​ពាណិជ្ជ​កម្ម​ទាំង​១៤ច្រក​នៃ​កម្ពុជា​និង​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​សហ​ប្រតិ​បត្តិការ​ជា​មួយ​សភា​ពាណិជ្ជ​កម្ម​ថៃ​ដើម្បី​អោយ​ការ​នាំ ​ចេញ​នាំ​ចូល​កសិផល​និង​ផលិត​ផល​ទៅ​កាន់​ទីផ្សា​ក្រៅ​ប្រទេស​បាន​ល្អ​ និង​សម​ស្រប​ទៅ​តាម​បទ​ដ្ឋាន​គតិ​យុទ្ធ ​និង​បច្ចេក​ទេស​។ លោក​ជំទាវ​លើក​ឡើង​ថាៈ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន​ សែន​ ជា​នា​យក​រដ្ឋ​មន្ត្រី​មាន​គោល​នយោបាយ​បើក​ទីផ្សា​ទូលាយ​ដោយ​ផ្តល់​ឱកាស​ក្នុង​ការ​នាំចេញ ​កសិ​ផល​របស់​ប្រជា​ពល​រដ្ឋ​ទៅ​កាន់​ទីផ្សា​ក្រៅ​ប្រទេស​អោយ​បាន​ទូលំ​ទូលាយ​ដើម្បី​ ផ្តល់​ការងារ​និង​ លើក​កំពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​អោយ​ប្រសើរ​ឡើង​។​

cpp-31-10-2016-001 cpp-31-10-2016-002 cpp-31-10-2016-003 cpp-31-10-2016-004 cpp-31-10-2016-005 cpp-31-10-2016-006 cpp-31-10-2016-007 cpp-31-10-2016-008vv

[youtube id=”G3FSmGSicrQ”]