អភិបាលខេត្តប៉ៃលិន បាននាំយក ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី និងម៉ាស៊ីនព្រីនធឺ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន​ សែន និងសម្តេចកិត្តិព្រឹទ្ធ​​បណ្ឌិត ទៅប្រគល់ជូនដល់សាលារៀនចំនួន ០៣ ក្នុងស្រុកសាលាក្រៅ


​ (30-10-2016) ប៉ៃលិន៖ ថ្ងៃទី៣០​ ខែតុលា ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​អម​ដំណើរ​ដោយ​លោក​ តង់​ ធារ៉ា ​ប្រធាន​មន្ទីរ​អប់រំ ​យុវជន ​និង​កីឡា​ខេត្ត ​បាន​នាំយក ​ម៉ាស៊ីន​កុំព្យូ​ទ័រ​ ម៉ាស៊ីន​ហ្វូតូ​កូពី​ និង​ម៉ាស៊ីន​ព្រីន​ធឺ ​ដែល​ជា​អំណោយ​របស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ​ក្នុង​ឱកាស​ដែល​សម្តេច ​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ ​មន្ត្រី​រាជ​ការ ​កង​កម្លាំង​ប្រដាប់​អាវុធ ​លោក​គ្រូ​ អ្នក​គ្រូ ​សិស្សា​នុសិស្ស ​និង​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ​កាល​ពីថ្ងៃ​ទី១៩ ​ខែតុលា​ ឆ្នាំ​២០១៦ ​កន្លង​ទៅ​ ដើម្បី​ចែក​ជូន​ដល់​សាលា​ចំនួន ​០៣ ​គឺ ១​-​សាលា​អនុ​វិទ្យា​ល័យ ​សន្តិភាព ​ស្ថិត​នៅ​ភូមិ​អូរ​បេង​ ឃុំ​ស្ទឹង​កាច់​ ២-​សាលា​បឋម​សិក្សា​សាលា​ក្រៅ ​ស្ថិត​នៅ​ភូមិ​ថ្នល់​ទទឹង ​ឃុំ​អូរអណ្តូង​ ៣​-សាលា​អនុវិទ្យា​ល័យ​ភ្នំកុយ ​ស្ថិត​នៅ​ភូមិ​ភ្នំ​កុយ​ ឃុំ​សាលា​ក្រៅ។​

​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​ឱ្យ​ដឹង​ថា​៖​ដោយ​ចង់​ដឹង​ពី​សុខ​ទុក្ខ​របស់​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ ​លោក​គ្រូ ​អ្នក​គ្រូ ​សិស្សា​នុសិស្ស ​និង​ប្រជា​ពល​រដ្ឋ​ផ្ទាល់ ​សម្តេច​តេជោ ​សែន​ បាន​អញ្ជើញ​បំពេញ​បេសក​កម្ម​យ៉ាង​នឿយ​ហត់​មក​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស ​ដើម្បី​ពិនិត្យ​មើល​ស្ថាន​ភាព​ជីវ​ភាព​រស់នៅ ​និង​ពិនិត្យ​មើល​នូវ​សមិទ្ធិ​ផល​ជាតិ​ដែល​សម្រេច​បាន​ ព្រម​ទាំង​ឧបត្ថម្ភ​បន្ថែម​ទៀត​ទៅ​តាម​តម្រូវ​ការ​ចាំបាច់ ​ដែល​ជា​អំណោយ​ផ្ទាល់​របស់ ​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​ជាក់​ស្តែង​នៅ​ក្នុង​បំពេញ​បេសក​កម្ម​អញ្ជើញ​មក​ខេត្ត​ប៉ៃលិន ​សម្តេច​តេជោ ហ៊ុន​សែន ​បាន​ផ្តល់​អគារ​សិក្សា ​សរុប​ ៥៦ខ្នង ​ស្មើនឹង​ ៥០៦​បន្ទប់ ​ព្រម​ទាំង​សម្ភារៈ​សិក្សា​មួយ​ចំនួន ​ដូច​ជា ​ម៉ាស៊ីន​កុំព្យូទ័រ ​ម៉ាស៊ីន​ហ្វូតូ​កូពី ​និង​ម៉ាស៊ីន​ព្រីន​ធឺ ​ដល់​លោក​គ្រូ​ អ្នក​គ្រូ ​សិក្សា​នុសិស្ស ​ហើយ​សមិទ្ធិ​ផល​ទាំង​អស់​នេះ​នឹង​ក្លាយ​ជា​ថ្នាល​បណ្តុះ​បណ្តាល​នូវ​គុណ​ភាព​អប់រំ​របស់​កម្ពុជា​ឲ្យ​កាន់​តែ​ខ្លាំងក្លា​ ជា​ពិសេស​គឺ​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​សង្គម​ជាតិ​សម្រាប់​ជំនាន់​នេះ ​និង​ជំនាន់​ក្រោយៗ​ទៀត​។ ​ឯក​ឧត្តម ​កើត​ សុធា ​ក៍​បាន​សំណូម​ពរ​ដល់ ​នាយក​សាលា​ លោក​គ្រូ ​អ្នក​គ្រូ ​ត្រួវ​យក​សម្ភារៈ​ទាំង​អស់​នេះ ​ទៅ​ប្រើ​ប្រាស់​ឱ្យ​ចំគោល​ដៅ ​និង​ប្រើ​ប្រាស់​បាន​យូរ​អង្វែង ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​បង្កើន​ប្រសិទ្ធ​ភាព​ដល់​ការ​អប់រំ ​បណ្តុះ​បណ្តាល​សិស្សា​នុសិស្ស ​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទឹកចិត្ត​ដ៏ថ្លៃថ្លា​របស់​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​លោក​គ្រូ ​អ្នក​គ្រូ ​សិស្សា​នុសិស្ស ​និង​អណាព្យា​បាល ​មាន​សេចក្តី​ត្រេក​អរ​ សប្បាយ​រីករាយ ​ព្រម​ទាំង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ដែល​សម្តេច​តេជោ ​ហ៊ុន​សែន ​និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​បាន​ផ្តល់​អគារ​សិក្សា​ថ្មីៗ ​សម្ភារៈ​សិក្សា​ទំនើបៗ​ ដល់​សាលា ​ដើម្បី​សិស្សា​នុសិស្ស​បាន​សិក្សា​រៀន​សូត្រ​កាន់​តែ​ងាយ​ស្រួល​ និង​កាន់​តែ​ល្អ​ប្រសើ​ឡើង​។​

​បើ​តាម​របាយការណ៍​របស់​លោក​ តង់ ​ធារ៉ា ​បាន​ឱ្យ​ដឹងថា​៖​ សាលា​ដែល​ទទួល​បាន​សម្ភារៈ​សិក្សា​ពី​សម្តេច​តេជោ​ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​នាពេល​នេះ ​គឺទី​១-​សាលា​អនុវិ​ទ្យាល័យ ​សន្តិ​ភាព​ ទទួល​បាន ​ម៉ាស៊ីន​កុំព្យូទ័រ​ ០២គ្រឿង ​ម៉ាស៊ីន​ហ្វូតូ​កូពី​ ០១គ្រឿង​ និង​ម៉ាស៊ីន​ព្រីនធឺ ​០១គ្រឿង ​ទី២​-​សាលា​បឋម​សិក្សា​សាលា​ក្រៅ ​ទទួល​បាន​ ម៉ាស៊ីន​កុំព្យូទ័រ​ ០២គ្រឿង​ ម៉ាស៊ីន​ហ្វូតូ​កូពី ​០១គ្រឿង ​និង​ម៉ាស៊ីន​ព្រីន​ធឺ​ ០១គ្រឿង​ និង​ទី៣​-​សាលា​អនុវិទ្យា​ល័យ​ភ្នំកុយ ​មាន​ម៉ាស៊ីន​កុំព្យូទ័រ ​១០គ្រឿង ​ម៉ាស៊ីន​ហ្វូតូ​កូពី ​០១គ្រឿង ​និង​ម៉ាស៊ីន​ព្រីន​ធឺ ​០២​គ្រឿង​ ​។​

cpp-30-10-2016-001 cpp-30-10-2016-002 cpp-30-10-2016-003 cpp-30-10-2016-004 cpp-30-10-2016-005 cpp-30-10-2016-006 cpp-30-10-2016-007 cpp-30-10-2016-008vv

[youtube id= “U-rXiSIUoNA”]