(21-10-2016) ប៉ៃលិន៖ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ មានការ ប្រជុំស្តីពីការត្រួតពិនិត្យអនុវត្តចំណូល-ចំណាយថវិការយៈពេល៩ខែ ដើមឆ្នាំ២០១៦បញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤របស់រដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិក្រោមអធិបតីភាពឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន លោករាម សុមានប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេឃុំ ចៅសង្កាត់ និងស្មៀនជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោកណុប ញឿន ប្រធានការិយាល័យថ្នាក់ក្រោមជាតិនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនបានធ្វើបទបង្ហាញស្តីពីលទ្ធផលរបាយការណ៏ចំណូលចំណាយ៩ខែដើមឆ្នាំ២០១៦រួចមក លោក រាម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនបានមានប្រសាសន៏ណែនាំដល់មេឃុំចៅសង្កាត់ស្មៀនទាំងអស់ត្រូវខិតខំប្រឹងប្រែងអនុវត្តផែនការចំណូល-ចំណាយអោយបានត្រឹមត្រូវ តាមបទដ្ឋាន និងយុទ្ធសាស្រ្តដែលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដាក់អោយហើយជាពិសេសត្រូវបន្តខិតខំរកប្រាក់ចំណូលអោយបានច្រើនដើម្បីពង្រីកពង្រឹងការអភិវឌ្ឍន៏ភូមិឃុំសង្កាត់ និងការលើកកំពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយមានការរីកចំរើនទៅថ្ងៃអនាគត់។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖កិច្ចប្រជុំនៅពេលនេះគឺមានគោលបំណងត្រួតពិនិត្យការអនុវត្តចំណូល-ចំណាយថវិការយៈពេល៩ខែ ព្រមទាំងរកចំណុចខ្លាំងចំណុចខ្សោយ និងលើកបញ្ហាប្រឈមដែលកើតមានឡើងដែលបានអនុវត្តកន្លងមក ដើម្បីអោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការពន្យល់ណែនាំអោយបានកាន់តែច្បាស់ថែមទៀត ក្នុងការអនុវត្តទទួលបានលទ្ធិផលល្អ។ឯកឧត្តមបន្តថា៖មេឃុំចៅសង្កាត់ទាំងអស់ត្រូវរៀបចំផែនការ និងប្រជុំជារៀងរាល់អាទិត្យដើម្បីធ្វើការដកពិសោធន៏លទ្ធិផលការងារអោយទទួលបានប្រសិទ្ធិភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ឯកឧត្តមបន្តទៀតថា៖ការរកចំណូល បង់ថវិកាជូនរដ្ឋត្រូវធ្វើតាមច្បាប់និតិវិធី និងយុទ្ធសាស្រ្ត បើសិនមាននរណាម្នាក់មិនធ្វើទៅតាមនិតិវិធីត្រូវទទួលខុសត្រូវខ្លូនឯង និងច្បាប់ ដូច្នេះហើយត្រូវសហការ សាមគ្គីគ្នាឯកភាពផ្ទៃក្នុងដើម្បីធ្វើការអនុវត្តច្បាប់នេះអោយត្រឹមត្រូវ និងរួមគ្នាអភិវឌ្ឍន៏ភូមិឃុំ និងខេត្តប៉ៃលិនអោយបានមានការរីកចំរើន ទៅថ្ងៃអនាគត់។
[youtube id= “BM0SsymFEwk”]