រដ្ឋបាលខេត្តប៉ៃលិន និងខេត្តតៃនិញ បានចុះហត្ថលេខា ដំណាក់កាលទី១៦ លើផែនការសហប្រតិបតិ្តការ ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនវៀតណាមដែលបានពលី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន


​(15-10-2016) ប៉ៃលិន៖ នៅ​ល្ងាច ​ថ្ងៃ​ទី១៥​តុលា ​ឆ្នាំ២០១៦​នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​ មាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​រវាង​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​ខេត្ត​តៃនិញ​នៃ​សាធារ​ណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​លើ​ផែន​ការ​សហ​ប្រតិ​បតិ្ត​ការ​ដំណាក់​កាល​ទី១៦ ​ដើម្បី​ស្វែង​រក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​វៀត​ណាម​ ដែល​បាន​ស្លាប់​ក្នុង​សម័យ​សង្គ្រាម ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​ នា​រដូវ​ប្រាំង​ឆ្នាំ​២០១៦​/​ ២០១៧​ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម ​ឡី ​ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯក​ឧត្តម​ ផាន់ ​ចាន់​ធុល ​ អភិ​បាល​រង​ខេត្ត ​ និង​លោក ​វរៈ​សេនី​យ៍ឯក ​ង្វៀង ​វ៉ាន់​ដែប​ អនុ​ប្រធាន​នយោ​បាយ​យោធា​នៃ​គណះ​អចិ​ន្ត្រៃយ៍​លេខ​១២៣៧​នៃ​ខេត្ត​តៃនិញ ​ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​ថ្នាក់​ដឹកនាំ​ កង​កម្លាំង​ប្រដាប់​អាវុធ​ខេត្ត​ប៉ៃលិន ​និង​ខេត្ត​តៃនិញ​ផង​ដែរ​។​

​លោក​ វរៈ​សេនី​យ៍ឯក​ ង្វៀង​ វ៉ាន់​ដែប ​អនុ​ប្រធាន​នយោ​បាយ​យោធា​នៃ​គណះ​អចិ​ន្ត្រៃយ៍​លេខ​១២៣៧​នៃ​ខេត្ត​តៃនិញ ​បាន​ឱ្យ​ដឹង​ថា​៖ ​ការ​ចុះ​ហត្ថ​លេខា​នេះ​អនុ​វត្ត​តាម​ផែន​ការ​លេខ​២៤៨៧​/​KH​-​CCT​ចុះ​ថ្ងៃ​ទី៧ ​ខែ​កញ្ញា ​ឆ្នាំ២០១៦​របស់​នាយក​ដ្ឋាន​នយោបាយ​ភូមិ​ភាគ​ទី៧ ​ស្តីពី​ការ​ស្វែង​រុក​រក​ និង​ធ្វើ​មាតុ​ភូមិ​និវត្ត​អដិ្ឋ​ធាតុ​យុទ្ធ​ជន​កង​ទ័ព​វៀត​ណាម​ដែល​បាន​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​នៅ​ខេត្ត​ប៉ៃលិន ​ដំណាក់​កាល​ទី១៦ ​រដូវ​ប្រាំង​ឆ្នាំ​២០១៦​/​២០១៧​។​ លោក​បន្ត​ថា៖​ កន្លង​មក​ អង្គភាព​តំបន់​ប្រតិ្ត​បតិ​ការ​សិក​រង​ខេត្ត​ប៉ៃលិន ​សហ​ការ​ជា​មួយ​ក្រុម​K70​ កង​ វៀត​ណាម ​បាន​រុក​រក​អដ្ឋិ​ធាតុ ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ចំនួន ​៦៦​អដិ្ឋ​ធាតុ ​ហើយ​នៅ​រដូវ​ប្រាំង​ឆ្នាំ​២០​១៦​/​២០​១៧​នេះ ​ក្រុម​ការងារ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ប៉ៃលិន​និង​ក្រុម​K70​កង​ទ័ព​វៀត​ណាម ​នឹង​បន្ត​សហ​ការ​រុក​រក​ចំនួន ​១៧​អដិ្ឋ​ធាតុ​ទៀត​។ ​លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​អាជ្ញា​ធរ​ខេត្ត​ប៉ៃលិន ​គ្រប់​លំដាប់​ថ្នាក់​ដែល​កន្លង​មក​បាន​សហ​ការ​ល្អ​ជា​មួយ​ក្រុម​K70 ​របស់​វៀត​ណាម​ ធ្វើ​អោយ​ដំណើ​ការ​រុក​រក​អដិ្ឋ​ធាតុ​កង​ទ័ព​វៀត​ណាម​ទទួល​បាន​ជោគ​ជ័យ​។​

ឯក​ឧត្តម ​ផាន់ ​ចាន់​ធុល ​ អភិ​បាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖​ ការ​រុក​រក​អដ្ឋិ​ធាតុ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ដែល​បាន​ស្លាប់​ក្នុង​សម័យ​សង្គ្រាម​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​ ដើម្បី​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ពេល​នេះ​ គឺ​ជា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​រវៀង​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​រដ្ឋា​ភិបាល​សាធារណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម  ​នា​ពេល​កន្លង​មក​។ ​ឯក​ឧត្តម​បន្ត​ថា៖​ ការ​រុក​រក​និង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​អដ្ឋិ​ធាតុ​កង​ទ័ព​វៀត​ណាម​ គឺ​ជា​ការងារ​មនុស្ស​ធម៌​ដ៏​ល្អ ​ពី​ព្រោះ​ជន​ជាតិ​ណា​ក៏​ដោយ​ដែល​បាត់​បង់​ជីវិត​ក្នុង​ប្រទេស​ផ្សេង​នោះ​គេ​តែង​តែ​ធ្វើ​មាតុ​ភូមិ​និវត្ត​មក​ប្រទេស​របស់​ខ្លូន​ដើម្បី​ឱ្យ​សាច់​ញាតិ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ដូច្នេះ​អាជ្ញា​ធរ​ខេត្ត ​និង​កង​កម្លាំង​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ ត្រូវ​បន្ត​ខិត​ខំ​សហ​ប្រតិ​បត្តិ​ការ ​និង​បង្ក​លក្ខណៈ​អោយ​បាន​ងាយ​ស្រួល​ដល់​ដំណើ​ការ​រុក​រក​អដ្ឋិ​ធាតុ​កង​ទ័ព​វៀត​ណាម​ដែល​បាន​ពលី​ជីវិត​នៅ​ទឹក​ដី​ខេត្ត​ប៉ៃលិន​អោយ​ទទួល​បាន​លទ្ធ​ផល​ល្អ​។​

cpp-15-10-2016-005 cpp-15-10-2016-006 cpp-15-10-2016-007 cpp-15-10-2016-008 cpp-15-10-2016-009 cpp-15-10-2016-010vv

[youtube id= “wDSH4l5dBpI”]