(15-10-2016) ប៉ៃលិន៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងលោកជំទាវ គង់ស្តី កើតសុធា, ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ , ឯកឧត្តម-លោកជំទាវ អភិបាលរងខេត្ត, ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ ដូនជី តាជី និងប្រជាពលរដ្ឋខេត្តប៉ៃលិនជាច្រើននាក់ បានអញ្ជើញគោរពព្រះវិញ្ញាណខ័ន្ធ និងបង្សុកូល រាប់បាតឧទ្ទិសកុសលផលបុណ្យ ជូនដល់ព្រះវិញ្ញាណខ័ន្ធព្រះបាទនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវរាជបិតាជាតិ ព្រះបរមរតនកោដ្ឋ នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន។
ពិធីបង្សុកូល គោរពព្រះវិញ្ញាណខ័ន្ធព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានពិធីសូត្រមន្ត ថ្វាយបង្គុំព្រះរតនត្រៃយ៍ សមាទានសីល បង្សុកូលវេប្រគេនទេយ្យទានប្រគេនដល់ព្រះសង្ឃ និងពិធីរាប់បាតព្រះសង្ឃចំនួន៩០អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ព្រះវិញ្ញាណខ័ន្ធព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ គម្រប់ខួប៤ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះអង្គ ។ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុសត្តិសិទ្ធិ សូមអោយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ បានយាងទៅសោយព្រះបរមសុខ ក្នុងសុគតិភពកុំបីឃ្លាតឡើយ និងសូមអោយព្រះវិញ្ញាណខ័ន្ធរបស់ព្រះអង្គយាងបែរមកអោយពរជ័យសព្វសាធុការ ដល់ទឹកដី កម្ពុជា និងរាស្ត្រខ្មែរទូទាំងប្រទេស បានប្រកបដោយវឌ្ឍនភាព និងសុខក្សេមក្សាន្តរុងរឿង ជាយូរអង្វែងតរៀងទៅ”៕
[youtube id= “E26F8g99EpY”]