(04-10-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិនឯកឧត្តម ខូយ សុខា អនុប្រធានគំរងទី៥នៃសមាគន៏ជាតិក្រុមប្រឹក្សារាជធានីខេត្តបានអញ្ជើញជាគណៈ ធិបតីយក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងារទំនាក់ទំនងនិងដោះស្រាយវិវាទ ជូនដល់ក្រុមប្រឹក្សាខេត្ត/ក្រុង/ស្រុក នៅខេត្តប៉ៃលិន ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡី ចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងលោកលោកស្រីសមាជិកក្រុមប្រឹក្សាក្រុង/ស្រុកជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោកសួន សិលា ទីប្រឹក្សាគ្រប់គ្រងកម្មវិធីថ្នាក់ខេត្តប្រចាំខេត្តពោធិសាត់បានធ្វើបទបង្ហាញស្តីពីការងារទំនាក់ទំនងនិងដោះស្រាយវិវាទអោយសិក្ខាកាមទាំងអស់យល់ជ្រាប់កាន់ច្បាស់រួមមកឯកឧត្តម ខូយ សុខា អនុប្រធានគំរងទី៥នៃសមាគន៏ជាតិក្រុមប្រឹក្សារាជធានីខេត្តបានមានប្រសាសន៏ណែនាំដល់ក្រុមប្រឹក្សាខេត្ត/ក្រុង/ស្រុក អោយខិតខំប្រឹងប្រែងរៀនសូត្រពីវគ្គបណ្តុះបណ្តាលនេះនិងក្រាបជញ្ជក់យកខ្លឹមសារសំខាន់ៗនៃច្បាប់ស្តីពីការទំនាក់ទំនង និងការដោះស្រាយវិវាទផ្សេងៗដើម្បីធ្វើការចុះអនុវត្តទទួលបានជោគជ័យនិងមានប្រសិទ្ធិភាព ជាពិសេសគឺការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានទាន់ពេលវេលា។ឯកឧត្តមបន្តថា៖ច្បាប់នេះមានសារៈសំខាន់ណាស់សំរាប់ក្រុមប្រឹក្សាទាំងអស់ដែលជាអ្នកជួយមើលការអនុវត្តរបស់រដ្ឋបាលខេត្តស្រុកក្រុង និងមានតួនាទីសំខាន់ជួយដល់ប្រជាពលរដ្ឋដែលមានបញ្ហាប្រឈមនូវតាមមូលដ្ឋានដោយការត្រួតពិនិត្យពីដើមចមនៃបញ្ហាដែលកើតឡើងចំពោះប្រជាពលរដ្ឋហើយចាត់វិធានការដោះស្រាយជូនគាត់អោយបានសមស្រប ក្នុងន័យបំរើនិងបង្កើតនូវជំនឿទុកចិត្ត
ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ។ឯកឧត្តមបានផ្តាំផ្ញើរដល់ក្រុមប្រឹក្សាខេត្តក្រុងស្រុកទាំងអស់ត្រូវមានស្មារតីសាមគ្គីទំនាក់ទំនងរវាងអាជ្ញាធរភូមិឃុំសង្កាត់អោយបានជិតស្នាតជាប់ជាប្រចាំដើម្បីក្តាប់បាននូវបញ្ហាហើយរួមគ្នាដោះស្រាយអោយបានត្រឹមត្រូវតាមច្បាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានប្រសិទ្ធិភាព។
[youtube id= “cGuhmwdzEDM”]