ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា ប្រជុំ ជំរុញការអនុវត្តការងារគណបក្សក្នុងមូលដ្ឋានភុមិ/ឃុំអោយបានកាន់តែល្អថែមទៀត


(30-05-2015) ប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី៣០​ ខែ​ឧសភា​ ឆ្នាំ​២០១៥​ ឯកឧត្តម​ ផាន់​ ចាន់ធុល ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ាខា​ ឯកឧត្តម​ អ៊ុក​ ប្រជា​ សមាជិក​កណកម្មាធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា ​អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ាខា​ លោក​ ស៊ុន​ យី ​ អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ាខា ​បាន​ជួប​ប្រជុំ​ជា​មួយ​ប្រធាន​ក្រុម​បក្ស​សង្កាត់​ និង​ក្រុម​បក្ស​ភូមិ​ទាំង​អស់​ក្នុង​សង្កាត់​បយ៉ាខា​ដើម្បី ​ដក​ស្រង់​បទ​ពិសោធ ​លើក​ការ​លំបាក​ និង​ការ​ងាយ​ស្រួល​​នៃ​ការ​អនុវត្ត​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ នា​ពេល​កន្លង​មក,​ ការ​ដោះ​ស្រាយ​លើ​បញ្ហា​កង្វល់​នានា​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន។​

បន្ទាប់​ពី​លោក​ប្រធាន​ភូមិ​ ដែល​ជា​ប្រធាន​ក្រុម​បក្ស​ភូមិ​ បាន​រាយការ​អំពី​ស្ថាន​ភាព​​នៃ​ការ​រស់នៅ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ ​, ការ​លំបាក ​និង​ការ​ងាយស្រួល​ក្នុង​ការ​អនុវត្ត​ការងារ​ជាក់​ស្តែង​ក្នុង​ភូមិ​រួច​មក ​ឯកឧត្តម ​ផាន់​ ចាន់ធុល​ និង​  ឯកឧត្តម ​អ៊ុក ​ប្រជា ​បាន​មាន​ប្រសាសន៍ថា ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ ​/សង្កាត់​ ទាំងអស់​តែងតែ​មានកា​រលឹក​  ដឹង​គុណ​ជានិច្ច​ដល់​បងប្អូន​ក្រុម​កាងារ​នៅ​ថ្នាក់​មូល​ដ្ឋាន​ ភូមិ​ ឃុំ ​និង​ប្រជា​ពលរដ្ឋ​ទាំងអស់ ​ដែល​បាន​ខិតខំ​ជួយ​ជ្រោម​ជ្រែង​ គាំទ្រ ​គណបក្ស​ប្រជាជន​កម្ពុជា​ រហូត​​មក។ ​ឯកឧត្តម​បាន​បន្តថា​ កន្លង​មក​ក្រុម​ការងារ​គណបក្ស​មិន​សូវ​បាន​មក​ជួប​សំណេះ​សំណាល​ស្វែងយល់​​សុខទុក្ខ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​អោយ​បាន​ញឹក​ញាប់​ ដោយ​សារមាន​ការមមាញឹក​ច្រើន​​ក្នុង​ការងារ​បំរើជាតិ ​មាតុភូមិ ​ប៉ុន្តែ​ថ្នាក់​ដឹកនាំ ​ក្រុម​ការងារ​ទាំង​អស់​តែង​តែ​បាន​យល់​ និង​បាន​ប្រឹងប្រែង​ជា​និច្ច​ជួយ​ដល់​ប្រជា​ពលរដ្ឋ​មិន​ដែល​ព្រងើយ​កន្តើយ​ឡើយ។

ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម ​ផាន់ ​ចាន់ធុល ​និង ​ ឯកឧត្តម ​អ៊ុក​ ប្រជា​ លោក​ ស៊ុន​ យី​ និង​ក្រុម​ការងារ​បក្ស​ចុះ​ជួយ​សង្កាត់​បយ៉ាខា​ បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាក​ថវិការ​តាម​លទ្ធភាព​ចូល​​ទៅ​ក្នុង​កញ្ចប់​ថវិកា​មូល​និធិ​របស់​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​បយ៉ាខា​ សំរាប់​ទុក​ចាយ​វាយ​ទៅ​លើ​សកម្មភាព​ជួយ​សង្គ្រោះ​ដល់​សមាជិក​បក្ស​ដែល​មាន​ជំងឺ​ អ្នក​សំរាលកូន​ និង​ជួយ​ក្នុង​ពិធី​បុណ្យ​សព​ជា​ដើម​។ឆ្លៀត​ក្នុង​ឱកាស​នោះ​ក្រុម​ការ​ងារ​បក្ស​ចុះ​ជួយ​សង្កាត់​បយ៉ាខា​ ក៏​បាន​ចូល​រួម​ជា​ថវិកា​គ្នា  សរុប​បាន​ចំនួន​៨០​ម៉ីន​រៀល ​នាំ​យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​លោក​ កែវ​ រី​ សមាជិក​បក្ស​ភូមិ​បតាំងស៊ូ​ដែល​មាន​ជំងឺ​លើស​ឈាម​ និង​ដាច់​សរសៃ​ឈាម​ កំពុង​សំរាក​ព្យា​បាល​នៅ​ឯផ្ទះ​របស់​គាត់​ក្នុង​ភូមិ​បតាំងស៊ូ​នេះ។

30-05-2015-001 30-05-2015-002 30-05-2015-003 30-05-2015-004 30-05-2015-005 30-05-2015-006 30-05-2015-007 30-05-2015-008 30-05-2015-009 30-05-2015-010

[youtube id= “bY3MdV8-X_4”]