រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


(26-09-2016) ប៉ៃលិន៖ ​នៅ​រសៀល​ថ្ងៃទី២៦ ​ខែកញ្ញា ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម​បណ្ឌិត ​អ៊ុក ​រ៉ាប៊ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ​បាន​អញ្ជើញ​សំណេះ​សំណាល​និង​សាក​សួរ​សុខ​ទុក្ខ​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជ​ការ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ​និង​ដើម្បី​ស្វែង​យល់ ​និង​តម្រង់​ទិស​អំពី​ចំនុច​ខ្លាំង ​ចំនុច​ខ្សោយ ​ដែល​មន្ទីរ​បាន​អនុវត្តន៍​កាងារ​កន្លង​មក​។​

​លោក​ ពេជ្រ ​សំបូរ​ អនុ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាន​ឱ្យ​ដឹង​ថា​៖ ​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍​កន្លង​មក​ បាន​ខិត​ខំ​បំពេញ​ភារៈ​កិច្ច​របស់​ខ្លួន​ក្នុង​ការ​ស្តារ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វ័ន្ត​តំបន់​ជនបទ ​មាន​ផ្ល​វ ស្ពាន​ លូ​រំដោះ​ទឹក ​ប្រព័ន្ធ​ធារា​សាស្ត្រ​ខ្នាត​តូច ​សាង​សង់​ជួស​ជុល​អណ្តូង​ទឹកស្អាត ​ផ្តល់​ស្រះ​ទឹក​សហគមន៍ ​សាង​សង​អាង​ស្តុក​ទឹក​ភ្លៀង ​ផ្តល់​ធុង​ចម្រោះ​ទឹក​ស្អាត​ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ប្រើប្រាស់​ទឹក​ស្អាត​ និង​អនាម័យ​ជន​បទ​។​

​ឯក​ឧត្តម​បណ្ឌិត ​អ៊ុក ​រ៉ាប៊ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ ​បាន​មាន​ប្រសាសន៍​ក្រើន​រលឹក​ដល់​ថ្នាក់​ដឹកនាំ ​និង​មន្ត្រី​រាជ​ការ​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ត្រូវ​បន្ត​ខិត​ខំ​បំពេញ​ភារៈ​កិច្ច ​ដែល​រាជ​រដ្ឋាភិបាល​ បាន​ប្រគល់​ជូន​អោយ​បាន​ល្អ​ថែម​ទៀត ​ដើម្បី​ផ្តល់​សេវា​ជូន​ប្រជា​ពល​រដ្ឋ​លើ​វស័យ​ជនបទ​ដូច​ជា ​សាង​សង់​ផ្លូវ​លំជន​បទ​ អណ្តូង​ទឹក​ស្អាត ​អាង​ស្តុក​ទឹក​ក្នុង​សហគមន៍ ​អប់រំ​ផ្សព្វ​ផ្សាយ​សុខភាព​អនាម័យ​ជនបទ ​និង​ការងារ​ក្នុង​សហគមន៍​ជា​ច្រើន​ទៀត​ ។​ទន្ទឹម​នេះ​មន្ទីរ​ត្រូវ​មាន​កិច្ច​សហការ​ជា​មួយ​ប្រជា​ពល​រដ្ឋ ​និង​អាជ្ញាធ​រមូល​ដ្ឋាន​អោយ​បាន​ជិត​ស្និទ្ធ ​ដើម្បី​ដឹង​ពី​សុខ​ទុក្ខ ​និង​តម្រូវ​ការ​ចាំបាច់​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​ ជាពិសេស​ត្រូវ​ពង្រឹង​សាមគ្គី​ភាព​ឯក​ភាព​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ​។​ក្នុង​ឱកាស​នោះ ​ឯក​ឧត្តម​បណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ ​ក៍​បាន​កោត​សរសើ​ដល់​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការ​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ប៉ៃលិន​ទាំង​អស់ ​ដែល​បាន​ខិតខំ​បំពេញ​ការងា​របំរើ​ប្រជា​ពល​រដ្ឋ​បាន​ល្អ​ប្រសើ​នា​ពេល​កន្លង​មក ​និង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​មន្ត្រី​រាជការ​ក្នុង​ម្នាក់ៗ​៤ម៉ឺនរៀល​ផង​ដែរ ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​។​

​តមក​នៅ​ថ្ងៃដដែល ​ឯក​ឧត្តម​បណ្ឌិត ​អ៊ុក​ រ៉ាប៊ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ អម​ដំណើ​ដោយ​ ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​ គណៈ​ប្រតិភូ​បាន​អញ្ជើញ​ពិនិត្យ​មើល​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា​-​ថៃ ​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន ​ដែល​សម្រេច​បាន​ ១០០%​ ក្នុង​ជំហ៊ាន ​១​ មាន​ប្រវែង​២០​គីឡូ​ម៉ែត្រ​ដែល​ជា​គម្រោង​ថវិកា​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​និង​ទទួល​កសាង​ដោយ​កម្លាំង​វិស្វកម្ម​ នៃ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​ ។​

cpp-26-09-2016-013 cpp-26-09-2016-014 cpp-26-09-2016-015 cpp-26-09-2016-016 cpp-26-09-2016-017 cpp-26-09-2016-018 cpp-26-09-2016-019 cpp-26-09-2016-020vv

[youtube id= “ycdQ_jbWOw4”]