ឯកឧត្តម កើត សុធាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញជួបប្រជុំជាមួយធនាគារជាតិនិងបណ្តាមីក្រូហិរញ្ញវត្ថុនានាទូទាំងខេត្ត


​(28-09-2016) ប៉ៃលិន៖ នៅ​ព្រឹក​ថ្ងៃទី២៨ ​ខែកញ្ញា ​ឆ្នាំ២០១៦ ​នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ ឯក​ឧត្តម ​កើត ​សុធា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម​ អៀង​ វុធ ​អ​ភិបាល​រង​ខេត្ត​ លោក​ រាម​ សុមាន​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​និង​លោក​ លោ​កស្រី​ថ្នាក់​ដឹក​នាំ​ក្រុង​/​ស្រុក​បាន​អញ្ជើញ​ជួប​ប្រជុំ​ជា​មួយ​ធនា​គារ​ជាតិ​និង​បណ្តា​មីក្រូ​ហិរញ្ញ​វត្ថុ​នានា​ទូទាំង​ខេត្ត​ប៉ៃលិន​។​

​ដោយ​ថ្មីៗ​កន្លង​មក​នេះ ​រាជ​រដ្ឋា​ភិបាល​បាន​សង្កេត​ឃើញ​ថា​ ប្រជា​កសិករ​បាន​ជួប​នូវ​បញ្ហា ​  ប្រឈម​និង​មាន​ការ​លំបាក​ក្នុង​ការ​លក់​ផលិត​ផល​របស់​ខ្លួន​ ព្រម​ទាំង​ទទួល​រង​សម្ពាធ​ហិរញ្ញវត្ថុ​ ដោយ​សារ​តម្លៃ​កសិ​ផល​បាន​និង​បន្ត​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ជា​ពិសេស​តម្លៃ​ស្រូវ​នៅ​ដើម​ដូវកាល​នៃ​ការ​ប្រមូល​ផល​ស្រូវ​ក្រអូប​ ដែល​ការ​ធ្លាក់​ចុះ​នេះ ​បណ្តាល​មក​ពី​កត្តា​សត្យា​នុម័ត​ជា​ច្រើន​ រួម​មាន​អស្ថិរ​ភាព​ថ្លៃ​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​។ ​ទទឹម​និង​នោះ​មាន​ការ​ធ្លាក់​ភ្លៀង​យ៉ាង​គំហុក​រយៈ​ពេល​ជិត​ពីរ​សប្តាហ៍​កន្លង​មក​នេះ ​ធ្វើ​ឲ្យ​មាន​ការប៉ះ​ពាល់​ដល់​គុណ​ភាព​ផលិត​ផល​ និង​ការ​នាំ​ចេញ​ផង​ដែរ​។​

​ឯក​ឧត្តម​កើត ​សុធា ​បាន​មាន​ប្រសាសន៍​ថា​៖ ​យើង​ត្រូវ​ដើរ​តាម​និង​អនុវត្ត​គោល​នយោ​បាយ​ទន់​ភ្លន់​របស់​រាជ​រដ្ឋា​ភិបាល ​និង​អនុ​គ្រោះ​យោគ​យល់​សម​ស្រប​ចំពោះ​កសិករ​ជួប​ប្រទះ​បញ្ហា​ជាក់​ស្តែង​ដែល​មាន​ឥទាន​ដល់​កាល​កំណត់​សង​របស់​ពួក​គាត់​ មីក្រូ​ហិរញ្ញវត្ថុ​និង​ដៃ​គូ​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ចូល​រួម​និង​មាន​កិច្ច​សហការ​គ្នា​ ក្នុង​ការ​ជួយ​សម្រាល​ដល់​ទុក្ខ​លំបាក​របស់​ប្រជាក​សិករ​និង​សម្រាល​សម្ពាធ​ហិរញ្ញ​វត្ថុ​ក្នុង​វិស័យ​កសិ​កម្ម​ក្នុង​កាលៈ​ទេសៈ​លំបាក​នេះ​។​ ឯក​ឧត្តម​បាន​បន្ត​ថា​៖​មីក្រូ​ហិរញ្ញ​វត្ថុ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ប្លង់ដី​ដែល​បងប្អូន​យើង​យក​មក​តម្កល់​ទុក​និង​ស៊ើប​ប្រវ​ត្តឲ្យ​បាន​ច្បាស់​លាស់​ជៀស​វាង​មាន​រឿង​ទៅ​ថ្ងៃមុខ ​សូម​ឲ្យ​ធនាគារ​និង​មីក្រូ​ហិរញ្ញវត្ថុ​ផ្សែងៗ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​និង​សៀវភៅ​គ្រួសារ​ដែល​ពួក​គាត់​បាន​យក​មក​តម្កល់​ទុក​ ផ្តល់​ជូន​ពួក​គាត់​វិញ​ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។ ​ឯក​ឧត្តម​បាន​សំណូមពរ​ដល់​មន្ទីរ​កសិ​កម្ម​និង​មន្ទី​រពាណិជ្ជ​កម្ម​ត្រូវ​រក​ទីផ្សារ​គ្រប់​សភាព​ការ​អ្វី​ដែល​សំខាន់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាង​គេ​គឺ​ឈ្មួញ​កណ្តាល​កុំ​ឲ្យ​បង្ករ​ភ្លៀង​ផ្គរ​ហើយ​ត្រូវ​ដឹង​ទីផ្សារ​ដើម​និង​ទីផ្សារ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។​ បន្ត​ការផ្តល់​ឥទាន ​និង​បង្កើត​ទំហំ​ឥទាន​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ក្រុម​ហ៊ុន ​ឬ​ពាណិជ្ជ​ករ​ប្រមូល​ទិញ​ស្រូវ​តាម​លទ្ធ​ភាព​ជាក់​ស្តែង ​ដើម្បី​បង្កើន​លទ្ធ​ភាព​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ កសិ​ផល​ និង​កែច្នៃ​កសិ​ផល​គ្រប់​ប្រភេទ ​សំដៅ​រួម​ចំណែក​រក្សា​ស្ថិរ​ភាព​ថ្លៃ​ស្រូវ​-​អង្ក​ កសិផល​និង​ទ្រទ្រង់​ការកែ​ច្នៃ​កសិ​ផល​នៅ​ក្នុង​ប្រទេស​។​

cpp-28-09-2016-001 cpp-28-09-2016-002 cpp-28-09-2016-003 cpp-28-09-2016-004 cpp-28-09-2016-005 cpp-28-09-2016-006vv

[youtube id= “Mg_74Xyk_80”]