ឯកឧត្តម គង់ ដួង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនបានដឹកនាំមន្រ្តីក្រោមឱវាទនៃមន្ទីរព័ត៌មាននៃស្ថានីយទូរទស្សន៍-វិទ្យុខេត្តប៉ៃលិន ចួលរួមកាន់បិណ្ឌវេនទី១១ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍ ហៅវត្តអូររអិល


(27-09-2016) ប៉ៃលិន៖ ​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា ​ឆ្នាំ​២០១៦ ​ថ្នាក់​ដឹកនាំ​មន្រ្តី​រាជ​ការ ​សហ​ការី ​និង​ពិធីករ ​ពិធី​ការនី ​នៃ​មន្ទីរ​ព័ត៌​មាន​ខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​កាន់​បិណ្ឌ​វេន​ទី១១ ​នៅ​វត្ត​ប៉ៃលិន​ធម្មា​ភិវឌ្ឍន៍ ​ហៅ​វត្ត​អូរ​រអិល ​ដើម្បី​នាំ​យក​ទេយ្យ​ទៀន ​ទេយ្យ​វត្ថុ ​បច្ច័យ​ទៅ​វេ​ប្រគេន​ដល់​ព្រះ​សង្ឃ​ដែល​គង់​នៅ​វត្ត​ស្ថិត​នៅ​ភូមិ​អូរ​រអិល ​សង្កាត់​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។ ​ ក្នុង​ពិធី​វេន​កាន់​បិណ្ឌ​ទី១១ ​នេះ ​បាន​បង្ហាញ​ពី​សាមគ្គី​ភាព​និង​ទឹក​ចិត្ត​សទ្ធា​ជ្រះ​ថា​របស់​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​នៃ​មន្ទីរ​ព័ត៌មាន​ដែល​មាន​សាមគ្គី​គោរព​ស្រឡាញ់​ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​ជាតិ​យើង​។​

​ពិធី​បុណ្យ​កាន់​បិណ្ឌ ​ភ្ជុំ​បិណ្ឌ​គឺ​ជាពិធី​បុណ្យ​ប្រពៃណី​ខ្មែរ​យើង​ប្រព្រឹត្តិ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខាន​ឡើយ​វាជា​ពេល​វេលា​ជួប​ជុំ​ក្រុម​គ្រួសារ​មួយ​ដែល​ខាន​មិន​បាន​ឡើយ ​ហើយ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​នេះ​ផង​ដែរ ​ដើម្បី​ការ​ផ្សារ​ភ្ជាប់​វិស័យ​ព្រះពុទ្ធ​សាសនា​និង​បុណ្យ​ទាន​ផង​នោះ​ ឯក​ឧត្តម ​គង់​ ដួង​ ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង ​មន្ត្រី​រាជការ ​បុគ្គ​លិក​ក្រោម​ឱវាទ​នៃ​មន្ទីរ​ព័ត៌​មាន​នៃ​ស្ថានីយ៍​ទូរ​ទស្សន៍​និង​វិទ្យុ​ផង​នោះ ​ហើយ​នឹង​ពុទ្ធ​បរិស័ទ​បាន​ប្រារព្ធ​ពិធី​សូត្រ​មន្ត​ប័ង្សុកូល​និង​រាប់​បាត្រ ​វេរ​ប្រគេន​គ្រឿង​បរិក្ខារ ​ចង្ហាន់ ​និង​បច្ច័យ​ផ្សេងៗ​ដល់​ព្រះ​សង្ឃ ​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​បុព្វ​ការី​ជន​មាន ​មាតា ​បិតា ​ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧សណ្តាន​ និង​យុទ្ធ​ជន ​យុទ្ធ​នារី ​ដែល​បាន​ពលី​ជីវិត ​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ​មាតុ​ភូមិ​ហើយ​សូម​ឲ្យ​ពួក​គេ​ទាំង​ឡាយ​សូម​ទៅ​សោយ​សុខ​ ដែល​ពួក​គេ​បាន​ភ្លាំង​ភ្លាត់​ទៅ​ជា​ពពួក​ប្រេត​ណា​មួយ​នោះ ​សូម​បុញ្ញា​នុ​ផល​នៃ​ផល​បុណ្យ​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ក្នុង​ពេល​នេះ​ដើម្បី​មក​ទទួល​មគ្គ​ផល​ដែល​កូន​ចៅ​បាន​ធ្វើ​ជុំគ្នា​និង​ឧទ្ទិស​កុសល​ជូន​ផង​នោះ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​បុណ្យ​នេះ​ត្រូវ​បាន​ពុទ្ធ​បរិស័ទ​សាស​និក​ខ្មែរ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ​ចាប់​ពី​ថ្ងៃ ​១រោច​ ដល់​ ថ្ងៃ១៥​រោច​ ខែ​ភទ្រ​បទ​ (​ចន្លោះ​ខែ​កញ្ញា​ )​ ។​ ពុទ្ធ​សាស​និក​ខ្មែរ​ធ្វើ​បុណ្យ​នេះ​ដោយ​ការ​យក​ទេយ្យ​ទាន​ផ្សេងៗ​មាន​អាហារ​ជា​ដើម​ទៅ​ផ្គត់ផ្គង់​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ​វស្សា​រយៈ​ពេល ​១៥​ ថ្ងៃ ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ឯក​ឧត្តម ​គង់ ​ដួង ​ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត​ប៉ៃលិន ​និង​លោក​ស្រី ​ស្រ៊ី​ ចាន់​អេង ​ ព្រម​ទាំង​គ្រួសារ​ក៏​បាន​ចែក​ជូន​អំណោយ​ជា​ថវិកា​ដល់​តាជី​យាយ​ជី​ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​បច្ច័យ ​២ម៉ឺន​រៀល ​និង​បាន​ប្រមូល​ទេយ្យ​ទាន​បច្ច័យ​សម្រាប់​ព្រះ​សង្ឃ​ដែល​គង់​នៅ​វត្ត​ប៉ៃលិន​ធម្មាភិវឌ្ឍន៍ ​ហៅ​វត្ត​អូររ​អិល ​នូវ​បច័្ចយ​កសាង​បាន​ចំនួន ​៣,៧០០,០០០​រៀល​ សំរាប់​បន្ត​កសាង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​ ក៏​ដូច​ជា​ការ​ចូល​រួម​វិស័យ​ព្រះពុទ្ធ​សាសនា​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ​នេះ​ផង​ដែរ​៕

cpp-27-09-2016-001 cpp-27-09-2016-002 cpp-27-09-2016-003 cpp-27-09-2016-004 cpp-27-09-2016-005 cpp-27-09-2016-006 cpp-27-09-2016-007 cpp-27-09-2016-008vv

[youtube id= “vMAkgbGeG_4”]​