ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន បានអញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តរតនគិរីសីលារាម ហៅវត្តបរហ៊ុយ


​(25-09-2016) ប៉ៃលិន៖ ថ្ងៃ​ទី២៥​ខែកញ្ញា ​ឆ្នាំ២០១៦ ​ឯក​ឧត្តម ​ឡី​ ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​ និង​ឯក​ឧត្តម ​កើត​ សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន ​បាន​អញ្ជើញ​កាន់​បិណ្ឌ​វេន​ទី៩ ​នៅ​វត្ត​រតន​គិរី​សីលា​រាម ​ហៅ​វត្ត​បរហ៊ុយ​ ដើម្បី​នាំ​យក​ទេយ្យ​ទៀន ​ទេយ្យ​វត្ថុ​ បច្ច័យ​ទៅ​វេ​ប្រគេន​ដល់​ព្រះ​សង្ឃ​ដែល​គង់​នៅ​វត្ត​រតន​គិរី​សីលា​រាម ​(​ហៅ​វត្ត​បរហ៊ុយ​)​ ស្ថិត​នៅ​ភូមិបរ​ហ៊ុយ​ សង្កាត់​បរយ៉ាខា​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​ ក្នុង​ពិធី​វេន​កាន់​បិណ្ឌ​ទី៩នេះ បាន​បង្ហាញពី​ទឹក​ចិត្ត​សទ្ធា​ជ្រះ​ថា​សាមគ្គី​គោរព​ស្រ​ឡាញ់​ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​ជាតិ​យើង​។ ​ ម្យ៉ាង​វិញ​ទៀត​ដើម្បី​ទំនុក​បម្រុង​ដល់​ព្រះ​សង្ឃ​ដែល​កំពុង​គង់​ចាំ​វស្សា ដោយ​ហេតុ​រយៈពេល​នេះជា​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ជា​ខ្លាំង​នាំឱ្យ​មាន​ការ​លំបាក​សម្រាប់​ព្រះសង្ឃ​ក្នុង​ការ​ត្រេច​ចរណ៍​បិណ្ឌ​បាត្រ​។​ ហេតុ​នេះ​ បុណ្យ​កាន់​បិណ្ឌ ​ឬ ​បុណ្យ​ដាក់​បិណ្ឌ​នេះ​ត្រូ​វបាន​ធ្វើ​ឡើង​ដើម្បី​សម្រាល​ដល់​ជីវភាព​របស់​អ្នក​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​។​

ពិធី​បុណ្យ​កាន់​បិណ្ឌ ​ភ្ជុំ​បិណ្ឌ​គឺ​ជា​ពិធី​​បុណ្យ​ប្រពៃ​ណី​ខ្មែរ​យើង​ប្រព្រឹត្តិ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ហើយ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​នា ​ក្នុងការការ​ផ្សារ​ភ្ជាប់​វិស័យ​ព្រះ​ពុទ្ធ​សាសនា​និង​បុណ្យ​ទាន​ផង​នោះ​ ឯក​ឧត្តម ​ឡី​ ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​​ប៉ៃលិន​ និង​ឯក​ឧត្តម​ កើត​ សុធា​ អភិបាល​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​ថ្នាក់​ដឹកនាំ ​មន្ត្រី​រាជការ​ និង​ពុទ្ធ​បរិស័ទ​បាន​​​ប្រារព្ធ​ពិធី​សូត្រ​មន្ត​ប័ង្សុកូល​ និង​​ រាប់​បាត្រ វេរប្រ​គេន​គ្រឿង​បរិក្ខារ ​ចង្ហាន់​ និង​បច្ច័យ​ដល់​ព្រះ​សង្ឃ ​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​មាន​ ​មាតា ​បិតា ​ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧​សណ្តាន​ និង​យុទ្ធ​ជន​ យុទ្ធ​នារី​ ដែល​បាន​ពលី​ជីវិត ​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ​មាតុ​ភូមិ​ហើយ​សូម​ឲ្យ​ពួក​គេ​ទាំង​ឡាយ​សូម​ទៅ​សោយ​សុខ​ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ ។​ បុណ្យ​នេះ​ត្រូវបាន​ពុទ្ធសាស​និក​ខ្មែរ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ​ចាប់ពី​ថ្ងៃ ១​រោច ​ដល់ ​ថ្ងៃ​១៥​រោច ខែ​ភ​ទ្រ​បទ (​ចន្លោះ​ខែកញ្ញា ) ​។ ​ពុទ្ធ​សាស​និក​ខ្មែរ​ធ្វើ​បុណ្យ​នេះ​ដោយ​ការយក​ទេយ្យទាន​ផ្សេងៗ​មាន​អាហារ​ជា​ដើម​ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ​នៅក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ​វស្សា​រយៈ​ពេល ​១៥ ​ថ្ងៃ​ ។

​          ក្នុង​ឱកាស​នោះ​ដែរ ​ឯក​ឧត្តម ​ឡី​ ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន និង​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​ពុទ្ធ​បរិស័ទ្ធ​ក៏​បាន​នាំ​យក​ទេយ្យ​ទៀន ​ទេយ្យ​វត្ថុ​ បច្ច័យ​ ទៅ​វេ​ប្រគេន​ដល់​ព្រះ​សង្ឃ​ គង់​នៅ​វត្ត​រតន​គិរី​សីលា​រាម​ ហៅ​វត្ត​បរហ៊ុយ​ ​ នូវ​បច័្ចយ​ចំនួន ​៣,៦៦៦,៣០០​​រៀល ​សំរាប់​បន្ត​កសាង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​ ក៏​ដូច​ជា​ការ​ចូល​រួម​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ​។​

cpp-25-09-2016-001 cpp-25-09-2016-002 cpp-25-09-2016-003 cpp-25-09-2016-004 cpp-25-09-2016-005 cpp-25-09-2016-006vv

[youtube id= “MPu4ULQXftY”]