(21-09-2016) ប៉ៃលិន៖ ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស្ថាប័នជុំវិញខេត្តនិងពុទ្ធបរិស័ទបានកាន់បិណ្ឌវេណទី៥ដើម្បីនាំយកទេយ្យទៀន ទេយ្យវត្ថុ បច្ច័យទៅវេប្រគេនដល់ព្រះសង្ឃគង់នៅវត្តរតនៈសោភ័ណ្ឌ( ហៅវត្តកោងកាង )ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន។
ក្នុងពិធីវេនកាន់បិណ្ឌទី៥នេះថ្នាក់ដឹកនាំ មន្ត្រីរាជការ បានបង្ហាញ ពីទឹកចិត្តសទ្ធាជ្រះថា សាមគ្គីគោរពស្រឡាញ់ព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិយើង ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីខ្មែរយើងប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំ ហើយក្នុងពិធីបុណ្យកាន់បិណ្ឌនាពេលនេះ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានប្រារព្ធពិធីសូត្រមន្តប័ង្សូលនិង រាប់បាត វេប្រគេនគ្រឿងបរិក្ខា ចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមាន មាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិហើយសូមឲ្យពួកគេទាំងឡាយសូមទៅសោយសុខ កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការស្ថាប័នជុំវិញខេត្តក៏បាននាំយកទេយ្យទៀន ទេយ្យវត្ថុ បច្ច័យ ទៅវេប្រគេនដល់ព្រះសង្ឃ គង់នៅវត្តរតនៈសោភ័ណ្ឌនូវ បច័្ចយចំនួន១៩៤០០០០លានរៀលសំរាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្ត និងបានចែកអំណោយដល់តាជីយាយជីផងដែរ។
[youtube id= “1ss9_CoAIQU”]