(19-09-2016) ប៉ៃលិន៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ រដ្ឋបាលខេត្តប៉ៃលិន មានលោកជំទាវ ជាលាភ និង លោកជំទាវ សោ មុន្នី រ័ត្ន អភិបាលរងខេត្ត ជាតំណាង, រួមដំណើរដោយ លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពណិជ្ជកម្មខេត្ត លោកសុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមន្រ្តីរាជការ មួយចំនួនទៀត បានអញ្ជើញចូលរួមប្រជុំ ស្តីពីកិច្ចសហប្រតិប័ត្តការនៃការបង្កើតសហគ្រិនវ័យក្មេងកម្ពុជា- ថៃ (ខេត្តប៉ៃលិន- ចាន់ថៈបុរី) ដែលធ្វើឡើងនៅខេត្ត ចាន់ថៈបុរី ប្រទេសថៃ។ កិច្ចប្រជុំនេះមាន គោលបំណងដើម្បីពង្រឹង ពង្រីកទីផ្សារលក់កសិផលរបស់ខេត្តប៉ៃលិន ប្រទេសកម្ពុជា និងខេត្តចាន់ថៈបុរី ប្រទេសថៃ ទៅកាន់ទីផ្សារប្រទេសទី៣ ក៏ដូចជាការដាក់តាំងផលិតផលថ្មីៗរបស់ ប្រជាពលរដ្ឋ- ក្រុមហ៊ុននានា របស់ខេត្តប៉ៃលិន និងខេត្តចាន់បុរី នៃប្រទេសទាំងពីរ (កម្ពុជា ថៃ) និងការផ្តល់ឱកាសអោយសហគ្រិនវ័យក្មេងក្នុងការបញ្ចេញសមត្ថភាពរបស់ពួកគេលើការងារធ្វើមុខជំនួញនេះផងដែរ។
លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិនបានមានប្រសាសន៍ថា បន្ទាប់ពីបានធ្វើការចចារដោយជោគជ័យលើការនាំចេញស្វាយកែវរមៀតរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសថៃ យើងក៏បានឈានដល់តំណាក់កាលថ្មីមួយទៀត គឺការធ្វើកិច្ចសហប្រតិប័ត្តការ អោយបានកាន់តែប្រសើ លើការដឹកជញ្ជូន ការកែច្នៃផលិតផលកសិកម្ម និងការធ្វើមុខជំនួញផ្សេងៗទៀត អោយបានកាន់តែរលូន និង ទទួលបានភាពជោគជ័យខ្ពស់។(ឃ្លីប)
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ឆ្លងតាមកិច្ចប្រជុំនេះយើងទទួលបានលទ្ធផលល្អលើការងារធ្វើកិច្ចសហប្រតិប័ត្តការធ្វើពាណិជ្ជកម្ម ការកែច្នៃ រកទីផ្សារលក់ផលិតផលរបស់ប្រជាពលរដ្ឋ អាជីវករយើង។ លោកជំទាវបានមានប្រសាសន៍បន្តថា ការងារបន្តនេះ គឺយើងនឹងលើកទឹកចិត្ត និងបំផុសអោយផលិតករខ្មែរយើងខិតខំបង្កើត កែច្នៃនូវមុខទំនិញថ្មីៗ ហើយផ្តល់ឱកាសអោយពួកគាត់បានចូលរួមក្នុងកម្មវិធីនេះនៅឆ្នាំក្រោយៗមកទៀត សំរាប់ដាក់តាំងបង្ហាញដល់ដៃពាណិជ្ជកម្មរបស់ខ្លួន ទាក់ទាញ់ការចាប់អារម្មណ៍ ការរកផ្សារលក់ផលិតផលទាំងនេះអោយបានច្រើន លើកកំពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។ (ឃ្លីប)
[youtube id= “SFaruLw9c4Q”]