រដ្ឋបាលខេត្តប៉ៃលិន នាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣៧គ្រួសារ នៅឃុំស្ទឹងត្រង់


​(15-09-2016) ប៉ៃលិន៖ ដោយ​មាន​ការ​ណែនាំ​ពី​សំណាក់​ឯក​ឧត្តម ​កើត ​សុធា ​អអភិបាល​នៃ​គណអភិបាល​ខេត្ត​ប៉ៃលិន ​នៅថ្ងៃ​ទី១៥ ​ ខែកញ្ញា ​ឆ្នាំ២០១៦ ​លោក​ជំទាវ​ ជា​ លាភ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ​ លោក​ស្រី​ឧត្តម​សេនីយ៍​សាន់​ សាវឿន​, លោក​ស្រី ​ប៊ុន ​ គឹមហេង,​ លោក​ស្រី ​គង់ ​សុភ័ក្រ,​ និង​មន្រ្តី​រាជការ​មួយ​ចំនួន​ទៀត​ បាន​នាំយក​អំណោយ​ជា​ស្បៀង ​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ចំនួន​៣៧គ្រួសារ​ មក​ពី​ភូមិ​នានា​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​អំណោយ​ដែល​បាន​យក​ទៅចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​នា​ពេល​នោះ​ រួម​មាន​៖​ មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​ ២០គីឡូក្រាម​ , ទឹក​ត្រី៣ដប​, មី៧​កញ្ចប់ ​ និង​ប៊ីចេង​មួយ​កញ្ចប់​ ។​

​លោក​ ជំទាវ​ ជា ​លាភ ​អភិបាលរង​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​ពាំនាំ​ការ​សាក​សួរ​សុខ​ទុក្ខ​ នឹក​រលឹក​ពី​សំណាក់​ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ ចំពោះ​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​ អស់​។​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា ​ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​ របស់​ប្រជា​ពល​រដ្ឋ​យើង​  ឯក​ឧត្តម​ កើត ​សុធា ​តែង​តែ​បាន​នែ​នាំ​អោយ​រដ្ឋ​បាល​ខេត្ត​នាំយក​នូវ​អំណោយ​មក​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​យើង​  ទោះ​បី​អំណោយ​ទាំង​នេះ​មាន​ចំនួន​តិច​តួច​ តែ​ជា​ទឹក​ចិត្ត​ និង​ជា​ស្មារតី​ចែក​រំលែក​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​ ក្នុង​ការ​ជួយ​ សំរួល​ដល់​ជីវភាព​ខ្វះ​ខាត​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​។​ លោក​ជំទាវ​បាន​នែនាំ​សូម​អោយ​ប្រជា​ពល​រដ្ឋ​យើង​គ្រប់​រូប​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ថែទាំ​សុខភាព​ អោយ​បាន​ល្អ​ ត្រូវ​ពិសារ​ទឹក​ស្អាត​ សំរាន​ក្នុង​មុង​។​ នៅ​ពេល​ជួប​នូវ​ជម្ងឺ​តម្កាត់​ផ្សេងៗ​ ត្រូវ​ប្រញាប់​ត្រូវ​ទៅ​ ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ ដែល​នៅ​ក្បែរ​ ជៀស​ វាង​ទុក​បន្លាយ​ពេល​ធ្វើ​អោយ​ជម្ងឺ​កាន់​តែ​ធ្ងន់ធ្ងរ​។​ លោក​ជំទាវ ​ក៏​បាន​ណែនាំ​សូម​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​គ្រប់​គ្នា ​  សំរាប់​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ​ដែល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី២៩​ ខែវិច្ឆិកា​ឆ្នាំ២០១៦​។​

cpp-15-09-2016-001 cpp-15-09-2016-002 cpp-15-09-2016-003 cpp-15-09-2016-004vv

[youtube id= “JnzQPNlpot0”]