ឯកឧត្តម កើត សុធា ប្រជុំពិភាក្សាលើកិច្ចព្រមព្រៀងគំរោងវិន្និយោគ កសាងរម្មនីយដ្ឋានអេកូទេសចរធម្មជាតិ ជាមួយតំណាងក្រុមហ៊ុន ដូនគ្រិស្តូ អរហ្គានិក ចាំងហ្គល រីសត នៅទឹកជ្រោះក្បាលដំរី


(14-09-2016) ប៉ៃលិន៖ ​ថ្ងៃទី១៤ ​ខែកញ្ញា ​ឆ្នាំ២០១៦ ​ឯកឧត្តម​ កើត​ សុធា ​អភិបាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ ដោយ​មាន​ការ​ចូល​រួម​ពី​ឯក​ឧត្តម ​សៅ ​សារ៉ាត់ ​អភិបាល​រង​ខេត្ត ​បាន​ដឹកនាំ​មន្រ្តី​ជំនាញ  ​ជួប​ប្រជុំ​ពិភាក្សា​លើ​កិច្ច​ព្រម​ព្រៀង​គំរោង​វិន្និ​យោគ ​កសាង​រម្មនីយ​ដ្ឋាន​អេកូ​ទេសចរ​ធម្ម​ជាតិ ​នៅ​ចំណុច​ទឹកធ្លាក់​ក្បាល​ដំរី​ក្នុង​ភូមិ​បហ៊ុយ​ សង្កាត់​បយ៉ាខា ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន ​ ជា​មួយ​លោក ​គ្រិស្តូ ​ការ៉ាជច​ ប្រធាន​ក្រុម​ហ៊ុន​ ដូន​គ្រិស្តូ ​អរហ្គា​និក​ ចាំង​ហ្គល​ រីសត ​មក​ពី​ប្រទេស​អង់គ្លេស​។​

​គំរោង​វិន្និ​យោគ ​កសាង​រម្មនីយ​ដ្ឋាន​អេកូ​ទេសចរ​ធម្មជាតិ ​នេះ​គឺ​ធ្វើ​ឡើង​នៅ​លើ​ដី​ចំនួន​២០០ហិចតា ​ក្នុង​ រយះ​ពេល​៥០ឆ្នាំ ​នៅ​ក្នុង​ភូមិ​បហ៊ុយ ​សង្កាត់​បយ៉ាខា ​ចំណុច​ទឹក​ជ្រោះ​ក្បាល​ដំរី​ ដែល​ភាគី​ក្រុម​ហ៊ុន​ ដូន​គ្រិស្តូ​ អរហ្គា​និក ​ចាំង​ហ្គល ​រីសត ​ទទួល​កសាង​សំណង់​ផ្សេងៗ​ ការ​ការពារ​ព្រៃ​ឈើ​ធម្មជាតិ​ និង​ការ​អភិវឌ្ឍន៍​សព្វ​បែប​យ៉ាង​នៅ​តំបន់​នោះ​ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ​និង​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។​

​ឯក​ឧត្តម​ កើត​ សុធា ​អភិបាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍ថា ​នេះ​ជា​លើក​ទី២​ហើយ​ក្នុង​ការ​ជជែក​វែក​ញែក​ពី​គំរោង​វិន្និយោគ​កសាង​រម្មនីយ​ដ្ឋាន​អេកូ​ទេសចរ​ធម្មជាតិ​នេះ​ ទោះ​បី​មាន​ការ​យឺត​យ៉ាវ​បន្តិច​តែ​វា​នៅ​តែ​មាន​ដំណើរ​ការ​ល្អ​។​ ឯក​ឧត្តម​ បាន​មាន​ប្រសាសន៍​បន្តថា​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះរួច​ យើង​នឹង​ចុះ​ពិនិត្យ​ជាក់​ស្តែង​ដល់​មូល​ដ្ឋាន​ផ្ទាល់​តែម្តង ​និង​ពិនិត្យ​ស៊ី​ជំរៅ​លើ​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ដើម្បី​ឈាន​ដល់​ធ្វើ​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ពេល​ក្រោយ​មក​ទៀត​៕​

cpp-14-09-2016-001 cpp-14-09-2016-002 cpp-14-09-2016-003 cpp-14-09-2016-004vv

[youtube id= “5ZARTq3co6M”]