ថ្នាក់ដឹកនាំខេត្តអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយទៅឧនត្ថម្ភដល់ជនរងគ្រោះក្ររឡាប់ឡានកំពុងសំរាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន


(13-09-2016) ប៉ៃលិន៖ ​ថ្ងៃទី១៣​កញ្ញា ​ឆ្នាំ២០១៦​  លោក​ជំទាំវ ​គង់​ស្តី ​កើត​សុធា ​ លោក​ជំទាវ ​ជា​លាប​ អភិ​បាល​រង​ខេត្ត​ លោក​ជំទាវ ​ សោ ​មុន្នី​រ័ត្ន ​អភិបាល​រង​ខេត្ត​បាន​អញ្ជើញ​សាក​សួរ​សុខ​ទុក្ខ​គ្រួសារ​រង​របួស​ដោយ​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​នៅ​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា ​ថៃ ​ស្ថិត​ក្នុង​សង្កាត់​បយ៉ាខា ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

ជន​រង​គ្រោះ​មាន​ដែល​ក្រឡាប់​រថយន្ត​ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​បង្អែក​ខេត្ត​ទី១ៈ​មាន​ឈ្មោះ ​ផល ​ហេង ​ភេទ​ប្រុស ​អាយុ​៣២ឆ្នាំ​មុខ​របរ​ជា​អ្នក​បើក​រថយន្ត​របស់​អង្គភាព​ដោះ​មីន​កង​យោធ​ពល​ខេរ​ភូមិន្ទ​  ទី២ ​ឈ្មោះ ​ចឹក​ ធី​ ភេទ​ស្រី ​អាយុ​៣១ឆ្នាំ​ ត្រូវ​ប្រពន្ធ​ ទី៣​ឈ្មោះ ​ហេង​ រតនា​ អាយុ​២ឆ្នាំ​ជា​កូន​ អ្នក​ទាំង​អស់​គ្នា​រស់នៅ​ភូមិ​បឹង​ត្រកួន​ ឃុំ​អូរ​អណ្តូង​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​ ​។​

​លោក​ជំទាំវ​ គង់​ស្តី ​កើត​សុធា ​ បាន​សំដែង​នូវ​ការ​សោក​ស្តាយ​នូវ​ឧប​ហេតុ​រង​គ្រោះថ្នាក់​ដែល​បាន​បណ្តាល​អោយ​មនុស្ស​រង​របួស ​និង​ស្លាប់​បាត់​បង់​អាយុ​ជីវិត​ ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជម្ងឺ​សុំ​អោយ​ឆាប់​ជា​ដើម្បី​ទៅ​បំពេញ​ការងារ​ត​ទៅ​ទៀត​។​

​អំណោយ​យក​ទៅ​ឧបត្ថម្ភ​ដល់​អ្នក​ជម្ងឺ​រួមមាន​មី​ ទឹក​ដោះ​គោ​ ទឹក​សុទ្ធ ​និង​ថវិកា​៣០ម៉ឺនរៀល​ផង​ដែរ​។​

​សូម​បញ្ជាក់​ថាៈ ​ នៅ​ថ្ងៃ​ទី១២ ​ខែកញ្ញា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១២​:៣០​នាទី​ថ្ងៃត្រង់​ មាន​ករណី​ ក្រឡាប់​ឡាន​ទាហាន​ បណ្តាល​អោយ​ស្លាប់​ក្មេង​ប្រុស​ម្នាក់​ និង​រងរបួស​ធ្ងន់​ចំនួន ​០៣នាក់​ នៅ​ចំណុច​ខាង​ជើង​ចំនុច​ ២៩២ ​ចំងាយ​ប្រហែល ​៥០០​ម៉ែត្រ​ចន្លោះ​បង្គោល​ឡាក់​លេខ ៦៦-៦៧ ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។

រថយន្តដែលក្រឡាប់ធ្លាក់​ជ្រោះ គឺជារថយន្តរបស់មជ្ឈមណ្ឌលកំចាត់មីន​ ០១គ្រឿង ម៉ាកសេម៉ាសេ កង់១០ ពាក់ស្លាកលេខ​ ខម3-4925 បានបើកក្រឡាប់ធ្លាក់ចូលជ្រោះមុខលូចំនុចកើតហេតុខាងលើ។ ជនរងគ្រោះ ដែល(ស្លាប់) ជាក្មេងប្រុស ឈ្មោះ ថុន អុិត អាយុ ០៨ឆ្នាំ ចំណែកជនរងគ្រោះ​ ដែលរបួសធ្ងន់ ០៣នាក់ទៀត ត្រូវជាឪពុក​ និងម្តាយ កូនរស់នៅភូមិបឹងត្រកួន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

cpp-13-09-2016-001 cpp-13-09-2016-002 cpp-13-09-2016-003 cpp-13-09-2016-004vv

[youtube id= “QeDcc9CYXNA”]