ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ


​(11-09-2016) ប៉ៃលិន៖ នៅ​វិទ្យា​ល័យ​ក្រុង​ទេព​និមិ្មត​ ហ៊ុន​សែន ​ថ្ងៃទី១១​ខែកញ្ញា​ឆ្នាំ២០១៦  ​ឯកឧត្តម ​កើត​ សុធា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​អញ្ជើញ​ចូល​រួម​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា  ​ បត្រ​មធ្យ​សិក្សា​ទុតិយ​ភូមិ​(​ថ្នាក់​ទី១២​)​ឆ្នាំ២០១៦​។​

​នៅ​មណ្ឌល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​ឆ្នាំ​២០១៦​នេះ ​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​សិស្សា​នុសិស្ស​ចូល​រួម​ប្រឡង​កាល​ពីថ្ងៃ​ទី២២​សីហា  ​មាន​ចំនួន​២៥៣​នាក់ ​ស្រី ​១៣០នាក់​។ ​ជា​លទ្ធ​ផល​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យ​សិក្សា​ទុតិ​យភូមិ​(​ថ្នាក់​ទី១២​)​ឆ្នាំ​នេះ​មាន​ចំនួន​២០១នាក់ ​ស្រី​១០៨នាក់ ​ក្នុង​នោះ​និទ្ទេស​A ១​នាក់​ និទ្ទេស​B ៧នាក់ ​ និទ្ទេស​C ២៣នាក់ ​និទ្ទេស​ D​ ៤៨នាក់​ និង​  និទ្ទេស​E​ ១៨២នាក់ ​ស្មើ​នឹង​៧៣%​។​

​ឯក​ឧត្តម ​កើត ​សុធា ​បាន​មាន​ប្រសាសន៍​កោត​សរសើរ​ដល់ក្មួយៗ​សិស្សា​នុសិស្ស​ដែល​បាន​ខិត​ខំ​រៀន​សូត្រ​ទទួល​លទ្ធ​ផល​ល្អ ​ដែល​លទ្ធ​ផល​ទាំង​នេះ​គឺ​ជា​ការ​ខិតខំ​របស់​ក្មួយៗ​ដោយ​ផ្ទាល់ ​និង​ជា​ការ​ខិតខំ​របស់​លោក​គ្រូ​ អ្នកគ្រូ​បង្រៀន​ផង​ដែរ​។​ឯក​ឧត្តបន្ត​ថាៈ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យ​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​នេះ​គឺ​ជា​ការ​ប្រឡង​មួយ​ដ៏​មាន​សារៈ​សំខាន់​របស់​ជាតិ​យើង​ទាំង​មូល ​ដែល​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​បាន​រឹត​បណ្តឹង​នៃ​ការ​ប្រឡង​ សំដៅ​ពង្រឹង​គុណ​ភាព​អប់រំ ​និង​ធនធាន​មនុស្ស​ឲ្យ​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ​សំរាប់​បន្ត​វេន​ដឹកនាំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​បាន​រីក​ចំរើន​ត​ទៅ​ថ្ងៃ​អនា​គត់​។​

​សូម​បញ្ជាក់ថាៈ​នៅ​សម័យ​ប្រឡង​សញ្ញា​បត្រ​មធ្យ​សិក្សា​ទុតិយ​ភូមិ​(ថ្នាក់​ទី១២)​ឆ្នាំ​២០១៦​នេះ នៅ​ខេត្ត​ប៉ៃលិន​មាន​សិស្ស​ជាប់​និទ្ទេស​A ​១នាក់​ឈ្មោះ ​ព្រហ្ម ​សុខ​ចាន់​វាសនា ​សិស្ស​វិទ្យាល័យ ​ហ៊ុន​ សែន ​ក្រុង​ទេព​និម្មិត​ប៉ៃលិន​។​

cpp-11-09-2016-001 cpp-11-09-2016-002 cpp-11-09-2016-003 cpp-11-09-2016-004 cpp-11-09-2016-005 cpp-11-09-2016-006vv

[youtube id= “l0OmIdEORHA”]