(20-05-2015) ប៉ៃលិន៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នៅវត្តរតនៈសោភ័ណ្ឌស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋខេត្តប៉ៃលិនបានរៀបចំពិធីរំលឹកវិញ្ញណក្ខន្ទ២០ឧសភា ដែលពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមាន ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ថ្ងៃ២០ឧសភា នេះគឺជាថ្ងៃដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសប្រារព្ធទិវារំលឹកវិញ្ញណក្ខន្ទដល់កម្មាភិបាល យុទ្ធជនយុទ្ធនារី និងប្រជាជនកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាមនាពេលកន្លងមក ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ដែលជាការលះបង់ជីវិតប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ថ្លៃថ្លាបំផុត និងខ្លះទៀតបានបាត់បង់អាយុជីវិតក្នុងស្ថានភាពអាក្រក់បំផុត គឺក្នុងរបបប្រល័យពូជសាសន៍។ឯកឧត្តម បន្តថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងមានការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងឡើងវិញ ។ ដូច្នេះមានតែយើងទាំងអស់គ្នាដែលជាអ្នកបន្តវេន ត្រូវតែរួបរួមសាមគ្គីសហការគ្នាជាមួយប្រជាជនគ្រប់ស្រទាបវណ្ណៈទាំងអស់ អនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានគណៈបក្សប្រជាជនជាស្នូលដឹកនាំដើម្បី កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយរួចផុតពីភាពក្រីក្រហើយឆ្ពោះទៅការរីកចំរើនលើគ្រប់វិស័យ។
លោក គង់ដួង ប្រធានមន្ទីរព័ត៌មានខេត្តបានអានវិយោគកថាដែលមានខ្លឹមសារថាៈ(ឃ្លីប) តមកអង្គពិធីក៏បានគោរពវិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិ ព្រមទាំងនិមន្តព្រះសង្ឃ សូត្រមន្តប័ង្សុល និងរាប់បាតដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិសូមឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។
[youtube id= “jj6t7vfNSzI”]