(20-08-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន លោកប្រធានគណបក្សក្រុង លោក លោកស្រីប្រធាន អនុប្រធានសាខាបក្សមន្ទីររួមជាមួយសមាជិកក្រុមការងារថ្នាក់ខេត្ត បាន អញ្ញើញជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន១៦៨នាក់នៅភូមិអូរខ្ទីងសង្កាត់អូរតាវ៉ៅ។
ឯកឧត្តម កើត សុធា បានមានប្រសាសន៍ថា៖ ប្រទេសជាតិយើងបច្ចុប្បន្ន កំពុងមានសុខសន្តិភាពពេញលេញបរិបូរណ៏ ប្រជាជនយើងបានរស់នៅរកស៊ីយ៉ាងសុខសាន្ត ដូច្នេះយើងក៏ត្រូវរួមគ្នាថែរក្សាសមទ្ឋិផលសន្តិភាពនេះអោយថិតថេរគង់វង្ស ដោយចូលរួមទប់ស្កាត់នូវសកម្មភាពចលនាបដិវត្តព័ណ៌នៅតាមមូលដ្ឋានភូមិឃុំយើងអោយបានដាច់ខាត ព្រោះកន្លងមកនេះពួកអគតិមួយចំនួនវាបានឃោសនាអោយមានការប្រមូលផ្តុំពាក់អាវព៌ណខ្មៅនៅរៀងរាល់ព្រឹកថ្ងៃច័ន្ទ ។ ប្រជាជនយើងជាភ្នែកម្នាស់ បើមានអីខុសពីធម្មតាត្រូវរាយការណ៏ជូនប្រធានភូមិ និងប៉ុស្តិ៍រដ្ឋបាលយើងជាបន្ទាន់ ដើម្បីមានវិធានការបានទាន់ពេលវេលា ។ ឯកឧត្តមក៏បានបន្តថា៖ មាតាបីតាគ្រប់រូបត្រូវបញ្ជូនកូនចៅចូលសាលារៀនអោយបានគ្រប់ៗគ្នា និង យកចិត្តទុកដាក់អប់រំកុំអោយកូនៗគេចវេសពីសាលារៀន។ ភាពសុខដមរម្យនា ភាពរីកចំរើនក្នុងភូមិដ្ឋានយើង ជាសំខាន់គឺបានមកពីការចូលរួមទាំងអស់គ្នាក្នុងការពង្រឹងសាមគ្គីភាព ឯកភាពគ្នានៅតាមសហគមន៍របស់យើង ហើយចាំបាច់បងប្អូនប្រជាពលរដ្ឋយើងក៏ត្រូវចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពខ្ពស់ ដោយរួមគ្នាទប់ស្កាត់កុំមានអំពើហឹង្សាក្នុងគ្រួសារ កុំឲ្យមានក្រុមក្មេងទំនើង ការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស ល្បែងស៊ីសងគ្រប់ប្រភេទជាដើម និងជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ។
ឯកឧត្តមក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋណាដែលមិនទាន់បានធ្វើសៀវភៅគ្រូសារអត្រានុកូលដ្ឋានឬអត្តសញ្ញាណប័ណ្ណត្រូវរួសរាន់ធ្វើ ហើយបងប្អូនណាដែលមានកូនក្មួយអាយុចាប់ពី១៥ឆ្នាំឡើងទៅត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់សម្គាល់យើងជាសញ្ជាតិខ្មែរ និងសម្រាប់ដាក់ពាក្យរកការងារធ្វើផ្សេងៗ។ ឯកឧត្តមក៏បានបន្តទៀតថា៖ អត្តសញ្ញាណប័ណ្ណសំខាន់ណាស់សម្រាប់បងប្អូនយើងយកទៅចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីឆ្នាំ២០១៦នាពេលខាងមុខនេះ ដើម្បីមានសិទ្ឋចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្រ្តនាឆ្នាំ២០១៨ផងដែរ ។
ជាចុងក្រោយ ឯកឧត្តមក៏បានសំណូមពរ សូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទៅចុះឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីអោយបានគ្រប់ៗគ្នា នៅតាមការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតដែលចាប់នឹងផ្តើមអនុវត្តនៅថ្ងៃទី១កញ្ញាឆ្នាំ២០១៦ នៅតាមភូមិឃុំរបស់បងប្អូន ។
[youtube id= “mzjf38Ljrlc”]