គណអភិបាលខេត្តប៉ៃលិនប្រជុំត្រួតពិនិត្យ វាយតម្លៃការសាងសង់អាគាររដ្ឋបាលសាលាខេត្តប៉ៃលិនថ្មី


(12-08-2016) ប៉ៃលិន៖ ​ថ្ងៃទី១២​ ខែសីហា ​ឆ្នាំ២០១៦​ ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​ជួប​ប្រជុំ​ជា​មួយ​មន្រ្តី​ពាក់ព័ន្ធ​ និង​តំណាង​ក្រុម​ហ៊ុន​ទទួល​ការ​សាង​សង់​អគារ​ រដ្ឋបាល​សាលា​ខេត្ត​ថ្មី ​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ ​វាយ​តម្លៃ ​ការ​អនុវត្ត​គំរោង​សាង​សង់​អាគារ​ថ្មី​នេះ​។​

​អាគារ​រដ្ឋ​បាល​សាលា​ខេត្ត​ថ្មីនេះ ​មាន​កំពស់ ​៤ជាន់​ ប្រក់​ក្បឿង ​ មាន​ទំហំ​៤២ម​ x​ ៣៣ម ​ទទួល​ការ​សាង​សង់​ដោយ​ក្រុម​ហ៊ុន ​ជូលី ​រតនៈ ​ខន​ស្រ្តាក់​សិន ​ចំណាយ​ថវិកា​ចំនួន ​៥៩៧ ​៩០០ ​០០០​ រៀល​គត់​។​ ​បច្ចុប្បន្ន​អាគារ​នេះ ​កំពុង​កសាង​គ្រិះ​ខាង​ក្រោម ​ជិត​រួច​រាល់ ​ហើយ​ក្រុម​ការងារ​កំពុង​តែ​មមាញឹក​ក្នុង​ការ​បន្ត​កសាង​អាគារ​នេះ ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​ថា ​ការ​សាង​សង់​អាគារ​រដ្ឋ​បាល​សាលា​ខេត្ត​ប៉ៃលិន​នេះ ​មាន​ការ​រហ័ស​រហួន ​ស្រប​តាម​ផែន​ការ​កំណត់​។​ ឯក​ឧត្តម​បាន​ណែនាំ​ សូម​អោយ​អ្នក​ម៉ៅ​ការ​សាង​សង់​ត្រូវ​បន្ត​ធ្វើ​ដោយ​យក​ចិត្ត​ទុក​ដាក់ ​គោរព​តាម​ស្តង់​ដា​បច្ចេកទេស​កំណត់​ ។​ ​ម្យ៉ាង​ទៀត​សូម​អោយ​អ្នក​ម៉ៅ​ការ​សាង​សង់​ត្រូវ​ចាក់​ទឹក​បន្ថែម​ដល់​បាត​គ្រឹះ​អាគារ​ ដើម្បី​អោយ​ហាប់​ដី​បាត​គ្រឹះ​ ការពារ​ការ​បាក់​ស្រុត​ដី​បាត​អាគារ​រដ្ឋ​បាល​សាលា​ខេត្ត​ថ្មី​នេះ​៕​

cpp-12-08-2016-001 cpp-12-08-2016-002 cpp-12-08-2016-003 cpp-12-08-2016-004 cpp-12-08-2016-005 cpp-12-08-2016-006vv

[youtube id= “1bT1WPmhY_E”]