(13-08-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ា លោក ស៊ុន យី អនុប្រធានបក្ស រួមជាមួយសមាជិកសមាជិការក្រុមការងារបក្សចុះជួយសង្កាត់បរយ៉ាខាបានជួបសំណេះសំណាលនិងពង្រឹងការងារបក្សភូមិនីមួយៗក្នុងការអនុវត្តការងារចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព។
លោក ស៊ុន យី អនុប្រធានបក្សចុះជួយសង្កាត់បរយ៉ាខាបានលើកឡើងថា៖ មានភូមិមួយចំនួននៅមានការលំបាកដែលត្រូវជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដូច្នេះស្នើរឲ្យមេភូមិធ្វើការពិនិត្យឡើងវិញឲ្យបានច្បាស់លាស់ ហើយត្រូវអនុវត្តលិខិតណែនាំលេខ ០៣ របស់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិនឲ្យមានប្រសិទ្ធិភាព ត្រូវរៀបចំគណៈប្រចាំការតាមភូមិឲ្យបានច្បាស់លាស់ដើម្បីទទួលព័ត៌មានពីតម្រូវការរបស់ប្រជាពលរដ្ឋ និងដោះស្រាយឲ្យបានឆាប់រហ័ស។ មេភូមិត្រូវពិនិត្យមើលសមាជិកភូមិ ទាំងអស់ដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណត្រូវតែទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា។ លោកបានបន្តថា៖ សមាជិកសមាជិការទាំងអស់ពិសេសក្រុមការងាបក្សភូមិនីមួយៗត្រូវក្តាប់សភាពការក្នុងភូមិឲ្យបានច្បាស់លាស់និងពង្រឹងរបបរាយការណ៍ប្រចាំថ្ងៃឲ្យបានជាប់ជានិច្ចទោះជាមាន ឬមិនមានសភាពការណ៍ក៏ដោយ។
ឯកឧត្តម ផាន់ ចាន់ធុលបានមានប្រសាសន៍ផ្តាំផ្ញើរនិងជំរុញ ឲ្យក្រុមការងារចុះជួយដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋយើងដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់និងបញ្ហាផ្សេងៗដែលកើតមានឡើងយកមកដោះស្រាយ ជាពិសេសប្រធានក្រុមបក្សភូមិនីមួយៗត្រូវលើកជាយោបល់ និងបញ្ហាប្រឈមនានាប្រសិនបើមាន ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ ឯកឧត្តមបានបានជំរុញឲ្យប្រធានបក្សភូមិដឹកនាំសមាជិករបស់ខ្លួននិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានអាយុ ១៨ឆ្នាំ ឡើងទៅឲ្យទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នាជៀសវាងការធ្វេសប្រហែស ដែលជាបច្ច័យនាំឲ្យខកខានរបស់បងប្អូនប្រជាពលរដ្ឋយើងក្នុងការចុះឈ្មោះបោះឆ្នោត៕
[youtube id= “BbKhv1cTaHw”]