លោកជំទាវ ជាលាភ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ទៅចែកជូនដល់អនុរក្សពន្ធនាគា និងទណ្ឌិត នៅពន្ធនាគារខេត្តប៉ៃលិន


​(06-08-2016) ប៉ៃលិន៖ ថ្ងៃទី០៦ ​ខែសីហា ​ឆ្នាំ២០១៦ ​លោក​ជំទាវ ​ជា ​លាភ ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​និង​ ព្រះ​គ្រូ ​អ៊ា ​សុផន​ ព្រះ​ចៅ​អធិការ​វត្ត​ប៉ាហ៊ី ​រួម​ដំណើរ​ដោយ ​លោក​ស្រី​សោ ​មុន្នីរ័ត្ន ​លោក​ស្រី ​ប៊ុន ​គឹម​ហេង ​លោក​ស្រី ​គង់​ សុភ័ក្រ​ លោក​យាយ ​លោក​តា​វត្ត​នៅ​ប៉ាហ៊ី​ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខ​ទុក្ខ ​និង​នាំយក​ចំណី​អាហារ​ និង​គ្រឿង​ឧប​ភោគ ​បរិភោគ ​មួយ​ចំនួន​ទៀត ​ទៅ​ឧបត្ថម្ភ​ជូន​ដល់​មន្រ្តី​អនុរក្ស​ពន្ធនាគារ ​និង​ទណ្ឌិត​ដែល​កំពុង​ជាប់​ឃុំនៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​។​

​ព្រះ​គ្រូ ​អ៊ា ​សុផន ​ព្រះ​ចៅ​អធិការ​វត្ត​ប៉ាហ៊ី​បាន​មាន​សង្ឃ​ដីកា​ណែនាំ​អោយ​ទណ្ឌឹត​ទាំង​អស់​ ត្រូវ​មាន​ការ​ភ្ញាក់​រលឹក​កែប្រែ​ខ្លួន​អោយ​បាន​ល្អ ​នៅ​ពេល​ដែល​រួច​ផុត​ពី​ទោស​ទណ្ឌ ​វិល​ត្រលប់​ទៅ​រស់​នៅ​ក្នុង​សង្គម​គ្រួសារ​វិញ​។ ​ព្រះ​អង្គ​បាន​មាន​សង្ឃ​ដីការ​ថា ​យើង​ធ្វើ​អំពើ​អ្វី ​ផល​នៃ​អំពើ​នោះ​នឹង​តម​ស្នង​មក​យើង​វិញ​ ជៀស​មិន​រួច​ឡើយ ​ដូច្នេះ​ពុទ្ធ​បរិស័ទ​ទាំង​អស់​ត្រូវ​តែ​ធ្វើ​អំពើ​ណា​ដែល​ល្អ​ប្រពៃ ​ ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម​ និង​ខ្លួន​ឯង ​ជៀស​វាង​ការ​ធ្វើ​អំពើ​ណា​ដែល​មិន​ល្អ ​ខុស​ច្បាប់​ទម្លាប់ ​ នាំ​អោយ​មាន​ទោស​ទណ្ឌ​ និង​មាន​បាប​តទៅ​ជាតិ​ក្រោយៗ​ទៀត​។ ​ព្រះ​អង្គ​បាន​បន្ត​ថា ​ទោះ​បី​ពេល​នេះ​យើង​បាន​ធ្វើ​ខុស​ច្បាប់​ ទទួល​រង​នូវ​ទោស​ទណ្ឌ​ ប៉ុន្តែ​វាមិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ទេ ​ក្នុង​ការ​កសាង​ខ្លួន​អោយ​បាន​ល្អ​ឡើង​វិញ​។​

​លោក​ជំទាវ ​ជា​  លាភ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​ អំណោយ​ទាំង​អស់​នេះ​មាន​ចំនួន​តិច​តួច ​តែ​ជា​ទឹក​ព្រះ​ទ័យ​របស់​ព្រះ​សង្ឃ ​និង​ជា​ទឹកចិត្ត ​យាយ​ជី​ តាជី ​និង​ថ្នាក់​ដឹកនាំ​ខេត្ត​ប៉ៃលិន​ ក្នុង​ការ​ចែក​រំលែក​ជូន​ដល់​មន្រ្តី​អនុ​រក្ស​ពន្ធនា​គារ ​ក៏​ដូច​ជា​ទណ្ឌិត​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគា​រនេះ​ ។​ លោក​ជំទាវ​បាន​បន្តថា ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត ​តំណាង​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ តែង​តែ​មាន​ការ​គិត​គូ​ជានិច្ច​ពី​សុខ​ទុក្ខ ​ការ​លំបាក​របស់​បងប្អូន​មន្រ្តី​អនុរក្ស​ពន្ធ​នាគារ​  ក៏​ដូច​ជា ​ទណ្ឌឹត​ទាំង​អស់​ក្នុង​ពន្ធនាគារ​នេះ​ ទោះ​បី​យើង​ធ្លាប់​មាន​កំហុស​ឆ្គង ​តែ​យើង​នឹង​ប្រសើ​ឡើង​វិញ​នៅ​ពេល​ដែល​យើង​ចេះ​ដឹក​កំហុស​ ហើយ​កែ​ប្រែ​កំហុស​របស់ខ្លួន  ​ងាក​មក​ប្រព្រឹត្ត​នូវ​អំពើ​ល្អ ​ក្លាយ​ជា​ពល​រដ្ឋ​ល្អ​ រួមគ្នា​កសាង​សង្គម​ជាតិ​របស់​យើង​អោយ​រីកចំរើន​៕​

cpp-06-08-2016-001 cpp-06-08-2016-002 cpp-06-08-2016-003 cpp-06-08-2016-004vv

[youtube id= “t_V2lh0TtYE”]