ឯកឧត្តម នាយឧត្តម សេនីយ៍ គន់ គីម ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនខេត្តប៉ៃលិនជាង ២៥០នាក់


(02-08-2016) ប៉ៃលិន៖ ​ថ្ងៃ​ទី២ ​ខែសីហា ​ ឆ្នាំ២០១៦  ​ឯក​ឧត្តម​នាយ​ឧត្តម ​សេនីយ៍ ​គន់​ គីម​ អគ្គលេខា​ធការ​ សមាគមន៍​អតីត​យុទ្ធ​ជន ​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​សមាជិក ​សមា​ជិការ ​សមាគន៍​អតីត​យុទ្ធ​ជន​ខេត្ត​ប៉ៃលិន​ជាង ​២៥០នាក់ ​នៅ​សាលា​ខេត្ត​ប៉ៃលិន​។​ កិច្ច​សំណេះ​សំណល​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ឯក​ឧត្តម​ឧត្តម​សេនីយ៍​ឯក ​ប៊ុន ​សែង ​មេ​បញ្ជា​ការរង​កង​ទ័ព​ជើង​គោក ​និង​ជា​មេ​បញ្ជា​ការយោធ​ភូមិ​ភាគ​ទី៥ ​និង​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​ជា​ប្រធាន​កិត្តិយស​សមាគមន៍​អតីត​យុទ្ធ​ជន​ខេត្ត​ប៉ៃលិន ​និង​មន្រ្តី​រាជ​ការ​អ្នក​មុខ ​អ្នក​ការ​មួយ​ចំនួន​ទៀត​។ ​

​ក្នុង​កិច្ច​ស្វាគមន៍​ ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​ជា​ប្រធាន​កិត្ត​យស​សមាគមន៍​អតីត​យុទ្ធជន​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា ​វត្ត​មាន​ដ៏​ខ្ពស់​ខ្ពស់​របស់​ឯក​ឧត្តម​នាយ​ឧត្តម​ សេនីយ៍ ​គន់ ​គីម ​ក្នុង​កិច្ច​សំណេះ​សំណាល​ជា​មួយ​សមា​ជិក ​សមា​ជិការ​ សមាគន៍​អតីត​យុទ្ធជន​ខេត្ត​ប៉ៃលិន​ នា​ឱកាស​នេះ ​គឺ​បង្ហាញ​ពី​ការ​គិតគូ ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ រាជ​រដ្ឋា​ភិបាល​ចំពោះ​អតីត​យុទ្ធ​ជន​ខេត្ត​ប៉ៃលិន​យើង ​ដែល​ជា​គំរូ​វីរភាព ​និង​ជា​អ្នក​មាន​គុណ​បំណាច់​ដ៏ធំធេង ​ពលី​កម្ម​បូជា​សាច់​ស្រស់​ ឈាម​ស្រស់​ក្នុង​បុព្វ​ហេតុ​ជាតិ ​មាតុ​ភូមិ​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​ថា​ រាជ​រដ្ឋាភិបាល​តែតែ​បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មើល​លើ​សុខទុក្ខ​ជីវភាព​រស់នៅ  ​និង​ការ​ផ្តល់​សេវា​រដ្ឋ​បាល ​សព្វ​បែប​យ៉ាង​ជូន​បងប្អូន​អតីត​យុទ្ធ​ជន​យើង​អោយ​បាន​ល្អ​ប្រសើ​។​

​ឯក​ឧត្តម​នាយ​ឧត្តម​ សេនីយ៍ ​គន់​ គីម ​អគ្គ​លេខាធការ ​សមាគមន៍​អតីត​យុទ្ធជន ​បាន​មាន​ប្រសាសន៍​ពាំនាំ​ការ​សួរ​សុខ​ទុក្ខ ​នឹក​រលឹក​ពី​សំណាក់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជ​ជា​ណាចក្រ​កម្ពុជា ​ចំពោះ​អតីត​យុទ្ធជន​ទាំង​អស់​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​ថា ​សម្តេច​ហ៊ុន​សែន​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ណាស់​ចំពោះ​សុខ​ទុក្ខ ​និង​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​អតីត​យុទ្ធ​ជន​ យើង​ទាំង​អស់​ ព្រោះ​បង​ប្អូន​អតីត​យុទ្ធ​ជន​គឺ​ជា​អ្នក​លះបង់​ទាំង​កំលាំង​កាយ​ កំលាំង​ចិត្ត​ សាច់​ស្រស់​ឈាមស្រស់​ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុភូមិ ​ហើយ​ក៏​ជា​អ្នក​ដែល​ចូល​រួម​សកម្ម ​ក្នុង​គោល​នយោ​បាយ​ឈ្នះ- ​ឈ្នះ ​ដែល​បាន​នាំ​មក​នូវ​សុខ​ សន្តិ​ភាព​នៅ​ទូទាំង​ប្រទេស​កម្ពុជា​យើង​។ ​មាន​សុខ ​សន្តិ​ភាព​ទើប​មាន​ការ​អភិវឌ្ឍន៍​ មាន​អ្វី​ៗ​ដូច​យើង​មាន​សព្វ​ថ្ងៃនេះ ​និង​បន្ត​រីក​ចំរើន​ទៅ​មុខ​យ៉ាង​ខ្លាំង​ក្លា​ទៀត ​នៅ​ពេល​ដែល​សុខ​សន្តិភាព​នេះ​ នៅ​តែ​មាន​វត្តមាន​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង​។ ​ឯក​ឧត្តម​បាន​បន្តថា ​ពួក​យើង​ទាំង​អស់​គ្នា​ សុទ្ធ​តែ​ជា​អ្នក​ធ្នាប់​បាន​ក្រាប​លូន​ ទទួល​រង​ការ​ឈឺ​ចាប់ ​ព្រាត់​ប្រាស់​ដោយ​សារ​សង្គ្រាម​រាំង​ជល់ ​ កាប់​សំលាប់​គ្នា​ឯង ​ អស់​ជាង​ ៣ ទស្សវត្សន៍​។​  ​ដូច្នេះ​យើង​មាន​ការ​ខ្លាច​រអា ​និង​ការពារ​ដាច់​ខាត​មិន​អោយ​កើត​មាន​សង្គ្រាម​បន្ត​ទៀត​ទេ​ ហើយ​យើង​ត្រូវ​គាំទ្រ​ ដើរ​តាម​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​, គាំទ្រ​គោល​នយោ​បាយ​ឈ្នះ ​ឈ្នះ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​៕​

cpp-02-08-2016-001 cpp-02-08-2016-002 cpp-02-08-2016-003 cpp-02-08-2016-004vv

[youtube id= “b0WiB0I_g-s”]