ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខាប្រជុំពង្រឹងការងារបក្សសង្កាត់


(29-07-2016) ប៉ៃលិន៖ ​ថ្ងៃទី ២៩ ​កក្កដា ​ឆ្នាំ២០១៦ ​ឯក​ឧត្តម ​ផាន់ ​ចាន់​ថុល​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ាខា ​និង​ លោក ​ស៊ុន​ យី​ អនុប្រធាន​ក្រុមការងារ ​បាន​ជួប​ប្រជុំ​ជា​មួយ​សមាជិក​ សមាជិការ​ក្រុម​ការងារ​បក្ស​សង្កាត់ ​បក្សភូមិ ​ដើម្បី​រៀប​ចំ​រចនាសម្ព័ន្ធ​ក្រុម​បក្ស​នៅ​តាម​ភូមិ​នានា​ទូទាំង​សង្កាត់​បយ៉ាខា ​។​

​លោក ​ស៊ុន ​យី ​អនុ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ាខា​បាន​មាន​ប្រសាសន៍​ថាៈ​ដើម្បី​អោយ​ប្រជា​ពល​រដ្ឋ​មាន​សិទ្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ ក្រុម​ការងារ​ចុះជួួយ​ភូមិ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្រង់​សិតិ​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​អោយ​បាន​ច្បាស់​ តើពួក​គាត់​មាន​អត្តសញ្ញា​ណប័ណ្ណ​ប្រើប្រាស់​ឬនៅ ​បើ​សិន​ជា​ពួក​គាត់​មិន​ទាន់​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ទេ​ យើង​ត្រូវ​រាយការណ៍​មក​ក្រុម​ការងារ​ដើម្បី​ដោះ​ស្រាយ​ជូន​ពួក​គាត់​ ធ្វើ​យ៉ាង​ណា​អោយ​មាន​សិទ្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​អោយ​បាន​គ្រប់​គ្នា​។​

ឯក​ឧត្តម​ ផាន់​ ចាន់​ថុល ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់  ​  បយ៉ាខា​បាន​មាន​ប្រសាសន៍ថា​៖​ ការងារ​ចំពោះ​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​យើង​ត្រូវ​ត្រួត​ពិនិត្យ​ពី​លទ្ធផល​ការងារ​បក្ស​សង្កាត់​ចុះ​ជួយ​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​តើ​បញ្ហា​ប្រឈម​អ្វីខ្លះ ​ដែល​យើង​ត្រូវ​ដោះ​ស្រាយ​បន្តទៀត​។ ​ឯក​ឧត្តម​បន្តថាៈ​ ក្រុម​ការងារ​ចុះ​ជួយ​តាម​ភូមិ​ត្រូវ​ក្តាប់​កម្លាំង​បក្ស​នៅ​ក្នុង​ភូមិ​និមួយៗ​អោយ​បាន​ច្បាស់​លាស់​  ដើម្បី​កំណត់​ចំនួន​ប្រជា​ពល​រដ្ឋ​ដែល​គ្រប់​អាយុ​បោះ​​​ឆ្នោត ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នា​ពេលខាង​មុខ​នេះ​ អោយ​បាន​គ្រប់​ៗគ្នា​។ ទន្ទឹម​នឹង​នេះ​ក្រុម​ការងារ​បក្ស​ចុះ​ជួយ​ភូមិ​និមួយៗ​ត្រូវ​ជំរុញ​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ធ្វើ​អត្តសញ្ញា​ណប័ណ្ណ ​អោយ​បាន​គ្រប់ៗគ្នា ​ព្រោះ​ថា​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាត្តិ​ខ្មែរ​មាន​សារៈ​សំខាន់​ណាស់​ សំរាប់​យក​ទៅ​ប្រើប្រាស់​ប្រកប​មុខ​របរ​ផ្សេងៗ​ ក៏​ដូច​ជា​ដាក់​ពាក្យ​ចូល​បំរើ​ការងា​នៅ​តាម​ក្រុម​ហ៊ុន​នានា​ ជាពិសេស​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ ចុះ​ឈ្មោះ​បោះឆ្នោត​និង​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​នៅ​ឆ្នាំ​២០១៧​ ខាង​មុខនេះ​។​

cpp-29-07-2016-001 cpp-29-07-2016-002 cpp-29-07-2016-003 cpp-29-07-2016-004vv

[youtube id= “hT2kfB-k2nU”]