ប្រជាពលរដ្ឋជាង៣០០គ្រួសារទទួលបានអំណោយពីអាជ្ញាធរខេត្តប៉ៃលិន


(27-07-2016) ប៉ៃលិន៖ ​ថ្ងៃទី២៧ ​ខែកក្កដា​ ឆ្នាំ២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ​លោក​ជំទាវ ​ជា ​លាភ ​អភិបាលរង​ខេត្ត ​លោក-​ លោក​ស្រី​ប្រធាន ​អនុ​ប្រធាន​មន្ទីរ ​និង​ មន្ត្រី​រាជការ​មួយ​ចំនួន​ទៀត ​បាន​នាំ​យក​អង្ករ ​ទឹកសុទ្ធ ​និង​ថវិកា​មួយ​ចំនួន​ទៀត  ​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ចំនួន​ជាង​៣០០​គ្រួសារ ​ រស់​នៅ​ឃុំ​ស្ទឹង​ត្រង់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។ ​

​អង្ករ​ដែល​បាន​យក​ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​នា​ពេល​នោះ​ សរុប​ចំនួន​២តោន​ ដែល​ជា​អំណោយ​របស់​ព្រះ​សង្ឃ​ចិន ​ព្រះ​នាម ​សិ​ លៀន​ជឺ​ ។ ​ចំណែក​ថវិកា ​និង​ទឹក​សុទ្ធ​អង្គរ​ពូរ៉ូ ​ ចំនួន​ជាង​៣០០កេះ ​និង​ថវិកា ​ ជាអំណោយ​របស់​សាលា​ខេត្ត​ប៉ៃលិន  ​ដោយ​ប្រជា​ពល​រដ្ឋ​ម្នាក់ៗ​ទទួល​បាន​ទឹក​សុទ្ធ​មួយ​កេះ ​, អង្ករ១០​គីឡូ​ក្រាម​ និង​ថវិកា​១០០០០រៀល​។ ​ដោយ​ឡែក ​ប្រជា​ពល​រដ្ឋ​ដែល​មិន​ទទួល​បាន​អង្ករ ​លោក​ជំទាវ ​ជា ​លាភ ​ បាន​ផ្តល់​ជូន​ថវិកា​ចំនួន​២០០០០រៀល​បន្ថែម​ទៀត​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា ​ស្រប​ពេល​ដែល​ប្រទេស​ជាតិ​យើង​មាន​សុខ ​សន្តិភាព ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​យើង​មាន​ឱកាស​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​សេរី​ ត្រឹម​ត្រូវ​ ហើយ​យើង​តែង​តែ​ជួយ​គ្នា​ក្នុង​ពេល​ជួប​គ្រា​ក្រ​លំបាក​។​ នៅ​ក្នុង​ឱកាស​នេះ​ យើង​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ព្រះ​សង្ឃ​នៃ​ប្រទេស​ចិន​ អាជ្ញាធរ​ខេត្ត  ​បាន​ពាំនាំ​នូវ​អំណោយ​មួយ​ចំនួន​បន្ថែម​ទៀត ​ មក​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​យើង​ នា​ពេល​នេះ​ ដើម្បី​សំរួល​ដល់​ជីវភាព​រស់​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំស្ទឹង​ត្រង់​នេះ​។​ ទោះ​បី​ចំណោយ​ទាំង​នេះ​មាន​ចំនួន​តិច​តួច​ តែ​ជា​ទឹក​ចិត្ត​របស់​ថ្នាក់​ដឹកនាំ ​សប្បុរស់​ជន​ ក្នុង​ការ​ចូល​រួម​ដោះស្រាយ​ជីវភាព​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​។ ​ឆ្លៀត​ក្នុង​ឱកាស​នោះ ​ឯក​ឧត្តម ​កើត ​សុធា​ អភិបាល ​នែ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ ​ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ​ត្រូវ​ឧស្សាហ៍​ព្យាយាម ​ខិត​ខំ​បង្ក​របង្កើន​ផល​ ដាំដំ​ណាំ ​ចិញ្ចឹម​សត្វ ​លើក​ស្ទួយ​ជីវភាព​គ្រួសារ ​ហើយ​មិន​ត្រូវ​នាំគ្នា​លេង​ល្បែង​ស៊ីសង ​សេព​គ្រឿង​ស្រវឹង ​បង្ករ​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ឡើយ ​ហើយ​ត្រូវ​ណែនាំ​បង ​ប្អូន ​កូន​ចៅ​ទាំង​អស់​អោយ​ជៀស​ឆ្ងាយ​ពី​បញ្ហា​គ្រឿង​ញៀន ​។​ បងប្អូន​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​បើក​បរម៉ូតូ ​ឡាន ​យាន​ជំនិះ​សព្វ​បែប​យ៉ាង​ មិន​ត្រូវ​បើក​ហួស​ល្បឿន​កំណត់ ​មិន​ត្រូវ​បើក​បរ​ក្នុង​សភាព​ស្រវឹង​ស្រា ​បើក​បរ​ត្រូវ​គោរព​សិទ្ធ​អាទិភាព​អ្នក​ដទៃ។​ ឯក​ឧត្តម​ កើត​ សុធា ​ក៏​បាន​ណែនាំ​សូម​អោយ​ប្រជា​ពល​រដ្ឋ​ដែល​មិន​ទាន់​បាន​ធ្វើ​សំបុត្រ​កំណើត​ និង​អត្ត​សញ្ញាណ​ប័ណ្ណ​ ត្រូវ​ប្រញាប់​ធ្វើ​អោយ​បាន​រូសរាន់  ​ដើម្បី​បំពេញ​កាព្វ​កិច្ច​ប្រជា​ពល​រដ្ឋ​ បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​នា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ​ព្រោះ​បើ​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​គំរូថ្មីទេ​ គឺ​យើង​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​មិន​អាច​បោះឆ្នោត​បាន​ឡើយ ​គឺ​មាន​ន័យថា ​យើង​បាន​បាត់បង់​សិទ្ធ​ក្នុង​ការ​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​រួច​ទៅ​ហើយ​៕​

cpp-27-07-2016-001 cpp-27-07-2016-002 cpp-27-07-2016-003 cpp-27-07-2016-004 cpp-27-07-2016-005 cpp-27-07-2016-006vv

[youtube id= “BpGzQFuGFiE”]