(26-07-2016) ប៉ៃលិន៖ នៅរសៀលថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន អនុញ្ញាតឲ្យ លោកគ្រូសាស្រ្តាចារ្យជប៉ុន ណាកាសេ កាសូយ៉ា និងជាទីប្រឹក្សាបច្ចេកទេសក្រសួងព័ត៌មានចូលជួបសំណេះសំណាលនិងសម្តែងការគួរសមនៅគេហដ្ឋានរបស់ឯកឧត្តម។
លោកគ្រូសាស្រ្តាចារ្យជប៉ុន ណាកាសេ កាសស៊ូយ៉ា បានមានប្រសាសន៏ជំរាបជូនឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ថា៖ ប៉ៃលិនជាខេត្តមួយមានសក្តានុពលគ្រប់វិស័យដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកំសាន្តនិងប្រកបរបររកស៊ីជាពិសេសវិស័យកសិកម្មដែលបងប្អូនប្រជាពលរដ្ឋយើងតែងតែបង្កបង្កើនផលជាងរៀងរាល់ឆ្នាំ។ លោកបានបន្តថា៖ ជាច្រើនលើកមកហើយដែលរូបលោកមកទឹកដីនៃខេត្តប៉ៃលិននេះបានកត់សម្គាល់ឃើញថាខេត្តប៉ៃលិនមានការអភិវឌ្ឍន៍រីកចំរើនជាបន្តបន្ទាប់ទាំងហេដ្ឋារចនាសម្ព័នជាច្រើនជាពិសេស វិមានឯករាជ ដ៏ស្កឹមស្កៃ ដែលជាសមិទិ្ធផលទើបនិងកសាងថ្មីៗដែលពីមុនមកមិនធ្លាប់មាន។ ក្នុងការជួបសំណេះសំណាលនេះ លោកក៏បានថ្លែងអំណរអគុណចំពោះឯកឧត្តមដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការជួបសំណេះសំណាលនិងពិភាក្សាការងារ។
ឯកឧត្តម កើត សុធា បានមានប្រសាសន៍ជំរាបជូនលោកសាស្ត្រាចារ្យជប៉ុនថាខេត្តប៉ៃលិនពីមុនជាតំបន់ដាច់ស្រយ៉ាលមានការលំបាកក្នុងការធ្វើដំណើរពិសេសនៅសម័យសង្គ្រាមតែក្រោយពីមានសន្តិភាពថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋបានខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍន៍ឲ្យមានសមទ្ធផលនានាដូចសព្វថ្ងៃនេះ។ឯកឧត្តម ក៏បានថ្លែងអំណរអរគុណចំពោះលោកគ្រូសាស្រ្តាចារ្យជប៉ុន ណាកាសេកាស៊ូយ៉ា ដែលកន្លងមកតែងតែមកខេត្តប៉ៃលិននិងមានមនោសញ្ចេត្តនាស្រឡាញ់រាប់អានយ៉ាងរាក់ទាក់ហើយបានរួមសុខជាមួយបងប្អូនអ្នកខេត្តប៉ៃលិនដោយបាននាំយកអំណោយ សប្បុរសធម៌ផ្សេងៗមកជួយឧបត្តម្ភដល់បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនដែលមានការខ្វះខាតមួយចំនួនដោយស្មារតីស្រឡាញ់រាប់អានយ៉ាងរាក់ទាក់មិនគិតពីការហត់នឿយអ្វីឡើយ។ ឯកឧត្តមបានមានប្រសាសន៍កោតសសើរចំពោះកាយវិការដ៏ល្អរបស់លោកគ្រូសាស្ត្រាចារ្យដែលចេះស្រលាញ់រាប់អានបងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនទុកដូចជាបងប្អូនប្រជាពលរដ្ឋជប៉ុនផងដែរ ។ ក្នុងឱកាសនោះ លោកគ្រូសាស្រ្តាចារ្យជប៉ុន ណាកាសេកាស៊ូយ៉ាក៏បានជូនកាដូរអនុស្សាវរីយ៍ដល់ឯកឧត្តម អភិបាលខេត្តផងដែរ៕
[youtube id= “RJYNWbJGLdc”]