លោក ស៊ុន យី ប្រធានគណបក្សក្រុងប៉ៃលិន ស្នើឲ្យក្រុមការងារ ចុះជួយតាមភូមិនីមួយៗត្រូវជួយដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា


(24-07-2016) ប៉ៃលិន៖ ​ក្នុង​ពេល​ចុះ​ជួប​សំណេះ​សំណាល​ ជា​មួយ​ក្រុម​ការងារ​បក្ស​ចុះ​ជួយ​ភូមិ​ប៉ាហ៊ីត្បូង ​ក្នុង​សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន ​ នា​ព្រឹក​ថ្ងៃអាទិត្យ ​ទី២៤ ​ខែ​កក្កដា ​ឆ្នាំ២០១៦​នេះ  ​ លោក ​ស៊ុន ​យី ​ប្រធាន​គណ​បក្ស​ក្រុង​ប៉ៃលិន​ បាន​ជុំរុញ​ឲ្យ​ក្រុម​ការងារ​បក្ស​ទាំង​អស់​ ចុះ​ជួយ​តាម​ភូមិ​នីមួយៗ​ ត្រូវ​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា ​និង​ជា​ពិសេស ​សេវា​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពល​រដ្ឋ។​  លោក​បាន​បន្ត​ថា ​គោល​នយោ​បាយ​របស់ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​យើង​កន្លង​មក ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ គិត​គូ​ពី​ជីវភាព​រស់​នៅ​របស់ ​ប្រជា​ពល​រដ្ឋ​ជា​ប្រចាំ ​ហើយ​បាន​កសាង​សមិទ្ធិ​ផល​នានា ​ជា​ច្រើន​ជូន​ប្រជា​ពល​រដ្ឋ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ ។​

​លោក​មាន​ប្រសាសន៏ថា ​បច្ចុប្បន្ន​នេះ​ប្រទេស​ជាតិ ​យើង​កំពុង​មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​ និង​កំពុង​មាន​ការ​អភិវឌ្ឍន៏ ​ហើយ​សេចក្ដី​ត្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពល​រដ្ឋ ​ដែល​យើង​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់​ដូច​ជា ​កា​រធ្វើ​អត្តសញ្ញាណ​បណ្ណ ​ សៀវភៅ​គ្រួសារ  ​សំបុត្រ​កំណើត​ជា​ដើម​។​ ហើយ​នៅ​ពេល​ខាង​មុខ​នេះ​ គឺ​មាន​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ​សម្រាប់​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០​១៦ ​ដើម្បី​ត្រៀម​រៀប​ចំការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់​ឆ្នាំ​២០១៧ ​និង​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០១៨​។​ ដូច​នេះ​ ក្រុម​ការងារ​បក្ស​យើង  ​ដែល​ចុះ​ជួយ​នៅ​តាម​ភូមិ​នីមួយៗ ​ត្រូវ​ខិតខំ​ជួយ​ដោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​យើង​ តើ​បងប្អូន​ណា​ខ្លះ​មាន​អត្ត​សញ្ញាណ​បណ្ណ  ​ហើយ​បងប្អូន​ណា​ខ្លះ​មិន​ទាន់​បាន​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ ​  ​តើ​មាន​ការ​ផ្លាស់​ប្ដូរ​ ទីលំនៅ ​ចេញ​ចូល​ចំនួន​ប៉ុន្មាន ​ចំណាក​ស្រុក​មាន​ចំនួន​ប៉ុន្មាន​ឲ្យ​បាន​ច្បាស់​លាស់​ ហើយ​ត្រូវ​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជា​ពល​រដ្ឋ​យើង ​ដែល​មាន​អាយុ​ចាប់​ពី១៨ ​ឆ្នាំ​ឡើង ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ឲ្យ​បាន​គ្រប់គ្នា​។​ ព្រម​ជា​មួយ​នេះ​លោក ​ក៏​បាន​ឲ្យ​លោក ​មេ​ភូមិ​គ្រប់​ភូមិ ​ត្រូវ​ស្រង់​ឈ្មោះ​អ្នក​ដែល​មាន​បញ្ហា​ប្រឈម​នានា​ទាំង​អស់​ និង​ធ្វើ​របាយ​ការណ៏​មក​ដល់​ក្រុម​ការងារ ​ដើម្បី​ក្រុម​ការងារ​យើង​ យក​បញ្ហា​ទាំង​នោះ​ ទៅ​ពិនិត្យ​និង​ដោះ​ស្រាយ​ជូន ​បងប្អូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​សម​ស្រប ​និង​ទាន់​ពេល​វេលា​។​

​ក្នុង​ឱកាស​នោះ​ដែរ​ក្រុម​ការងារ​ក៏​បាន​ឧបត្ថម្ភ​សម្ភារៈ​គ្រឿង​បរិភោគ​មួយ​ចំនួន​ដល់​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ចំនួន​ពីរ​គ្រួសារ​ដោយ​មួយ​គ្រួសារៗ​ទទួល​បាន ​អង្ករ ​២២គីឡូក្រាម​ ,ទឹកត្រី​ ៦ដប ​,មី១កេស ​ ,   ត្រីខ១យួរ,​ ស្ករសរ ​១គីឡូក្រាម​, ទឹក​ស៊ីអ៊ីវ​១យួរ​ផង​ដែរ​៕​

cpp-24-07-2016-001 cpp-24-07-2016-002 cpp-24-07-2016-003 cpp-24-07-2016-004vv

[youtube id= “R33QX0KSHOI”]