(20-07-2016) ប៉ៃលិន៖ នៅស្រុកសាលាក្រៅ ថ្ងៃទី២០កក្កដា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋបានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ (ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមគ្មានគ្រឿងញៀន)។
ឯកឧត្តម សៅសារ៉ាត់ អភិបាលរងខេត្តប៉ៃលិនបានអានរបាយការណ៏ថាៈក្នុងឆមាសទី២ឆ្នាំ២០១៥ ៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣៤នាក់ ស្រី០៧ នាក់រឹបអូសថ្នាំញៀនមេតំហ្វេតាមីនបាន១៦៨,៥គ្រាប់ ម៉ាទឹកកក ២៧កញ្ចប់តូចនិង១កញ្ចប់ធំ ជញ្ជីង២គ្រឿង ម៉ូតូ៧គ្រឿង ទូរស័ព្ទដៃ ០៥គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួននិង ឆមាសទី១ ឆ្នាំ២០១៦ ឃាត់ខ្លួនជនសង្ស័យបានចំនួន៤៥នាក់ ស្រី០៨នាក់ រឹបអូសថ្នាំញៀនមេតំហ្វេតាមីនបានចំនួន៣០៦,៥គ្រាប់ និងម៉ាទឹកកកកញ្ចប់តូចស្មើនិង៧,៦២កញ្ចប់តូច ទូរស័ព្ទដៃចំនួន០៩គ្រឿងម៉ូតូ១គ្រឿង ប្រាក់១លានរៀលនិងសម្ភារៈប្រើប្រាស់១ចំនួន ។(ឃ្លីប)
បន្ទាប់ពីលោក ជា វណ្ណរ៉ន តំណាងសាលាដំបូងខេត្តប៉ៃលិនបញ្ជាក់ពីការបើកសវនាការលើសំណុំរឿងព្រហ្មទណ្ឌដែលមានវត្ថុតាងថ្នាំញៀន និងចេញសាលក្រំស្ថាពររឹបអូសបំផ្លាញចោល១៥១,៥គ្រាប់និង២៩កញ្ចប់រួចមក ឯកឧត្តម កើតសុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថាៈ ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះធ្វើឡើងដើម្បីផ្សព្វផ្សាយអោយមានការយល់ដឹងទូលំទូលាយពីផលប៉ះពាល់នៃការគ្រោះថ្នាក់គ្រឿងញៀន ម្យ៉ាងទៀតដើម្បីរំលឹកបំផុសអោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានការបង្ករនិងកាទប់ស្កាត់រាល់បញ្ហាដែលពាក់ព័ន្ធនិងគ្រឿងញៀនព្រមទាំងចូលរួមចំណែកការអនុវត្តនយោបាយភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមបន្តថា៖ អ្នកប្រព្រឹត្តនិង ប្រើប្រាស់គ្រឿងញៀន គឺបានធ្វើអោយប៉ះពាល់ អន្តរាយដល់សុខភាព ខូចខាតទ្រព្យសម្បត្តិ ងាយឆ្លងមេរោគអេដស៏ ជំងឺអេដស៏ និងកើតមានអំពើហិង្សាផ្សេងៗ នៅក្នុងសង្គមគ្រួសារ ជាក់ស្តែងគ្រួសារអ្នកប្រើប្រាស់គ្រឿងញៀនផ្ទាល់តែម្តង។ ឯកឧត្តមបន្តថាៈសកម្មភាពការចរាចរ ចែកចាយគ្រឿងញៀននៅខេត្តប៉ៃលិននៅតែកើតមានក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ដែលឈានទៅដល់ការបាត់បង់ធនធានមនុស្ស ប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច រាំងស្ទះដល់ដំណើរការអភិវឌ្ឍន៏ប្រទេសជាតិ។ ជាងនេះទៅទៀតកាប្រើប្រាស់គ្រឿងញៀនបានបន្សល់ទុកនូវក្តីកង្វល់ ដល់សហគមន៏ គ្រួសារ អាណាព្យាបាល ដែលមានកូនចៅរងគ្រោះដោយសារគ្រឿងញៀនដែលទាមទាអោយមានចំណាត់ការហ្មត់ចត់ សមស្រប និងច្បាស់លាស់ របស់ស្ថាប័ននិងសមត្ថកិច្ច។ឯកឧត្តមបានអំពាវនាវដល់កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយចាត់វិធានការទប់ស្កាត់ និងរួមគ្នាបញ្ចៀសគ្រឿងញៀនអោយផុតពីសហគមន៏យើង ហើយវិធានការនោះគឺការផ្សព្វផ្សាយនិងលើកកំពស់ ការយល់ ដឹងជាសាធារណៈអំពីស្ថានភាពគ្រោះថ្នាក់នៃគ្រឿងញៀន។
ក្នុងពិធីនេះក៏មានការដុតថ្នាំញៀនប្រភេទយ៉ាម៉ា ឬ យ៉ាបា និងម៉ាទឹកកកចំនួន ១៥១,៥គ្រាប់ និង២៩កញ្ចប់ដែលសមត្ថកិច្ចបង្រាបអូសរឹបបានរយៈពេលកន្លងមក។ទាក់ទងការដុតកំទេចថ្នាំញៀន លោក ជំ សែនសុធា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានបញ្ជាក់ថាៈ ( ឃ្លីប)
[youtube id= “bCRF1_RXVAk”]