(17-07-2016) ប៉ៃលិន៖ ថ្ងៃទី១៧កក្កដាឆ្នាំ២០១៦ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោកជំទាវ រួមជាមួយពុទ្ធបរិស័ទ្ធ បាននាំយកទៀនវស្សា និងគ្រឿងបរិក្ខារួមមានអង្ករ មី ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ ទឹកត្រី អំបិល ស្ករ ខ្ទឹម ប្រេងម៉ាស៊ូត ម្ហូប បន្លែ និងចតុបច្ច័យ ទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តស្រែអន្ទាក់ ស្ថិតនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បុណ្យចូលព្រះវស្សាជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដែលប្រារព្ធធ្វើតាមឱវាទពុទ្ធបញ្ញាតិរបស់ព្រះសម្មាសម្ពុទ្ធកាលព្រះអង្គគង់នៅជាធរមាននៅឡើយ ហើយពុទ្ធបរិសាទបានគោរពប្រតិបតិ្តតាមតរៀងមក។ពិធីនេះប្រគេនទៀនព្រះវស្សានេះបានប្រព្រឹត្តទៅតាម ទំនៀមទំលាប់ព្រះពុទ្ធសាសនា ដោយបានធ្វើកិច្ចនមស្សការ ថ្វាយបង្គំព្រះរតនត្រៃ សមាទានសិល រួចវេប្រគេនទៀនវស្សានិងគ្រឿងបរិក្ខាដល់ព្រះសង្ឃ សំរាប់ ប្រើប្រាស់នៅរដូវ ចាំព្រះវស្សា។
ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍ថាៈ ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋដែលយើងទាំងអស់គ្នាមានជំនឿនិងគោរពប្រតិបតិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្តឲ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់រាប់អាន ជួយយកអាសាគ្នា សាមគ្គីភាពរស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ ឯកឧត្តមបន្តថា ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំនិងអាជ្ញាធរខេត្តតែងតែបាននាំយកទៀនព្រះវស្សាមកប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមវត្តអារាមនានាទូទាំងខេត្តប៉ៃលិន ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រផ្នែកវិស័យពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយើងផងដែរ។
ឯកឧត្តម ឡី ចាន់ឆាយ និងលោកជំទាវ រួមជាមួយពុទ្ធបរិស័ទ បានប្រគេនទៀនវស្សា1គូរ និងគ្រឿងបរិក្ខារួមមានៈអង្ករ១៧៥គីឡូក្រាម មី១កេះ ទឹកសុទ្ធ៤៥យួនិង៣កេះធំ ទឹកក្រូច និងទឹកផ្លែឈើ ៤កេះ នំប៉័ងបាក់យុង២០០ដើម ទឹកត្រី អំបិល ស្ករ ខ្ទឹម ប្រេងម៉ាស៊ូត១តោន ម្ហូប បន្លែមួយចំនួន និងបច្ច័យចំនួន១៦២៣៥០០រៀល ។ ដោយពុទ្ធបរិស័ទមកពីឡែមបានប្រគេនទៀនព្រះវស្សាចំនួន១គូរសំភារៈមួយចំនួន និងបច្ច័យចំនួន៣៣ម៉ឺនរៀលផងដែរ។
[youtube id= “pWilOPkZY1w”]