ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនលោកជំទាវគង់ស្តី អមដោយមន្រ្តីរាជការបាននាំ ទៀនវស្សានិងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តបុព្វារាមហៅ វត្តសាលាក្រៅចាស់់


(17-07-2016) ប៉ៃលិន៖ ​នៅ​ព្រឹក​ថ្ងៃទី ​១៧ ​ខែកក្កដា ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម ​កើត ​សុធា​ អភិបាល​ខេត្ត​ប៉ៃលិន​និង​លោក​ជំទាវ​ គង់​ស្តី​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្រ្តី​រាជ​ការ​ជុំវិញ​ខេត្ត ​បាន​នាំយក​ទៀន​វស្សា ​និង​ទេយ្យ​ទាន​មួយ​ចំនួន​ទៀត​ទៅ​ប្រគេន​ដល់​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​បុព្វារាម​ហៅ ​វត្ត​សាលា​ក្រៅចាស់ ​ដែល​ស្ថិត​នៅ ​ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា ​ខេត្ត​ប៉ៃលិន​។​

​ក្នុង​ឱកាស​នោះ ​ឯក​ឧត្តម​កើត ​សុធា​បាន​មាន​ប្រសាសន៍​សំណេះ​សំណាល​ជាមួយ​បងប្អូន​ប្រជា​ពល​រដ្ឋ​និង​ពុទ្ធ​បរិស័ទ្ធ​ដោយ​បាន​លើក​ឡើង​ថា​៖​ ដោយ​សារ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​ពេញ​លេញ​ ទើប​យើង​ទាំង​អស់​គ្នា​បាន​មាន​ឱកាស​មក​ជួប​ជុំ​គ្នា​ប្រារព្វ​ធ្វើ​បុណ្យ​ទាន​តាម​គន្លង ​វិស័យ​ព្រះពុទ្ធ​សាសនា​ដែល​កំពុង​តែ​មាន​ការ​វិវត្ត​រីក​ចំរើន​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​ក៏​ដូច ​ជា​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។​សន្តិភាព​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​យើង​បាន​រស់នៅ​ជួប​ជុំ​ទទួល​បាន​នូវ​សេចក្តី​សុខ​សុភ​មង្គល ​ហើយ​ប្រទេស​ជាតិ​យើង​មាន​ឱកាស​ពេញ​លេញ​ក្នុង​ការ​កសាង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖​ ដោយ​សារ​តែ​មាន​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​និង ​ជា​នាយក​រដ្ឋ​មន្រ្តី​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​ខិត​ខំ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ​និង​មាន​ការ​អភិវឌ្ឍន៍​ រីក​ចំរើន​ជា​បន្តបន្ទាប់​។​ តែ​កន្លង​មក​ពួក​អគតិ​មួយ​ចំនួន​បាន​ប្រឌិត​រឿង​ដើរ​ញ៉ុះ​ញ៉ុង​អុច​អាល​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​តាម​មូល​ដ្ឋាន​ភូមិ​ឃុំ ​ រំខាន​ដល់​ការ​រស់នៅ​រក​ស៊ី​ធ្វើ​ការងារ​បង្ករ​បង្កើន​ផល ​មាន​ចេតនា ​បង្ក​រនូវ​ភាព​អសកម្ម​ នានា​ដើម្បី​បំផ្លាញ​នូវ​សមិទ្ធ​ផល ​និង​បរិយា​កាស​សន្តិ​ភាព​។ ​ដូច​នេះ​សុំ​ឲ្យ​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​ទាំង​អស់​កុំ​ជឿ​តាម​ការ​ឃោសនា​អកុ​សល់​របស់​ពួក​ក្រុម​ជ្រុល​និយម​ទាំង​នេះ ​ហើយ​ចូល​រួម​សាមគ្គី​គ្នា​ថែរក្សា​ការពារ​អោយ​បាន​នូវ​សុខ​សន្តិភាព​ ដែល​ជា​ព្រលឹង​អាយុ​ជីវិត​ប្រទេស​ជាតិ​យើង​។​

​ព្រម​ជា​មួយ​នេះ​ផង​ដែរ ​ឯក​ឧត្តម​ក៏​បាន​ណែនាំ​ ដល់​បងប្អូន​ប្រជា​ពល​យើង​ដែល​មិនទាន់​បាន​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី ​ត្រូវ​រួស​រាន់​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ឲ្យ​បាន​ឆាប់​ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​ ដែល​និង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃ​ទី០១ ​ខែកញ្ញា ​ឆ្នាំ២០១៦ ​រហូត​ដល់​ចុង​ខែ​វិច្ឆិកា ​ឆ្នាំ២០១៦ ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ​និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០១៨​។​ ឯក​ឧត្តម​ក៏បាន​ផ្តាំផ្ញើរ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចូល​រួម​អនុវត្តន៍​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​  ដោយ​រួម​គ្នា​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ក្រុម​ក្មេង​ទំនើង ​ការ​សេព​គ្រឿង​ញៀន ​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ ​កើត​មាន​នៅ​ក្នុង​ភូមិ​ឃុំ ​ហើយ​និង​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍ ​ឲ្យ​បាន​គ្រប់ៗគ្នា ​ត្រូវ​ពាក់​មួក​សុវត្ថ​ភាព​ ក្នុង​ពេល​បើក​បរ ​។​

​ទេយ្យទាន​ដែល​នាំយក​ទៅ​ប្រគេន​ព្រះ​សង្ឃ​នៅ​ពេល​នោះ​រួម​មាន​ទៀន​វស្សា​មួយ​គូរ​ អង្ក២​ ការ៉ុង​ ទឹក​បរិសុទ្ធ​ដប​ធំ ​១០កេស​ មី១០​កេស​និង​ទេយ្យវត្ថុ​ផ្សេងៗ​មួយ​ចំនួន​ទៀត ​ព្រម​ទាំង​ប្រគេន​ថវិកា​សម្រាប់​កសាង​វត្ត​១.២០០.០០០​រៀល ​ប្រគេន​ព្រះ​សង្ឃ​៦អង្គ ​មួយ​អង្គ ​៥ម៉ឺន​រៀល ​លោក​តា​លោក​យាយ​ចាស់ៗ​ចំនួន​១០០នាក់​ក្នុង​មួយ​នាក់​ចំនួន​១៥០០០រៀល ​និង​កុមារា​កុមារី​៥៤នាក់ ​ម្នាក់ៗ​២០០០រៀល​ផង​ដែរ​។​

​តមក​ឯក​ឧត្តម​និង​លោក​ជំទាវ​ព្រម​ទាំង​ថ្នាក់​ដឹកនាំ​មន្រ្តី​រាជការ​ទាំង​អស់​បាន​បន្ត​ដំណើរ​ទៅ​ពិនិត្យ​មើល​ ការ​សាង​សង់​អាគារ​ទី​ស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​សាលា​ក្រៅ​ ស្ថិត​នៅ​ភូមិ​ភ្នំ​កុយ​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលាក្រៅ ​ដែល​ផ្តើម​កសាង​ឡើង​ដោយ​លោក​រាម​សុមាន​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​ខេត្ត​ចុះ​ជួយ​ឃុំ​សាលា​ក្រៅ ​ដែល​មក​ដល់​ពេល​នេះ​ការ​កសាង​បាន​៨០%​ហើយ​។​

cpp-17-07-2016-001 cpp-17-07-2016-002 cpp-17-07-2016-003 cpp-17-07-2016-004 cpp-17-07-2016-005 cpp-17-07-2016-006vv

[youtube id= “BepoOKxLF70”]