ឯកឧត្តម កើត សុធា ប្រគេនភ្លើងបូជាសព ព្រះភិក្ខុ វ៉ែន សុវត្ថិ


(10-07-2016) ប៉ៃលិន៖ ​ល្ងាច​ថ្ងៃទី១០​ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ បាន​អញ្ជើញ​ប្រគេន​ភ្លើង​បូជា​សព ​ព្រះភិក្ខុ ​អាទិ​ច្ច​វំសោ ​វ៉ែន ​សុវត្ថ​ ដែល​បាន​សុគត​នាថ្ងៃ​ទី៧​ ខែកក្កដា ​ឆ្នាំ២០១៦​ ដោយ​ជំងឺ​គាំង​បេះដូង​។​

​ព្រះ​ភិក្ខុ ​អាទិច្ច​វំសោ ​វ៉ែន ​សុវត្ថ​ ធ្លាប់​គង់​នៅ​វត្ត​រតនសោភ័ណ ​ហើយ​បាន​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ ផ្នែក​ទស្សន​វិទ្យា ​នៅ​សកល​វិទ្យា​ល័យ​មហា​មង្ក​ដរាជ ​ព្រះ​រាជា​ណា​ចក្រ​ថៃ ​។​ ព្រះ​ភិក្ខុ​ អាទិច្ច​វំសោ ​វ៉ែន​ សុវត្ថ​ គឺ​ជា​បុគ្គល​ដ៏​សំខាន់ ​មួយ​រូប​ដែល​ធ្លាប់​បាន​បូជា​ទាំង​កំលាំង​កាយ​ ចិត្ត​ ប្រាជ្ញា​ស្មារតី​ ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ និង​ព្រះ​ពុទ្ធ​សាសនា​។ ​ព្រះ​អង្គ​ទទួល​បាន​ការ​កោត​សរសើ​ពី​ញាតិ​ញោម​ពុទ្ធ​បរិស័ទ​ គ្រប់​មជ្ឈ​ដ្ឋាន​ រួម​ទាំង​មន្រ្តី​រាជ​ការ  ​និង​ក្រសួង​ធម្មការ​ និង​សាសនា​ផង​ដែរ​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​សំដែង​ការ​សោក​  ស្តាយ​អាឡោះ​អាល័យ​ចំពោះ​ព្រះភិក្ខុ ​អាទិច្ច​វំសោ ​វ៉ែន​ សុវត្ថ​ ដែល​ជា​ព្រះ​សង្ឃ​មួយ​អង្គ​ ធ្លាប់​មាន​គុណ​បំណាច់​ក្នុង​ការ​ចូល​រួម​អប់រំ​សីល​ធម៌​សង្គម ​, កិច្ច​ការ​សង្គម ​និង​កិច្ច​ការ​ព្រះពុទ្ធ​សាសនា​ជា​ច្រើន​ទៀត​។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍ថា​ ការ​បាត់​បង់​ព្រះភិក្ខុ ​អាទិច្ច​វំសោ ​វ៉ែន ​សុវត្ថ ​គឺ​ជា​ការ​បាត់​បង់​បុគ្គល​ដែល​មាន​ចំណេះដឹង ​មាន​សមត្ថភាព​ម្នាក់​ដែល​សង្គម​ជាតិ​កំពុង​ត្រូវ​ការ​ជា​ចាំបាច់​។​ ឯក​ឧត្តម​ ក៏​បាន​បួង​សួង​សូម​អោយ​វីញ្ញាណ​ខ័ន្ធ​ព្រះ​ភិក្ខុ ​អាទិច្ច​វំសោ ​វ៉ែន ​សុវត្ថ ​សោយ​សុខ​តិភព ​និង​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ៕​

cpp-10-07-2016-007 cpp-10-07-2016-008 cpp-10-07-2016-009 cpp-10-07-2016-010vv

[youtube id= “9R0DeaX6P6w”]