ឯកឧត្តម កើត សុធា ជួបសំណេះសំណាល ពង្រឹងការងារគណបក្ស នៅក្នុងឃុំស្ទឹងត្រង់


(09-07-2016) ប៉ៃលិន៖ ​ថ្ងៃ​សៅរ៍ ​ទី៩ ​ខែកក្កដា ​ឆ្នាំ២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះជួយ​ឃុំស្ទឹង​ត្រង់ ​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ​មួយ​ចំនួន​ទៀត​ អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល ​ជា​មួយ​លោក​ប្រធាន​បក្ស​ឃុំ ​និង​ប្រធាន​ក្រុម​បក្ស​ភូមិ​ចំនួន​៤​ គឺ​ ៖​ ភូមិ​បាយ​សី​ ភូមិ​អន្លង់​រក្សា ​អូរកន្ធាងវ៉ា ​ និង​ភូមិ​ភ្នំក្រិញ ​ដើម្បី​ពង្រឹង​សតិ​អារម្មណ៍​សមាជីក​សមា​ជិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទាំង​អស់​ក្នុង​ឃុំ,​ ការងារ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ ,​ ការ​ចុះ​បញ្ជី​បោះឆ្នោត ​, ដើម្បី​ត្រៀម​លក្ខណៈ​អោយ​បាន​គ្រប់​គ្រាន់​សំរាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់ ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​។​

​ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះជួយ​ឃុំស្ទឹង​ត្រង់ ​បាន​មាន​ប្រសាសន៍ថា ​ជ័យ​ជំនះ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់ ​នៅ​ពេល​ខាង​មុខ​នេះ ​គឺ​វា​អាស្រ័យ​លើ​យើង​ទាំង​អស់​គ្នា​ ជា​អ្នក​រក​សំលេង​ឆ្នោត​ជូន​គណបក្ស​ប្រជា​ជន​កម្ពុជា​។ ​លោក​ប្រធាន​បក្ស​ឃុំ ​បក្ស​ភូមិ ​សកម្ម​ជន​ទាំង​អស់​ត្រូវ​ធ្វើ​តែអំពើ​ល្អ​ ជួយ​ដល់​ប្រជា​ពល​រដ្ឋ ​នៅ​ពេល​ដែល​ពួក​គាត់​ជួប​ទុក្ខ​លំបាក ​ពិសេស​ត្រូវ​បំរើសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​របស់​យើង​អោយ​បាន​ល្អ។​ ម៉្យាង​ទៀត ​ក្រុម​បក្ស​ឃុំ ​បក្ស​ភូមិ ​ត្រូវ​អប់រំ​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ ឃុំ​ អោយ​បាន​យល់​ពីស្នាដៃ ​សមិទ្ធ​ផល​ការងារ​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​សំរេច​បាន​ក្នុង​អាណត្តិ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ដូច​ជា​ការ​ធ្វើ​ផ្លូវ ​ស្ពាន ​ប្រឡាយ​ទឹក​ វត្តអារាម ​មណ្ឌល​សុខ​ភាព ​ជា​ដើម  ​ដើម្បី​បំរើ​សេចក្តី​សុខ ​ការ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ ​ពិសេស​ការ​នាំមក​នូវ​សុខ​សន្តិភាព ​ស្ថេរភាព​សង្គម​ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នាំ​អោយ​មាន​ការ​អភិវឌ្ឍន៍ ​ការ​រស់នៅ​ដោយ​សុខ​សាន្ត​របស់​ប្រជា​ពល​រដ្ឋ​យើង​។​

​ឯក​ឧត្តម ​កើត ​សុធា ​ក៏​បាន​ណែនាំ​អោយ​ប្រជា​ពល​រដ្ឋ​ត្រូវ​ចូល​រួម​អនុវត្ត​កម្មវិធី​គោល​នយោបាយ​ ភូមិ​ ឃុំ​មាន​សុវត្ថ​ភាព​របស់​រាជ​រដ្ឋាភិបាល​អោយ​ទទួល​បាន​ជោគ​ជ័យ ​ដោយ​ប្រជា​ពល​រដ្ឋ​យើង​មិន​ត្រូវ​ លេងល្បែង​ស៊ីសង ​ បង្ករ​អំពើ​ហឹង្សា​ក្នុង​គ្រួសារ ​ហើយ​ត្រូវ​រួមគ្នា​ទប់​ស្កាត់​អំពើ​ចោលួច ​ចោរប្លន់​ ការជួញ​ដូរ​មនុស្ស​ ជួញ​ដូរ​ស្រ្តី ​និង​កុមារ​ និង​ណែនាំ​បងប្អូន ​កូន​ចៅ​អោយ​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន ​ពិសេស​គឺ​ត្រូវ​នាំគ្នា​គោរព​ច្បាប់​ចរាចរ , ​បើកបរ​ត្រូវ​ចេះ​យោគ​យល់​គ្នា ​គោរព​សិទ្ធ ​អទិភាព​អ្នក​ដទៃ ​មិន​ត្រូវ​បើក​បរ​ហួស​ល្បឿន​កំណត់​ និង​មិន​ត្រូវ​បើក​បរ​ក្នុង​ភាព​ស្រវឹង​ស្រា​ឡើយ​៕​

cpp-09-07-2016-009 cpp-09-07-2016-010 cpp-09-07-2016-011 cpp-09-07-2016-012vv

[youtube id= “9mP0kd2RFeo”]