រដ្ឋបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយប្រតិភូយោធាថៃ


​(07-07-2016) ប៉ៃលិន៖ គណៈ​ប្រតិភូ​យោធា​នៃ​ព្រះ​រាជា​ណាចក្រ​ថៃ​ដឹក​នាំ​ដោយ​ លោក​ឧត្តម​សេនីយ៍​ឯក​ សឹង្ហា​ស័ក​ អ៊ុត​ថៃ​មង្គល​ ប្រធាន​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា ​ឡាវ ​ មីយ៉ាន​ម៉ា ​និង​ម៉ាឡេស៊ី ​នៅ​ថ្ងៃ​ទី៧​កក្កដា​ ឆ្នាំ​២០១៦​នេះ ​បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ​ស្តីពី​ការ​កិច្ច​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ ​និង​ទំនាក់​ទំនង​គ្នា​ឲ្យ​បាន​ល្អ ​រវាង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ​នៅ​សាលា​ខេត្ត​ប៉ៃលិន​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថាៈ​ការ​ជួប​ពី​ភាក្សា​គ្នារ​វាង​រដ្ឋ​បាល​ខេត្ត​ និង​គណៈ​ប្រតិភូ​យោធា​ថៃ​ពេល​នេះ​គឺ​បាន​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​សហប្រត្តិបតិ​ការ​ជា​មិត្ត​ភាព​រវាង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​និង​ព្រះ​រាជា​ណា​ចក្រ​ថៃ ​ជា​ពិសេស​រវាង​ខេត្ត​ប៉ៃលិន ​និង​កង​ទ័ព​ជើង​ថៃ​។​ឯក​ឧត្តម​បន្តថាៈ​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ​និង​នាំ​មក​នូវ​សុខ​សន្តិភាព​តាម​បន្ទាត់​ព្រំ​ដែន​ ការ​បង្ក្រាប​បទ​ល្មើស ​និង​ការ​អភិវឌ្ឍន៍ ​ដែល​ផ្តល់​ផល​ប្រយោជន៍​ជូន​ប្រជា​ពល​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។​ឯក​ឧត្តម​ក៏​បាន​សំណូមពរ​ដល់​ភាគី​ថៃ​ជួយ​ពន្លឿន​ការសាង​សង់​ស្ពាន​ជាប់​ព្រំ​ប្រទល់​ច្រក​អន្តរ​ជាតិ​ព្រំ​ឲ្យ​បាន​លឿន​ដើម្បី​សំរួល​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​បាន​ងាយ​ស្រួល ​និង​ជួយ​សម្រួល​ការ​នាំ​ចេញ​កសិផល​និង​ផ្លែ​ឈើ​របស់​ប្រជា​ជន​កម្ពុជា​ចូល​ប្រទេស​ថៃ​អោយ​បាន​ស្រប​ច្បាប់ ​។​

​លោក​ឧត្តម​សេនីយ៍​ឯក ​សឹង្ហា​ស័ក​ អ៊ុត​ថៃ​មង្គល​ មាន​ប្រសាសន៍ថា​ ការ​ជួបជុំ​គ្នា​រវាង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ នា​ពេល​នេះ​គឺ​បង្កើត​ឲ្យ​មាន​ការយោគ​យល់​គ្នា​ថែម​ទៀត ​ហើយ​ពង្រីក​កិច្ច​សហការ​ប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​និង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​​នានា​ដែល​កើត​មាន​ឡើង​ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ប្រទេស​ទាំង​ពីរ​រស់នៅ​ប្រកប​មុខ​របរ​រក​ស៊ី​ផ្លាស់​ប្តូ​ពាណិជ្ជ​កម្ម​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ល្អ។​ ចំពោះ​សំណូមព​ររបស់​ថ្នាក់​ដឹកនាំ​ខេត្ត​ប៉ៃលិន ​លោក​និង​យក​បញ្ហា​នេះ​យក​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​ថ្នាក់​ដឹកនាំ​ខេត្ត​ចាន់បុរី​ដើម្បី​ដោះស្រាយ​អោយ​បាន​ឆាប់​រហ័ស​ ។​លោក​បន្ថែម​ថា ​ការ​ជួប​គ្នា​រវាង​អាជ្ញាធរ​ខេត្ត​នា​ពេល​នេះ​គឺ​ជា​ការ​រួមចិត្ត​រួម​គំនិត​គ្នា​ដើម្បី​ពង្រឹង​ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​គ្នា​ឲ្យ​កាន់​តែ​ល្អ ​ហើយ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្នា ​   អោយ​កាន់​តែ​រឹងមាំ​បនែ្ថម​ទៀត​ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រប់​ភាគី​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ផ្តល់​ព័ត៌​មាន​ជូន​គ្នាទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ទាន់​ពេល​វេលា​៕​

cpp-07-07-2016-001 cpp-07-07-2016-002 cpp-07-07-2016-003 cpp-07-07-2016-004 cpp-07-07-2016-005 cpp-07-07-2016-006vv

[youtube id= “3tqDuRFb5jo”]