(28-06-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៨ មិថុនាឆ្នាំ២០១៦ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានជួបសំណេះសំណាលជាមួយបងប្អូនជនពិការដើម្បី ប្រគល់ប័ណ្ណរបបគោលនយោបាយសង្គមកិច្ច សម្រាប់ជនពិការ និងបើកគណនីយនៅធនាគាអេស៊ីលីដា ជូនជនពិការក្រីក្រតាមសហគមន៍ខេត្តប៉ៃលិន។
តាមទិន្នន័យបង្ហាញថា ជនពិការទូទាំងខេត្តបៃ៉លិនមានចំនួន១៤០៤នាក់ ក្នុងតំណាក់កាលដំបូងនេះក្រុមការងារបានទទួលស្គាល់បងប្អូនជនពិការចំនួន២៣២នាក់ ដែលចំនួននៅសល់ក្រុមការងារនឹងចុះស្រង់សតិបន្តបន្ទាប់ទៀត។ ប័ណ្ណដែលត្រូវផ្តល់ជូនបងប្អូនជនពិការមានបីប្រភេទ កំរិតស្រាល កំរិតមធ្យម និងកំរិតធ្ងន់ ក្នុងនោះកំរិតស្រាលផ្តល់ជូនក្នុង១ឆ្នាំចំនួន៣ខែ មធ្យម៦ខែ និងធ្ងន់១២ខែ ដោយឡែកសម្រាប់ខេត្តប៉ៃលិន បានកំណត់យកតែ២ប្រភេទ គឺកម្រិតមធ្យម និងកំរិតធ្ងន់។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖រាជរដ្ឋាភិបាលបានយកចិត្តទុកដល់ផ្តល់អទិភាពដល់ជនពិការ និងបានផ្តល់ប្រាក់របបគោលនយោបាយជូនបងប្អូនក្រីក្រជាជនពិការទាំងអស់ ។ឯកឧត្តមថា៖ក្រុមការងារសមាគមអតីតៈយុទ្ធជនកម្ពុជាខេត្តប៉ៃលិននិងបន្តចុះវាយតម្លៃនិង ស្រង់សតិទិន្ន័យ របស់សមាជិកទាំងអស់ទៅតាមគេហដ្ឋានផ្ទាល់អោយត្រឹមត្រូវច្បាស់លាស់បន្ថែមទៀតនៅពេលខាងមុខ។(ឃ្លីប)
ឯកឧត្តមសែម សុខា រដ្ធលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានមានប្រសាសន៏ថា៖ក្រោមការយកចិត្តទុករបស់រាជរដ្ឋាភិបាល ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានឯកភាពជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិន បានចុះស្រាវជ្រាវរកជនពិការក្រីក្រនៅខេត្តប៉ៃលិនបានចំនួន១៤០៤នាក់ក្នុងនោះបងប្អូនជនពិការក្រីក្រដែលមានប័ណ្ណសមធម៌ចំនួន២៣២នាក់ ដែលបានប្រកាសចូលក្នុងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា។ ឯកឧត្តមបន្តថា៖ការផ្តល់ប័ណ្ណសង្គមកិច្ច និងបើកគណនីយនៅពេលនេះ គឺបានសហការជាមួយធនាគារអេស៊ីលីដាប្រចាំខេត្តប៉ៃលិន និង គណៈកម្មាការអនុវត្តគោលនយោបាយថ្នាក់ខេត្ត ។(ឃ្លីប)
បងប្អូនជនពិការដែលបានទទួលប័ណ្ណរបបគោលនយោបាយសង្គមកិច្ច បានថ្លែងគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ដល់ជីវភាពរបស់ពួកគាត់។( ឃ្លីប)
[youtube id= “w9UMH3cClF4”]