ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្រុងប៉ៃលិន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអង្ករ និងសំភារៈ ព្រមទាំង ថវិកាទៅឧបត្ថម្ភដល់លោក នៅ វីន មានជម្ងឺធ្ងន់ធ្ងរ


(08-05-2015) ​ប៉ៃលិន៖ ថ្ងៃ​ទី០៨ ខែ​ឧសភា ​ឆ្នាំ ​២០១៥​ លោក ​ស៊ុន​ យី ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្រុង​ប៉ៃលិ​ន ​បាន​​ដឹក​នាំ​ក្រុម​ការ​ងារ​គណ​បក្ស​ក្រុង​បាន​អញ្ជើ​ញចុះ​សាក​សួរ​សុខ​ទុក្ខ​និង​នាំ​យក​អង្ករ​ និង​ថវិកា​ឧបត្ថម្ភ​ដល់​លោក ​នៅ ​វីន ​ជា​អនុ​ប្រធាន​ភូមិ​បយ៉ាខា ​សង្កាត់​បយ៉ាខា ​ដែល​មាន​ជម្ងឺ​ទឹក​នោម​ផ្អែម​ធ្ងន់​ធ្ងរ ​។

​លោក ​នៅ ​វីន​ មាន​អាយុ​៥៨​ឆ្នាំ ​ជា​អនុ​ប្រធាន​ភូមិ​បយ៉ាខា ​សង្កាត់​បយ៉ាខា ​ក្រុង​ប៉ៃលិន ​កំពុង​មាន​ជម្ងឺ​ប្រចាំ​កាយ​ធ្ងន់​ធ្ងរ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសា​រយក​​ទៅ​ព្យា​បាល​នៅ​មន្ទីរ ជា​បន្ត​បន្ទាប់។ ​តែ​មក​ដល់​ពេលនេះ​ជម្ងឺ​គាត់​មិន​​មាន​ការ​ប្រែ​ប្រួល​ក្រុម​គ្រួសារ​គាត់​បាន​សំ​រេច​ចិត្ត​នាំ​យក​មក​សំរាក​ព្យា​បាល​ជម្ងឺ​នៅ​ផ្ទះ​វិញ​តែម្តង។

​លោក​ ស៊ុន​ យី​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្រុង​ប៉ៃលិ​ន​បាន​មាន​ប្រសាសន៍ ​សម្តែង​​នូវ​ក្តី​អាណិត​និង​សោក​ស្តាយ​ចំពោះ​លោក​ នៅ​ វីន​ ជា​អនុ​ប្រធាន​ភូមិ​ ម្នាក់​មាន​ស្នា​ដៃ​ល្អ​ក្នុង​ការបំរើ​ប្រជា​ពល​រដ្ឋ​កន្លងមក​ ។​​ប្រ​ការ​នេះ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្រុង​ប៉ៃលិន ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​គិ​តគូរ​ពី​សុខ​ទុក្ខ​ដល់​បង​ប្អូន​មាន​ជម្ងឺ ​គ្រប់​ពេល​វេលា។​ជាក់​ស្តែង​ពេល​នេះ​គ្រាន់​តែទទួល​ដំណឹង​នេះភ្លាម​ ក្រុម​ការ​ងារ​បក្ស​ក្រុង​បាន​មក​សាក​សួរសុខទុក្ខ​ដល់​លំនៅ​ដ្ឋាន ​ដើម្បី​សំដែង​នូវ​មនោ​សញ្ចេតនា​អនិតអាសូ និង​លើកទឹកចិត្ត​ដល់អ្នកជម្ងឺ ​ឲ្យ​ខិត​ខំព្យា​បាល​ខ្លួន​ឲ្យ​ឆាប់​ជា​សះស្បើយ​ មិន​ត្រូវ​អស់​សង្ឃឹម​ឡើយ ​។

​ក្នុង​ឱកាស​នោះ​ក្រុម​ការ​ងារ​គណ​បក្ស​ក្រុង​ប៉ៃលិន​ បាន​ពាំ​នាំ​យក​ថវិកា​(៣៥​ម៉ឺនរៀល​ អង្ករ៥០​គីឡូក្រាម ​មី៤កេះ ​ ​​ត្រីខ២យួ ​និង​ទឹក​ដោះ​គោ​២ប្រអប់​ទៅ​ឧបត្ថម្ភ​ដល់​អ្នក​ជម្ងឺ ​ផង​ដែរ​។

08-05-2015-001 08-05-2015-002 08-05-2015-003 08-05-2015-004

[youtube id= “vFDb9JnGQE4”]