គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា


(26-06-2016) ប៉ៃលិន៖ ​ថ្ងៃអាទិត្យ ​ទី២៦ ​ខែមិថុនា ​ឆ្នាំ២០១៦ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​ប្រារព្វ​ខួប​អនុស្សាវរីយ៍​លើក​ទី៦៥ ​ថ្ងៃ​បង្កើត​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​២៨​មិថុនា ​១៩៥១ ​ ២៨ ​មិថុនា ​២០១៦​ ក្រោម​អធិបតីភាព​ ឯក​ឧត្តម ​អ៊ី ​ឈាន​សមា​ជិក​គណ​កម្មា​ធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន ​និង​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ​ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន  ​ឯកឧត្តម ​ យឹម ​សេត ​សមា​ជិក​ព្រឹទ្ធ​សភា ​ លោក​ជំទាវ ​បាន​ស្រី​មុំ​ អ្នក​តំណាង​រាស្រ្ត ​មណ្ឌល​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​សមាជិក​ សមាជិការ ​គណ​កម្មា​ធិការ​គណ​បក្ស​ខេត្ត ​ ប្រធាន​គណ​បក្ស​ឃុំ​-​សង្កាត់ ​បក្ស​ភូមិ ​ព្រម​ទាំង​យុវ​ជន​គណ​បក្ស​ជា​ច្រើន​នាក់​ទៀត​។​

​        ឯក​ឧត្តម​ កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន  ​បាន​មាន​ប្រសាសន៍​ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី២៨ ​ខែមិថុនា ​ឆ្នាំ១៩៥១  ​បើ​គិត​មក​ដល់​ថ្ងៃ​ទី២៨ ​ខែ​មិថុនា ​ឆ្នាំ២០១៦​នេះ ​មាន​អាយុ​កាល ​៦៥ឆ្នាំ ​មក​ហើយ​។ ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ជា​អ្នក​ដឹកនាំ​ចលនា​តស៊ូ​របស់​ប្រជា​ជន​ ប្រឆាំង​នឹង​បរទេស​ឈ្លាន​ពាន ​ដើម្បី​ឯក​រាជ្យ​ជាតិ  ​សន្តិភាព ​និង​ការ​អភិវឌ្ឍន៍​។​ ឯក​ឧត្តម​បាន​បន្ត​ថា​ ការ​ប្រារព្វ​ពិធី​នេះ​ឡើង ​គឺ​ក្នុង​ស្មារតី​គោរព ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​កម្មាភិបាល ​យុទ្ធជន ​ យុទ្ធនារី​ និង​អ្នក​ស្នេហា​ជាតិ​គ្រប់​ជំនាន់ ​ដែល​បាន​តស៊ូ​ប្រយុទ្ធ​យ៉ាង​ប្តូរ​ផ្តាច់​ លះបង់​សាច់​ស្រស់​ ឈាម​ស្រស់​  អាយុ​ជីវិត​ ដើម្បី​បុព្វ​ហេតុ​ជាតិ​ ប្រជា​ជន,​ ធ្វើ​អោយ​យើង​មាន​អ្វីៗ​គ្រប់​យ៉ាង​នៅ​ថ្ងៃនេះ ​និង​តទៅ​អនាគត់​, ប្រកប​ដោយ​វីរៈភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​។ ​ឯក​ឧត្តម​បាន​បន្តថា ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បង្កើត​ស្នាដៃ​ប្រវត្ត​សាស្រ្ត​យ៉ាង​ច្រើន​រាប់​មិន​អស់ ​សំរាប់​ជូន​ជាតិ ​ប្រជា​ជន ​ទប់​ស្កាត់​ការ​វិល​ត្រលប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ ព្រម​ទាំង​ដឹក​នាំ​ស្តា ​និង​កសាង​សង្គម​ជាតិ​លើ​គ្រប់​វិស័យ ​ក៏​ដូច​ជា​ការ​កសាង​ជីវភាព​រស់នៅ​របស់​ប្រជា​ជន​ឡើង​វិញ​ អោយ​មាន​ស្ថេរ​ភាព​ជា​ជំហានៗ ​រហូត​អោយ​មាន​ការរីក​ចំរើន​ដូច​បច្ចុប្បន្ន​។ ​ឯក​ឧត្តម​បាន​បន្តទៀត​ថា ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ពិសេស​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​បាន​ដើរ​តួនាទី​ជា​ស្នូល​ ក្នុង​ការ​ស្វែង​រក​សន្តិភាព ​និង​ការ​បង្រួប​បង្រួម​ជាតិ ​ជូន​ប្រជា​ជន ​តាម​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ថ្ងៃ​ទី២៣​តុលា​ ឆ្នាំ​១៩៩១ ​ និង​បាន​បញ្ចប់​សង្រ្គាម​រវាង​ខ្មែរ ​និង​ខ្មែរ ​ ទាំង​ស្រុង​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​ តាម​រយៈ​នយោ​បាយ​ឈ្នះ ​ឈ្នះ ​ ដែល​បង្កើត​នូវ​សន្តិភាព​ពេញ​លេញ ​និង​ការ​ឯក​ភាព​ជាតិ ​ឯក​ភាព​ទឹក​ដី​ទាំង​ស្រុង​។​

​ឯក​ឧត្តម ​អ៊ី ​ឈាន​សមា​ជិក​គណ​កម្មាធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ ជា​អ្នក​បញ្ចប់​សង្គ្រាម​ នាំ​មក​នូវ​សុខ​ សន្តិភាព ​និង​ការ​អភិវឌ្ឍន៍​ជូន​ជាតិ​ ប្រជា​ជន ​ក្រោម​នយោបាយ​ឈ្នះ ​ឈ្នះ ​របស់   ​  សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន ​សែន​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។ ​បច្ចុប្បន្ន​នេះ​យើង​ទាំង​អស់​គ្នា​កំពុង​រស់នៅ​ទឹក​ដី​មួយ​ដែល​មាន​សន្តិភាព​ពេញ​លេញ​ មាន​ស្ថេរ​ភាព​នយោ​បាយ ​មាន​ការ​បង្រួប​បង្រួម​ជាតិ​  និង ​ឯក​ភាព​ផ្ទៃ​ក្នុង​ជាតិ ​ ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​តែ​មួយ​ មាន​លទ្ធិ​ប្រជា​ធិប​តេយ្យ​កំពុង​ចាក់​ឬស​រឹងមាំ​ក្នុង​សង្គម​ជាតិ​ និង​មាន​ខឿន​សេដ្ឋកិច្ច ​សង្គម​កិច្ច ​ដែល​កំពុង​រីក​លូត​លាស់​ប្រកប​ដោយ​ថាមពល ​និង​ជីវភាព​។​ទាំង​អស់​នេះ​គឺ​ជា​សមិទ្ធផល​ដ៏ថ្លៃថ្លា​បំផុត​ដែល​កើត​ចេញ​ពី​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង ​ប្រកប​ដោយ​ទឹក​ចិត្ត​ប្តូរ​ផ្តាច់​របស់​សមាជិក​ សមា​ជិការ​ គណ​បក្ស​ប្រជា​ជន   ​ កម្ពុជា​គ្រប់​រូប ​មន្រ្តី​រាជ​ការ​កង​កំលាំង​ប្រដាប់​អាវុធ​ និង​ប្រជា​ជន​យើង​គ្រប់​សមាស​ភាព​សង្គម​។​ ឯក​ឧត្តម​បាន​បន្ត​ថា ​ការងារ​បន្ត​នេះ ​គឺ​យើង​កំពុង​តែ​បន្ត​ការ​ខិត​ខំ​កសាង​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​អោយ​កាន់​តែ​មាន​ការរីក​ចំរើន​ ជីវភាព​ប្រជា​ពល​រដ្ឋ​សំបូរ​ធូធារ​ និង​ពង្រឹង​បាន​នូវ​មូល​ដ្ឋាន​គ្រិះ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស​ កាន់​តែ​រឹងមាំ​។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​យើង​ទាំង​អស់​គ្នា ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ យក​ជ័យ​ជំនះ​ក្នុង​ការ​បោះឆ្នោត ​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ នៅ​ក្នុង​ឆ្នាំ២០១៧​ខាង​មុខ​ក៏​ដូច​ជា​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ​ និតិ​កាល​ទី៦​នៅ​ក្នុង​ឆ្នាំ​២០១៨ ​និង​សូម​បន្ត​ការ​គាំទ្រ​បេក្ខ​ភាព​សម្តេច​អគ្គម​ហាសេ​នាបតីតេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បន្ត​ទៀត​៕​

cpp-26-06-2016-001 cpp-26-06-2016-002 cpp-26-06-2016-003 cpp-26-06-2016-004 cpp-26-06-2016-005 cpp-26-06-2016-006 cpp-26-06-2016-007 cpp-26-06-2016-008 cpp-26-06-2016-009 cpp-26-06-2016-010vv

[youtube id= “bk_YbIa5_Hw”]