ឯកឧត្តម កើត សុធា ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានអញ្ជើញជួបសំណេះសំណាល ជាមួយលោក លោកស្រីប្រធានបក្សភូមិ នៅ ក្នុងស្រុកសាលាក្រៅ


​(12-06-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃ​អាទិត្យ​ទី១២ ​ខែមិថុនា ​ឆ្នាំ២០១៦ ​នៅទី​ស្នាក់ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​ស្ទឹង​កាច់​ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​កម្មាធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​ រួម​ជា​មួយ​លោក ​លោក​ស្រី ​ក្រុម​ការងារ​បក្ស​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​ លោក​ស្រី​ប្រធាន​បក្ស​ភូមិ ​គ្រប់​ភូមិ​ក្នុង​ឃុំ​ទាំង​៤ ​នៃ​ស្រុក​សាលា​ក្រៅ ​ដើម្បី​ពង្រឹង​ការងារ​បក្ស ​និង​លើក​ផែនការ​ថ្មី ​ត្រៀម​រៀប​ចំ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ​និង​ឆ្នាំ​២០១៨​។​

​     ឯក​ឧត្តម ​កើត ​សុធា ​បាន​ប្រសាសន៍ថា​៖​ នៅ​ឆ្នាំ​២០១៧ ​ខាង​មុខ​នេះ ​នឹង​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស ​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់ ​ ដូចនេះ​ បក្ស​ភូមិ​ទាំង​អស់​ត្រូវ​ពង្រឹង​ការងារ​បក្ស​បន្ថែម​ទៀត​និង​ត្រូវ​ខិត​ខំ​បំរើ​ប្រជា​ពល​រដ្ឋ​ដោយ​ធ្វើ​អំពើ​ល្អ​ហើយ​ក៏​ត្រូវ​ខិត​ខំ​ក្ដាប់​ឲ្យបាន​នូវ​បញ្ហា​អ្វី​ដែល​បងប្អូន​ប្រជា​ពល​រដ្ឋ​ត្រូវ​ជា​ការ​ចាំ​បាច់​និង​ត្រូវ​ដោះស្រាយ​ ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ឆាប់​បំផុត​ ។​បក្សភូមិ​នីមួយៗ​ក៏​ត្រូវ​ផ្សព្វផ្សាយ​និង​ជុំរុញ​ប្រជា​ពល​រដ្ឋ​យើង​ដែល​មិន​ទាន់​បាន​ធ្វើ​ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឲ្យ​មក​ធ្វើ​ អត្ត​សញ្ញាណ​ប័ណ្ណ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ព្រោះ​ថា ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​វា​មាន​សារ:​សំខាន់​ទាំង​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បោះ​ឆ្នោត​និង​ទាំង​ការ​ដាក់​ពាក្យ​រក​ការងារ​ផ្សេងៗ ​បាន​ធ្វើ​ទៀត​ផង​ដែរ​។​

​      ទាក់​ទង​និង​ការ​ត្រៀម​រៀប​ចំការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ​ឯក​ឧត្តម​មាន​ប្រសាសន៍ថា៖​ដើម្បី​សម្រេច​បាន​ជោគ​ជ័យ ​នៅ​ក្នុង​ការ​បោះឆ្នោត​ពេល​ខាង​មុខ​បក្ស​ភូមិ ​បក្ស​ឃុំ ​នីមួយៗ​ត្រូវ​បន្ត​ពង្រឹង​ធ្វើ​ការងារ​បក្ស​ឲ្យ​បាន​ល្អ​ដោយ​អប់រំ​ប្រជា​ពល​រដ្ឋ​យើង​ឲ្យ​កាន់​តែ​យល់ ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណៈ​បក្ស​ប្រជា​ជន​កម្ពុជា​យើង ​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ដែល​បាន​ខិត​ខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​តាំង​ពី​បាត​ដៃ​ទទេ ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​មក​ទល់​សព្វ​ថ្ងៃ​នេះ​។​ ទន្ទឹម​និង​នេះ​ដែរ​ក្រុម​ការងារ​បក្ស​ចុះ​ជួយ​តាម​ភូមិ​នីមួយៗ​ត្រូវ​ក្តាប់​ស្ថិតិ​កម្លាំង​បក្ស​ឲ្យ​បាន​ច្បាស់​លាស់ ​ជា​ពិសេស​យុវជន​បក្ស​ដែល​ជា​កម្លាំង​ស្នូល​ហើយ​ត្រូវ​កសាង​កម្លាំង​បក្ស​ថ្មី​បន្ថែម​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០១៧​-​២០១៨​ ទទួល​បាន​ជ័យ​ជំនះ​។​

​ទន្ទឹម​នេះ​ដែរ ​ឯក​ឧត្តម ​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ ​នៅ​តាម​ភូមិ​នីមួយៗ ​ត្រូវ​ជូយ​អប់រំ​ប្រជា​ពល​រដ្ឋ​ឲ្យ​ពួក​គាត់​ចូល​រួម ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​ហើយ ​ក៏​ត្រូវ​ចេះ​ជួយ​ពិនិត្យ​មើល ​តាម​ដាន​គ្រប់​សកម្មភាព​ផ្សេងៗ​ដែល​កើត​ឡើង​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន ​ ជា​ពិសេស ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ​ ជៀស​វាង​ការ​កើត​ មាន​ឡើង​ក្មេង​ទំនើង​ការ​ជូញ​ដូរ ​និង​ការ ​ប្រើប្រាស់​គ្រឿង​ញៀន​ការ​លេង ​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ហើយ​បើ​មាន​បញ្ហា​អ្វី​ ត្រូវ​រាយការណ៍ ​ជូន​មក​ថ្នាក់​លើ​ ភ្លាម ​ដើម្បី ​មាន​វិធាន​ការ​ទប់ស្កាត់​ដោះ​ស្រាយ​បាន​ទាន់​ពេល​។​

cpp-12-06-2016-001 cpp-12-06-2016-002 cpp-12-06-2016-003 cpp-12-06-2016-004 cpp-12-06-2016-005 cpp-12-06-2016-006vv

[youtube id= “kEaAYXDBjsA”]