ឯកឧត្តមហេង សុខគង់រដ្ឋលេខាធិការក្រសួងឧស្សា ហកម្មនិងសិប្បកម្ម តំណាងឯកឧត្តមទេសរដ្ឋមន្ត្រីចមប្រសិទ្ឋ បាននាំយកទឹកពិសារដបអង្គរពូរ៉ូចំនួន៥០០០កេះ ជូនរដ្ឋបាលខេត្តប៉ៃលិន


(07-06-2016) ប៉ៃលិន៖ ​ព្រឹក​ថ្ងៃទី០៧ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ ​ ​ ឯក​ឧត្តម ​ហេង ​សុខ​គង់​រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សា ​ហកម្ម​និង​សិប្ប​កម្ម ​តំណាង​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ចម​ប្រសិទ្ឋ​បាន​នាំយក ​ទឹក​ពិសារ​ដប​អង្គរ​ពូរ៉ូ​ចំនួន ​៥,០០០​ កេះ​ជា​អំណោយ​របស់​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​ ដែល​ផ្តល់​តាម​រយះ ​ឯក​ឧត្តម​បណ្ឌិត​ទេស​រដ្ឋ​មន្ត្រី ​ចម ​ប្រសិទ្ធ ​រដ្ឋ​មន្ត្រី ​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​ ប្រគល់​ជូន​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​សម្រាប់​ដោះ​ស្រាយ​ជូន​ដល់​ប្រជា​ពល​រដ្ឋ ​ដែល​ប្រឈម​ការ​ខ្វះខាត​ទឹក​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ​ដែល​ក្នុង​ពិធី​ប្រគល់​ទទួល​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯក​ឧត្តម ​ឡី​ចាន់ ​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម​វេង ​សុធី ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​លោក​ជំទាវ ​ស៊ុំ ​ហៀង ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​ឯក​ឧត្តម​លោក​ជំទាវ​អភិបាល​រង​ខេត្ត ​លោក​លោក​ស្រី​ប្រធាន​អនុ​ប្រធាន​មន្ទីរ​ កង​កំលាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់​ថ្នាក់ ​និង​ក្រុម​ការងារ​សហភាព​សហព័ន្ធ​យុវ​ជន​កម្ពុជា​ជា​ច្រើន​នាក់​ផង​ដែរ​។​

​         ឯក​ឧត្តម ​ហេង ​សុខ​ គង់ ​រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្ប​កម្ម ​បាន​មាន​ប្រសាសន៏​ពាំនាំ​ការ​សារ​សួរ​សុខ​ទុក្ខ ​ពី​សំណាក់​ឯក​ឧត្តម​បណ្ឌិត​ទេស​រដ្ឋ​មន្រ្តី ​ចម​ ប្រសិទ្ធិ ​រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហ​កម្ម​ និង​សិប្ប​កម្ម  ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​ប៉ៃលិន​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ដែល​បាន​រួមគ្នា​អនុវត្ត​នូវ​យុទ្ធ​នាការ​ចែក​ចាយ​ទឹក​ជូន​ប្រជា​ពល​រដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​តាម​អនុសាសន៏ ​របស់ ​សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ មិន​មាន​គ្រូសារ​ប្រជា​ពល​រដ្ឋ​ណា​មួយ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នោះ​ទេ​។ ​ឯក​ឧត្តម​បន្តថា ​ពិត​មែន​តែ ​បច្ចុប្បន្ន​នេះ ​យុទ្ឋ​នាការ​ចែក​ចាយ​ទឹក​បាន​បញ្ចប់​ តែ​ការ​ផ្ដល់​ទឹក​ជូន​ដល់​ប្រជា​ពល​រដ្ឋ ​យើង​យើង​នៅ​តែ​ជួយ​ដោះ​ស្រាយ​ជូន​បន្ត​ជាក់​ស្តែង​នៅ​ក្នុង​ឱកាស​នេះ​ក្រសួង​ឧស្សាហ​កម្ម​និង​សិប្ប​កម្ម​បាន​នាំយក​ទឹក​ពិសារ​ដប​អង្គរ​ពូរ៉ូ​ចំនួន​៥.០០០​កេះ ​របស់​ក្រុម​ហ៊ុន​ស្រា​បៀ​អង្គរ​ប្រគល់​ជូន​រដ្ឋ​បាល​ខេត្ត​ដើម្បី​សំរាប់​ធ្វើ​ការ​ចែក​ជូន​បន្ត​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​តែ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់ ​និង​បរិភោគ​នៅ​តាម​ភូមិ​មួយ​ចំនួន​ ដែល​ពុំ​ទាន់​មាន​ទឹក​ប្រើប្រាស់​គ្រប់​គ្រាន់​។​

​          ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថ្លែង​អំណរ​គុណ​ដល់​យ៉ាង​ជ្រាវ​ជ្រៅ​ដល់ ​ឯក​ឧត្តម ​ហេង ​សុខ ​គង់ ​រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សាហ​កម្ម​និង​សិប្ប​កម្ម​ តំណាង​ឯក​ឧត្តម​បណ្ឌិត​ទេស​រដ្ឋ​មន្រ្តី ​ចម ​ប្រសិទ្ធិ ​រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហ​កម្ម ​និង​សិប្ប​កម្ម ​និង​ក្រុម​ហ៊ុន​អង្គរ​ខេម​ប្រ៊ូ ​ ដែល​បាន​ជួយ​ឧបត្ថម ​ទឹក​ពិសារ​ដប​អង្គរ​ពូរ៉ូ​ចំនួន​៥០០០កេះ  ​ដល់​រដ្ឋ​បាល​ខេត្ត ​សំរាប់​យក​ទៅ​ចែក​ជូន​ដោយ​ផ្ទាល់​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​នៅ ​ខេត្ត​ប៉ៃលិន​បន្ត​ទៀត ​។​ឯក​ឧត្តម​បន្តថា​៖​ ការ​អនុ​វត្ត​យុទ្ឋ​នាការ​ចុះ​ចែក​ចាយ ​ដោះ​ស្រាយ​ទឹក​ជូន​ប្រជា​ពល​រដ្ឋ​តាម​អនុ​សាស្រ្ត​របស់​សម្ដេច​តេជោ ​ហ៊ុន​សែន​ កន្លង​មក ​ យើង​បាន ​ចុះ​ចែក​ទឹក​បាន​គ្រប់ ​ភូមិ​ ឃុំ​នានា​ទូទាំង​ខេត្ត ​យើង​អនុវត្ត​ទទួល​បាន​លទ្ឋ​ផល​ល្អ​មិន​អោយ​គ្រួសារ ​បងប្អូន​ប្រជា​ពល​រដ្ឋ​ណា​មួយ​ខ្វះខាត​ទឹក​ប្រើប្រាស់​ឡើយ ​ ហើយ​ការ​ចែក​ចាយ​ទឹក​នេះ​ យើង​នៅ​តែ​បន្ត ​ធ្វើ​បន្ត​ទៀត​ ។​ឯក​ឧត្តម​បន្ត​៖​ការ​ចូល​រួម​ជួយ​ឧបត្ថម​ពី​ក្រុម​ហ៊ុន ​ជា​ម្ចាស់​ជំនួយ ​ ពិត​ជា​ការ​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ ​ជា​មួយ​រដ្ឋបាល​ខេត្ត​ក្នុង​ជួយ​ដោះ​ស្រាយ​ការ​លំបាក​របស់ ​ប្រជា​ពល​រដ្ឋ ​ដែល​ជួប​នូវ​ការ ​ខ្វះ​ទឹក ​សំរាប់​បរិភោគ​និង​ប្រើប្រាស់ ​ ហើយ​ឯក​ឧត្តម​នឹង​បន្ត​យក​ទឹក​ជា​អំណោយ​របស់​ក្រុម​ហ៊ុន​នេះ ​ទៅ​ចែក​ជូន​ឲ្យ​បាន​ដល់​ដៃ​ប្រជា​ពល​រដ្ឋ​។​

​       ក្នុង​ឱកាស​នោះ​ដែរ​ឯក​ឧត្តម ​ហេង ​សុខ ​គង់ ​រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សាហ​កម្ម​និង​សិប្ប​កម្ម ​ក៏​បាន​ប្រគល់​ទឹក​ពិសារ​ដប​អង្គរ​ពូរ៉ូ​ចំនួន​៥.០០០កេះ ​របស់​ក្រុម​ហ៊ុន​ស្រា​បៀ​អង្គរ ​ជូន​ដល់​ថ្នាក់​ដឹក​ខេត្ត​ ហើយ​ឯក​ឧត្តម ​រួម​និង​ឯក​ឧត្តម ​អភិបាល​រង​ខេត្ត ​និង​មន្ត្រី​រាជការ​មួយ​ចំនួន ​នាំយក​ទឹក​ចំនួន ​១៨៣កេះ​ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​សួន​អំពៅ​ផង​ដែរ​។​

cpp-07-06-2016-005 cpp-07-06-2016-006 cpp-07-06-2016-007 cpp-07-06-2016-008vv

[youtube id= “VW9cJEQX9Hs”]