(06-06-2016) ប៉ៃលិន៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិ ននិងឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភារួមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត លោកស្រី សោ មុន្នីរ័ត្ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានអញ្ជើញប្រគល់អណ្តូងទឹកចំនួន២កន្លែង ដែលជាអំណោយរបស់ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ជូនដល់ប្រជាពលរដ្ឋក្នុងភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តម ឡោក ឆាយ បានមានប្រសាសន៍ថា ដោយមើលឃើញពីការខ្វះខាតទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងភូមិអូរឈើក្រំ ឯកឧត្តម បានសំរេចផ្តល់អណ្តូងទឹកចំនួន២ជូនដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយអោយមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។ទន្ទឹមនេះឯកឧត្តម ក៏មានបំណងផ្តល់អណ្តូងទឹកចំនួន២បន្ថែមទៀត ជូនប្រជាពលរដ្ឋក្នុងភូមិអូរឈើក្រំ នេះផងដែរ។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តម ឡោក ឆាយ លោកជំទាវ និងក្រុមគ្រួសារ ដែលមានសណ្តានចិត្តជួយកសាងអណ្តូងទឹកជូនដល់ប្រជាពលរដ្ឋក្នុងភូមិអូរឈើក្រំដែលកំពុងមានការលំបាកខ្វះខាតទឹកប្រើប្រាស់ ហើយក៏ជាការរួមចំណែកមួយ ជាមួយអាជ្ញាធរខេត្ត ក្នុងគោលនយោបាយដោះស្រាយទឹកជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ភូមិអូរឈើក្រំគឺជាភូមិមួយក្នុងចំណោមភូមិផ្សេងៗទៀតដែលទទួលរងគ្រោះរាំងស្ងួតខ្វះខាតទឹកប្រើប្រាស់កន្លងមក ។ម្យ៉ាងទៀត ទឹកអូរឈើក្រំដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់ពេលនេះក៏មិនអាចប្រើប្រាស់បានតទៅទៀត ដែលបង្កការលំបាកបន្ថែមទៀតដល់ប្រជាពលរដ្ឋយើង ទោះមានភ្លៀងធ្លាក់ខ្លះៗក៏ដោយ។ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋ អោយយកចិត្តទុកដាក់ថែរក្សាអណ្តូងទឹកថ្មីនេះអោយបានល្អ ធានាការប្រើប្រាស់បានយូអង្វែង ។ម្យ៉ាងទៀត ប្រជាពលរដ្ឋយើងទាំងអស់ត្រូវត្រូវមានស្មារតីសាមគ្គីភាព ឯកភាពគ្នាអោយបានល្អត្រូវមានការជឿជាក់លើការដឹកនាំរបស់អាជ្ញាធរពិសេសនៅពេលមានពាក្យអាចាមអារាម ឬមានជនអគតិ មកនិយាយញុះញង់ ឬសុំអោយផ្តឹតមេដៃ ឬអ្វីផ្សេងៗទៀតនោះ ត្រូវមកសួនាំជាមួយអាជ្ញាធរ ភូមិ ឃុំ ជួយពន្យល់អោយបានយល់ច្បាស់លាស់ ជៀសវាងមានការភ័ណ្ឌច្រឡំ ឬបង្កភាពអសន្តិសុខសង្គម អស្ថេរភាពនយោបាយជាតិយើង។
[youtube id= “7riPNEFyB1U”]