ឯកឧត្តម កើត សុធា ដឹកនាំក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយ ឃុំ-សង្កាត់ ពិនិត្យការដ្ឋានកំពុងស្ថាបនាស្ពានបេតុងនៅភូមិអូរស្ងួត និងពិនិត្យស្រះទឹកជីកថ្មី អណ្តូងស្នប់ និងស្ថានភាពទឹកនៅសំណង់ធារាសាស្រ្តស្រុកសាលាក្រៅ


(05-06-2016) ប៉ៃលិន៖ ថ្ងៃ​អាទិត្យ​ ទី៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ បាន​ដឹកនាំ​ក្រុម​ការងារ​គណៈ​បក្ស​ប្រជា​ជន​ចុះ​ជួយ​ឃុំ ​សង្កាត់ ​ពិនិត្យ​ការ​ដ្ឋាន​កំពុង​ស្ថាបនា​ស្ពាន​បេតុង​នៅ​ភូមិ​អូរ​ស្ងួត ​សង្កាត់​បរយ៉ាខា ​ក្រុង​ប៉ៃលិន ​និង​ពិនិត្យ​ស្រះ​ទឹក​ជីក​ថ្មី ​ អណ្តូង​ស្នប់ ​និង​ស្ថាន​ភាព​ទឹក​នៅ​សំណង់​ធារា​សាស្រ្ត​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​ ដែល​ជា​យុទ្ឋ​សាស្រ្ត ​ដោះស្រាយ​ទឹក​  ធានា​ការ​ខ្វះខាត​ទឹក ​ ពេល​ជួប​គ្រោះ​រាំង​ស្ងួត​ក្នុង​ខេត្ត​ប៉ៃលិន ​នៅ​ពេល​ចំពោះ​មុខ ​និង​នៅ​ថ្ងៃ​អនា​គត់​។​

​         ឯក​ឧត្តម ​កើត ​សុធា ​បាន​មាន​ប្រសាសន៍ថា ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ទឹក​នៅ​ខេត្ត​ប៉ៃលិន​ យើង​បាន ​កសាង​ជា​ទំនប់​បង្ហៀរ​ទឹក​ចំនួន​៣កន្លែង ​ក្នុង​ស្រុក​សាលា​ក្រៅ ​ សំរាប់​យក​ទឹក​ស្រោច​ស្រព​ដីក​សិកម្ម​ និង​សំរាប់​យក​ទឹក​អោយ​ប្រជា​ពល​រដ្ឋ​ប្រើប្រាស់  ​ព្រម​ទាំង​មាន​ការ​ជីក​ស្រះ ​ អណ្តូង​ស្នប់​យ៉ាង​ច្រើន​ផង​ដែរ​។ ​ឯក​ឧត្តម ​បាន​បន្តថា ​នៅ​ក្នុង​រដូវ​រាំង​ស្ងួត​ក្នុង​ឆ្នាំ​២០១៦​នេះ ​យើង​បាន ​ជីក​ស្រះ​ថ្មី​បាន​ចំនួន​២៨ស្រះ ​ដែល​មាន​នៅ​ក្នុង​ស្រុក​សាលា​ក្រៅ​ចំនួន ​១៨ស្រះ ​មាន​ប្រជា​ពល​រដ្ឋ​ប្រើប្រាស់​ចំនួន​១១២៦គ្រួសារ ​នៅ​ក្នុង​ក្រុង​ប៉ៃលិន​ចំនួន​១០ស្រះ​ មាន​ប្រជា​ពល​រដ្ឋ​ប្រើប្រាស់​ចំនួន​៦០៦គ្រួសារ ​និង​មាន​អណ្តូង​ស្នប់​ចំនួន​៤៤៦អណ្តូង ​ផង​ដែរ​  សំរាប់​ផ្គត់​ផ្គង់​ទឹក​ជូន​ប្រជា​ពល​រដ្ឋ​យើង។​ ឯក​ឧត្តម​បាន​បន្ត​ទៀត​ថា ​ដោយ​អនុវត្ត​តាម​អនុសាស្រ្តដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន ​សែន​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ថ្នាក់​ដឹក​នាំ​ខេត្ត ​មន្រ្តី​ជំនាញ ​កង​យោធ​ពល​ខេម​រភូមិន្ទ ​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ឃុំ ​សង្កាត់ ​និង​សប្បុ​រស​ជន​ក្នុង​ខេត្ត ​បាន​ខិត​ខំ​ម្នីម្នា​ នាំ​យក​ទឹក​ពិសារ ​និង​ទឹក​ស្អាត​ទៅ​ចែក​ជូន​អោយ​ប្រជា​ពល​រដ្ឋ ​និង​បាន​ជីក​អណ្តូង​តាម​ពោះ​អូរ​ជីក​ស្រះ ​ទប់​ស្ទឹង​ បូម​ទឹក​ស្ទឹង​ ដើម្បី​យក​ទឹក​អោយ​ប្រជា​ពល​រដ្ឋ​បាន​ប្រើប្រាស់ ​មិន​អោយ​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​អត់​ទឹក​ប្រើប្រាស់​ដោយ​ ដោយ​មិន​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពីអាជ្ញាធរ​ឡើយ​។ ​ក្នុង​ឱកាស​នៃ​ការ​ចុះ​ពិនិត្យ​ការ​សាង​សង់​ស្ពាន​បេតុង​ក្នុង​ភូមិ​អូរ​ស្ងួត​ សង្កាត់​បយ៉ាខា​ ឯក​ឧត្តម​ កើត​ សុធា ​ក៏​បាន​ថ្លែង​អំណ​គុណ​ដល់​ក្រុម​ការងារ​សាង​សង់​ទាំង​អស់​ដែល​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ល្អ ​ រហ័ស​រហួន ​ដើម្បី​បំពេញ​តម្រូវ​ការ​ធ្វើ​ដំណើរ ​ដឹក​ជញ្ជូន​របស់​ប្រជា​ពល​រដ្ឋ​យើង​។​

cpp-05-06-2016-001 cpp-05-06-2016-002 cpp-05-06-2016-003 cpp-05-06-2016-004 cpp-05-06-2016-005 cpp-05-06-2016-006vv

[youtube id= “OWiJ9_AM7So”]