រដ្ឋបាលខេត្តប៉ៃលិនធ្វើពិធីបំពាក់ឯកសណ្ឋានប្រជាការពារភូមិ ទាំង១១ ក្នុងសង្កាត់ទួលល្វា


(04-06-2016) ប៉ៃលិន៖ ​ថ្ងៃទី៤ ​ខែមិថុនា​ ឆ្នាំ២០១៦ ​នៅ​សាលា​ខេត្ត​ប៉ៃលិន ​មាន​រៀប​ចំពិធី​បំពាក់​ឯក​សណ្ឋាន​ប្រជា​ការពារ​ភូមិ​ទាំង​១១ក្នុង​សង្កាត់​ទួលល្វា ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន ​សរុប​ចំនួន ​៥៤នាក់​ ក្រោម​អធិបតីភាព​ ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ ឯក​ឧត្តម​អភិបាល​រង​ខេត្ត ​លោក​ស្នង​ការ​នគរ​បាល​ខេត្ត ​លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ ​ លោក​អភិបាល​ក្រុង​-​ស្រុក​ ព្រម​ទាំង​លោក​មេភូមិ ​ចៅ​សង្កាត់ ​និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ទៀត​។​

​លោក​ឧត្តម​សេនីយ៍ត្រី​ ជា ​ចាន់​ឌិន ​ស្នង​ការ​នគរបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ ប្រជា​ការពារ​ភូមិ​ជា​ជំនួយ​ការ​អោយ​លោក​មេភូមិ ​មេឃុំ ​និង​នគរបាល​រដ្ឋបាល​ឃុំ ​សង្កាត់ ​ក្នុង​ការ​ចូលរួម​ថែរក្សា​សុន្តិ​សុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​មូល​ដ្ឋាន​ភូមិ ​ឃុំ​របស់​ខ្លួន ​ក៏​ដូច​ជា ​កិច្ចការ​សង្គម​ផ្សេងៗ​ទៀត​ មាន​ដូច​ជា ​ការ​រៀប​ចំ​ពិធី​បុណ្យ​ទាន​អាពាហ៍​ពិពាហ៍ ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់ ​សេចក្តី​ណែនាំ​ផ្សេងៗ​ ជូន​ដល់​ប្រជា​ពល​រដ្ឋ​  ការ​ទប់​ស្កាត់​អំពើ​ឃោសនា​ញុះញង់​បំពុល​បរិយា​កាស​សង្គម ​បង្ក​អស្ថេរ​ភាព​នយោបាយ​ ជាដើម​។​ លោក​បាន​បន្ត​ថា ​ប្រជា​ការពារ​ភូមិ​មិន​មែន​ជា​នគរបាល​យុត្តិធម៌ ​គ្មាន​សិទ្ធ​ក្នុង​ការ​កសាង​សុំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ទេ​ តែ​មាន​សិទ្ធ​សហការ​ផ្តល់​ព័ត៌មាន​ពី​បទ​ល្មើស ​មក​កាន់​សមត្ថកិច្ច​នគរបាល ​ហើយ​អាច​ចាប់​ជន​សង្ស័យ​បញ្ជូន​មក​អោយ​នគរបាល​រដ្ឋ​បាល​ឃុំ ​សង្កាត់ ​ក្នុង​ករណី​មាន​បទ​ល្មើស​ជាក់​ស្តែង​ក្នុង​ភូមិ​របស់​ខ្លួន​។ ​

​ឯក​ឧត្តម​កើត ​សុធា ​អភិបាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា ​ប្រជា​ការពារ​ភូមិ​យើង​បាន​បង្កើត​ឡើង ​និង​បាន​ចូលរួម​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​មក​ជា​យូ​ហើយ​ គ្រាន់​តែ​មិន​ទាន់​បាន​បំពាក់​ឯក​សណ្ឋាន​អោយ​បាន​ច្បាស់​លាស់​ប៉ុណ្ណោះ​។​ ដូច្នេះ​ការ​បំពាក់​ឯក​សណ្ឋាន​ដល់​ប្រជា​ការពារ​ភូមិ​ក្នុង​សង្កាត់​ទួល​ល្វា​នា​ពេល​នេះ ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ដល់​ប្រជា​ការពារ​ភូមិ​ ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​បាន​កាន់​តែ​សកម្ម​  ដែល​ជា​យន្ត​ការ​មួយ​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ ឃុំ​ មាន​សុវត្ថ​ភាព​អោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា​ ប្រជា​ការពារ​ភូមិ​គឺ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ជួយ​ដល់​មេភូមិ ​មេឃុំ ​ហ៊ាន​លះបង់​ពេល​វេលា ​កំលាំង​កាយ ​ចិត្ត​ ក្នុង​ការ​ចូល​រួម​ថែរក្សា​សន្តិសុខ ​សណ្តាប់​ធ្នាប់​ក្នុង​ភូមិ​ដ្ឋាន​របស់​ខ្លួន​។ ​ប្រជា​ការពា​ភូមិ​ជា​ជន​គំរូ​ក្នុង​ភូមិ​ ត្រូវ​មាន​ចរិក​លក្ខណៈ​ល្អ​ប្រសើ ​ស្លូត​បូត​មាន​អធ្យា​ស្រ័យ ​មាន​ការ​សាមគ្គី ​ សហការ​គ្នា​បាន​ល្អ ​ជា​មួយ​លោក​មេភូមិ​ មេឃុំ​ចៅ​សង្កាត់​នគរ     ​បាល​រដ្ឋ​បាល​ឃុំ ​សង្កាត់ ​និង​ត្រូវ​មាន​សណ្តាន​ចិត្ត​ ចេះ​ជួយ​ទុក្ខ​ធុរៈ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​។​ ក្នុង​តួនាទី​ប្រជា​ការពារ​ភូមិ​ ត្រូវ​សហការ​ ផ្តល់​ព័ត៌មាន ​ដល់​នគរបាល​រដ្ឋបាល​ឃុំ ​សង្កាត់ ​ទប់​ស្កាត់​ការ​លែង​ល្បែង​ស៊ី​សង​ ការ​ជួញ​ដូរ​ប្រើប្រាស់​គ្រឿង​ញៀន ​ក្មេង​ទំនើង ​អំពើរ​ហឹង្សារ​ក្នុង​គ្រួសារ ​ការ​ជួញ​ដូរ​មនុស្ស ​ជួញ​ដូរ​ស្រ្តី​និង​កុមារ​ អំពើ​ចោរ​លួច​ ចោ​ប្លន់​ជា​ដើម​ ដែល​ជា​ការ​ចូល​រួម​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ ឃុំ​ មាន​សុវត្ថភាព​អោយ​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើ​។​ ឯក​ឧត្តម ​ក៏​បាន​ណែនាំ​សូម​អោយ​ប្រជា​ការពារ​ភូមិ​ទាំង​អស់​មិន​ត្រូវ​យក​ឯក​សណ្ឋាន​ប្រជា​ការពារ​ភូមិ​ទៅ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ ​ឬ ​ពិសារ​ស្រា​ស្រវឹង​ឡូឡា​តាម​ទីសាធារណៈ​នោះ ​ឡើយ​។ ​ម្យ៉ាង​ទៀត​ត្រូវ​ ចូល​រួម ​និង​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ​ អោយ​អនុវត្ត​ច្បាប់​ចរាចរ​អោយ​បាន​ខ្ជាប់​ខ្ជួន​ កុំ​ពិសារ​គ្រឿង​ស្រវឹង​នៅ​ពេល​បើកបរ ​បើកបរ​ត្រូវ​គោរព​សិទ្ធ​អទិភាព​អ្នក​ដទៃ ​កុំ​បើក​បរ​ហួស​ល្បឿន​កំណត់ ​បើក​ម៉ូតូ​ត្រូវ​ពាក់​មួក​សុវត្ថ​ភាព ​និង​មាន​កញ្ចក់​មើល​ក្រោយ​៕​

cpp-04-06-2016-001 cpp-04-06-2016-002 cpp-04-06-2016-003 cpp-04-06-2016-004 cpp-04-06-2016-005 cpp-04-06-2016-006vv

[youtube id= “H1XysiuI1hg”]