(19-03-2015) ប៉ៃលិន៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ មានរៀបចំពិធីប្រកាសតែងតាំងប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងប្រកាសកែសម្រួលក្រុមការងារគណបក្សក្រុងស្រុក ក្រោមអធិបតីភាពឯកឧត្តម កើត សុធា ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន។
បើតាមប្រកាស របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ត្រូវបានតែងតាំង លោក ធូ ភា ជាសមាជិកគណៈកម្មាធិការបក្សខេត្តប៉ៃលិន លោក ស៊ុន យី ជាប្រធាគណៈ កម្មាធិការបក្សក្រុងប៉ៃលិន និង លោក សំ សារ៉េត ជាប្រធានគណៈកម្មាធិការបក្សស្រុកសាលាក្រៅ ព្រមទាំងប្រកាសរបស់គណៈអចិន្ត្រៃនៃគណៈកម្មាធិការបក្សខេត្តប៉ៃលិនត្រូវបានកែសម្រួលមុខងាររបស់សមាជិកសមាជិការគណបក្សក្រុង ស្រុក ជាច្រើនរូបទៀត។
ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបានមានប្រសាសន៍ថាៈការប្រកាសតែងតាំងប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងប្រកាសកែសម្រួលមុខងារ គណបក្សក្រុងស្រុកនាពេលនេះគឺជាតម្រូវការជាក់ស្តែងរបស់បក្ស ព្រោះថាមន្ត្រីចាស់ៗពួកគាត់បានចូលនិវត្ត ហើយបានផ្តល់ឱកាសអោយក្មេងជំនាន់ក្រោយជាអ្នកបន្តវេណពីមន្ត្រីចាស់ៗ។ ឯកឧត្តមបន្តថាៈ ការប្រកាសកែសម្រួលការងារនេះមានទី១/ គណៈចាត់តាំង ទី២/ គណៈឃោសនាអប់រំ ទី៣/គណៈត្រួតពិនិត្យ និងទី៤/គណៈហិរញ្ញាវត្ថុ ហើយមន្ត្រីគណបក្សគ្រប់ផ្នែកទាំងអស់មានតួនាទីខាងលើត្រូវបំពេញការងាររៀងៗខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់។ឯកឧត្តមក៏បានផ្តាំផ្ញើដល់មន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសត្រូវបំពេញការងារបំរើសេវាជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ព្រមទាំងត្រូវជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពឲ្យមានប្រសិទ្ធិភាព ទប់ស្កាត់រាល់បទល្មើសនានាដូចជាល្បែងស៊ីសង ការប្រើប្រាស់ជួញដូគ្រឿងញៀន និងកាប់បំផ្លាញព្រៃឈើជាដើម។ឯកឧត្តមបានសង្កត់ធ្ងន់ថាៈសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់នៅទូទាំងខេត្តត្រូវប្រុងប្រយ័ត្ន ជាពិសេសយុវជន កុំជឿការឃោសនារបស់ជនអកតិមួយចំនួន ដើរញុះញង់មួលបង្កាច់បំបែកបំបាក់គណបក្សប្រជាជននៅខេត្តប៉ៃលិនជាពីរ។ ដូច្នេះគណបក្សប្រជាជនក្រោមដឹកនាំរបស់សម្តេចទាំងបីគី សម្តេច ជា ស៊ីម សម្តេច ហេងសំរិន និងសម្តេច ហ៊ុនសែនមានតែមួយទេ។
[youtube id= “z9aDruTnwks”]