(03-06-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០១៦លោក ជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន រួមដំណើរដោយលោកស្រី សាន សាវឿន ស្នងការរងនគរបាលខេត្ត និងមន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ រស់នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អំណោយដែលក្រុមការងារនាំចែកជូនប្រជាពលរដ្ឋទាំង១០គ្រួសារដោយ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១០កញ្ចប់ និងទឹកសុទ្ធ ២យួរ។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ដោយមើលឃើញពីការខ្វះខាតក្នុងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ, ឯកឧត្តម កើត សុធា គណៈអភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានណែនាំដល់ក្រុមការងារបាននាំយកអំណោយមួយចំនួនមកចែកជូនដល់ប្រជាពលរដ្ឋយើង សំរាប់សំរួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។ លោកជំទាវបានបន្តថា អំណោយទាំងនេះមានចំនួនតិចតួចក៏ពិតមែន តែវាអាចជួយ សំរួលការលំបាករបស់បងប្អូន បានមួយរយៈតែប៉ុណ្ណោះ។ ដូច្នេះសុំបងប្អូនត្រូវខិតខំប្រកបរបររកស៊ីទួលទានដោយខ្លួនឯង ដោយនាំគ្នាដាំដំណាំ និងចិញ្ចឹមសត្វគ្រប់ប្រភេទ ដើម្បីបង្កើនជីវភាពរស់នៅអោយប្រសើឡើង។ លោកជំទាវ ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អ ត្រូវហូបស្អាត រស់នៅស្អាត មានអនាម័យ និងត្រូវដេកក្នុងមុងជៀសវាងមូលខាំបង្កជម្ងឺផ្សេងៗ។ ត្រូវចូលរួមជាមួយរដ្ឋាភិបាលអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាព ដោយមិនត្រូវ លេងល្បែងស៊ីសង ជួញដូគ្រឿងញៀន មិនត្រូវប្រើអំពើហឹង្សាក្នុងគ្រួសារ មិនត្រូវប្រព្រឹត្តអំពើចោរកម្ម ហើយក៏ត្រូវនែនាំកូនចៅរបស់ខ្លួនអោយអនុវត្តច្បាប់ចរាចរ បានត្រឹមត្រូវ ដោយកុំបើកបរក្នុងល្បឿនលឿនហួសកំណត់ កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ បើកបរត្រូវគោរពសិទ្ធអាទិភាពអ្នកដទៃ។
បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា (ឃ្លីប) ។
[youtube id= “8Gk4-JhVKWY”]