ឯកឧត្តម វែង សុធី និងលោកជំទាវ ជា លាភ បន្តនាំយកទឹកពិសាទៅចែកជូនប្រជាពលរដ្ឋ នៅភូមិក្រចាប់


(22-05-2016) ប៉ៃលិន៖ ​ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​ទឹក​ពិសារ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ភូមិ​ក្រចាប់ ​សង្កាត់​អូតាវ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម ​វែង ​សុធី ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម ​តំណាង​ឯក​ឧត្តម​ប៉ាន​ សូរស័ក​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត​ប៉ៃលិន ​ រួម​ដំណើរ​ដោយ ​លោក​ជំទាវ​ ជា ​លាភ ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​លោក​ជំទាវ​ តោ​ ទីឡា ​ទី​ប្រឹក្សា​សម្តេច​ក្រឡា​ហោម ​ស ​ខេង ​លោក​ស្រី ​សាន់ ​សាវឿន​ស្នង​ការរង​នគរ​បាល​ខេត្ត ​លោក​ស្រី ​សាត​ណាក់ ​អភិបាល​រង​ក្រុង​ប៉ៃលិន ​ លោក​ស្រី ​សុខ ​សារី ​លោក​ស្រី ​ ប៊ុន ​គឹម ​ហេង​ និង​មន្រ្តី​រាជការ​មួយ​ចំនួន​ទៀត  ​បាន​នាំយក​ទឹក​សុទ្ធ​ចំនួន​៣៥០ យួរ ​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ក្រចាប់ ​និង​ភូមិ​នានា​មួយ​ចំនួន​ទៀត ​សរុប​ចំនួន​១២០​គ្រួសារ  ​និង​បាន​បន្ត​នាំយក​ទឹក​សុទ្ធ​ និង​ថវិកា​ទៅ​ជួយ​ដល់​យុវជន​ម្នាក់​ដែល​កំពុង​ឈឺធ្ងន់ ​ក្នុង​ភូមិ​ក្រចាប់ ​និង​គ្រួសារ​សព​មួយ​គ្រួសារ​នៅ​ភូមិ​ភ្នំ​ជ្រូក​ ក្នុង​សង្កាត់​អូរតាវ៉ៅ ​ក្រុង​ប៉ៃលិន ​។​

​   ឯក​ឧត្តម ​វែង ​សុធី​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម ​ក៏​ដូច​ជា ​លោក​ជំទាវ ​ជា ​លាភ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ពាំនាំ​ការសាក​សួរ​សុខទុក្ខ ​ពី​សំណាក់​ឯក​ឧត្តម​ប៉ាន​ សូរស័ក ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត​ប៉ៃលិន ​និង​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ចំពោះ​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​ទាំង​អស់​។ ​ឯក​ឧត្តម ​និង​លោក​ជំទាវ ​បាន​មាន​ប្រសាសន៍ថា ​ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​ទឹក​សំរាប់​ពិសារ ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ភូមិ​ក្រចាប់​ និង​ភូមិ​នានា​មួយ​ចំនួន​ទៀត​ ក្នុង​សង្កាត់​អូរតាវ៉ៅ​ អាជ្ញាធរ​ខេត្ត ​ត្រូវ​បន្ត​នាំយក​ទឹក​ពិសារ​ទៅ​បន្ត​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​អោយ​បាន​ប្រើប្រាស់​ មិន​ទុក​អោយ​ប្រជា​ពល​រដ្ឋ​យើង​មាន​ការ​លំបាក​វេទនា​ខ្វះ​ទឹក​ពិសារ ​ដោយ​មិន​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អាជ្ញារធរ​ឡើយ​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​តែង​មាន​ការ​គិត​គូ​ពី​សុខ​ទុក្ខ​ និង​ជីវ​ភាព​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ ​និង​រស់នៅ​ជាមួយ​ប្រជា​ពល​រដ្ឋ ​និង​ជួយ​ដល់​ការ​លំបាក​ ការ​ខ្វះខាត​របស់​ប្រជា​ពល​រដ្ឋ​ជានិច្ច​។ ​ឯក​ឧត្តម ​និង​លោក​ជំទាវ ​បាន​មាន​ប្រសាសន៍​បន្ត​ថា ​បច្ចុប្បន្ន​នេះ​មាន​ជន​មួយ​ក្រុម​បាន​ដើរ​តាម​ភូមិ​ដ្ឋាន​ប្រជា​ពល​រដ្ឋ ​អូស​ទាញ ​សុំ​អោយ​ប្រជា​ពល​រដ្ឋ​ផ្តឹត​មេដៃ ​ក្រោម​ហេតុ​ ផល​ផ្សេងៗ។​ ដូច្នេះ​សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​កុំ​ផ្តិត​មេដៃ​អោយ​ពួក​គេ​អោយ​សោះ  ​ត្រូវ​សួរ​នាំ​លោក​មេ​ភូមិ​ ​ឬ​ចៅ​សង្កាត់​អោយ​បាន​ច្បាស់​លាស់​។​

​         តមក​ក្រុម​ការងារ​ក៏​បាន​បន្ត​នាំ​យក​ទឹក​សុទ្ធ​ និង​ថវិកា​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​អ្នក​ជំងឺ​មួយ​គ្រួសារ​នៅ​ភូមិ​ក្រចាប់ ​និង​ បន្ត​នាំយក​ទឹក​សុទ្ធ​៥០យួរ ​និង​ថវិកា៥០ម៉ឺនរៀល​ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​មួយ​គ្រួសារ​នៅ​ភូមិ ​ភ្នំ​ជ្រូក ​សង្កាត់​អូតាវ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​៕​

cpp-22-05-2016-001 cpp-22-05-2016-002 cpp-22-05-2016-003 cpp-22-05-2016-004 cpp-22-05-2016-005 cpp-22-05-2016-006vv

[youtube id= “UVbcvnMot0I”]