ក្រុមការងារមូលនិធិឯកឧត្តម ប៉ាន សូរស័ក្ក នាំយកទឹកបរិសុទ្ធចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតទឹកសំរាប់បរិភោគ


​(21-05-2016) ប៉ៃលិន៖ ថ្ងៃទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ឯកឧត្តម​ វ៉េង​ សុធី​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម​ លោកជំទាវ​ជា ​លាប​ អភិបាល​រង​ខេត្តប៉ៃលិន​ និង​ ក្រុម​ការងារ​បាន​នាំ​យក​ទឹក​បរិសុទ្ធ​ចំនួន​២០០យួ​ដែល​ជាមូល​និធិ​ ឯកឧត្តម​ ប៉ាន​ សូរស័ក្ក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ចកម្ម​ និងជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តប៉ៃលិន​ ចែកជូន​ដល់បង​ប្អូន​ប្រជា​ពលរដ្ឋ​ចំនួន​200​គ្រួសារ​ខ្វះខាត​ទឹកសំរាប់​បរិភោគ​ ក្នុងភូមិ​ ទំនប់​ ឃុំស្ទឹង​ត្រង់ស្រុក​សាលាក្រៅ​ខេត្តប៉ៃលិន​។

​        ឯកឧត្តម​ វ៉េង​ សុធី​ អនុរដ្ឋលេខា​ធិកា​ក្រសួង​ពាណិជ្ជកម្ម​បានមាន​ប្រសាសន៏​ពាំនាំ​សាកសួរ​សុខ​ទុកពី​សំណាក់​ឯកឧត្តម​ ប៉ាន់​ សូរស័ក្ក​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជូនចំពេាះ​ បងប្អូន​ប្រជា​ពលរដ្ឋ​ដែលខ្វះខាត​ទឹកនៅ​ខេត្តប៉ៃលិន​ ។ឯកឧត្តម​បន្តថា​ ថ្នាក់ដឹក​នាំគ្រប់​ថ្នាក់​តែងតែ​គិតគូ​ពីសុខ​ទុក្ខ​និងការ​លំបាក​ខ្វះខាត​របស់បង​ប្អូនគ្រប់​ពេលវេលា​។​ជាក់ស្តែង​ពេលនេះ​ខេត្តប៉ៃលិន​ជួប​អាកាស​ធាតុ​ប្រែប្រួល​ដោយ​មាន​ភាពរាំង​ស្ថួត ​ធ្វើអោយ​ប្រជាពលរដ្ឋ​គ្មាន​ទឹក​ប្រើប្រាស់​ និង​បរិភោគ​ ថ្នាក់ដឹក​នាំគ្រប់​ជាន់ថ្នាក់​បាន​សហការ​ធ្វើយុទ្ធនា​ការចែកទឹក​ដើម្បី​សម្រួល​ការលំបាក​របស់​បងប្អូន​បាន​មួយ​កំរិត​ផងដែរ​។​ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើរ​ដល់បង​ប្អូនប្រជា​ពលរដ្ឋ​ទាំងអស់​ត្រូវថែ​រក្សាការពារ​អនាម័យ​សុខភាព​ គឺរស់​នៅស្អាត​ ហូបស្អាត​ ដើម្បី​ជៀស​ផុត​ពឺជំងឺ​ផ្សេងៗ​ ។​ទន្ទឹមនឹង​នេះបង​ប្អូនត្រូវ​ចួលរួម​សហការ​ ការពារ​ភូមិឃុំ​មាន​សុវត្តិភាព​ ជាពិសេស​ត្រូវចួលរួម​គោរពច្បាប់​ចរាចណ៏​ផ្លូវគោកថ្មី​អោយបាន​ជា​ប្រចាំ​ដើម្បី​ការពារ​អាយុ​ជីវិត​យើង​ទាំអស់​គ្នា​។

cpp-21-05-2016-007 cpp-21-05-2016-008 cpp-21-05-2016-009 cpp-21-05-2016-010vv

[youtube id= “TZqHGoVUGuM”]